គុណភាព​ និង​ខ្លឹមសារ​នៃ​បទ​ចំរៀង​ខ្មែរ​សម័យ​បច្ចុប្បន្ន

គុណភាព​ និង​ខ្លឹមសារ​នៃ​បទ​ចំរៀង​ខ្មែរ​សម័យ​បច្ចុប្បន្ន

គុណភាព​ និង​ខ្លឹមសារ​នៃ​បទ​ចំរៀង​ខ្មែរ​សម័យ​បច្ចុប្បន្ន

ដាក់បញ្ចូលថ្ងៃ 7 January 2013, 17:56 AEST

សិល្បៈ​គឺ​ជា​តថភាព​ឆ្លុះ​បញ្ចាំង​ពី​សង្គម​មនុស្ស​ទៅ​តាម​ការ​វិវឌ្ឈន៍​នៃ​សម័យ​កាល​រស់​នៅ។​ ទីផ្សារ​គឺ​ផ្អែក​លើ​កត្តា​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់។​ តើ​ការ​ស្រុត​ចុះ​នៃ​គុណភាព​ និង​ខ្លឹមសារ​នៃ​បទ​ចំរៀង​ខ្មែរ​បច្ចុប្បន្ន​អាស្រ័យ​ទៅ​ដោយ​បញ្ហា​អ្វីខ្លះ? ហើយ​ថា​តើ​សង្គម​កម្ពុជា​គួរ​គប្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ណា​បាន?

លោក​ រស្មី ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ធំ ​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ រូប​លោក​ពុំ​សូវ​មាន​ចំណាប់​អារម្មណ៍​នឹង​ស្ដាប់​ចម្រៀង​ទេ​ ដោយសារ​ចម្រៀង​បច្ចុប្បន្ន​ពុំ​សូវ​មាន​ភាព​ទាក់​ទាញ ​និង​ពេល​ខ្លះ​មាន​លក្ខណៈ​ជា​នយោបាយ​ទៀត​ផង។​

កាលពី​ព្រឹកមិញ​នេះ​ អ្នកស្រី​ ពាន់​ ភួងបុប្ផា​ ជា​អ្នក​និពន្ធ​ និង​ជា​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​រូប​ បាន​ធ្វើ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​តែង​និពន្ធ​ចំរៀង​នា​ពេល​បច្ចុប្បន្ន​ថា​ បទ​មួយ​ចំនួន​ធំ​ខ្វះ​ភាព​បបោស​អង្អែល​ លួង​លោម​ តែ​បែ​ជា​សម្បូរ​ទៅ​ដោយ​ភាព​ច្រណែន​ប្រចណ្ឌ​ និង​មាន​លក្ខណៈ​ហិង្សា​ទៅ​វិញ។​

(សំឡេងអ្នកស្រី ពាន់ ភួងបុប្ផា)

អ្នកស្រី​ ពាន់​ ភួងបុប្ផា​ យល់ថា​ កត្តា​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ចំរៀង​នេះ​គឺ​ ប្រិយមិត្ត​អ្នក​ស្ដាប់​ដែល​ជា​អតិថិជន​ និង​នាយកដ្ឋាន​ភាព​យន្ត​នៃ​ក្រសួង​វប្បធម៌​បំពេញ​នូវ​តួនាទី​របស់​ខ្លួន ​ព្រមជា​មួយ​ការ​ផ្តល់​តម្លៃ​ដល់​អ្នកនិពន្ធ​ដែល​មាន​ទេពកោសល្យ​ប្រកប​ដោយ​ អត្ថរស​ អត្ថន័យ ​និង​អត្ថរូប។​

(សំឡេងអ្នកស្រី ពាន់ ភួងបុប្ផា)

​លោក ​ឃឹម សារិទ្ធ​ ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​មាន​ប្រសាសន៍​ ក្រសួង​ស្វាគមន៍​ និង​គាំទ្រ​គ្រប់​ស្នាដៃ​ដែល​គាំទ្រ​ និង​បម្រើ​ឲ្យ​វប្បធម៌​ និង​ប្រពៃណី​ជាតិ។​

(សំឡេងលោក ឃឹម សារិទ្ធ)

លោក ​ឃឹម សារិទ្ធ​ មាន​ប្រសាសន៍​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​សិល្បៈ​ចំរៀង​។​

(សំឡេងលោក ឃឹម សារិទ្ធ)

​លោក ​ឃឹម សារិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ផលិត​ផល​ចំរៀង​ដែល​ចូល​ទីផ្សារ​លក់​ទើប​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង ​ដោយ​ក្រសួង​មិន​បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ចំរៀង​ជា​ CDទេ។ ក្រសួង​ត្រួត​ពិនិត្យ​តែ​ចំរៀង​ដែល​មាន​រូប។​

(សំឡេងលោក ឃឹម សារិទ្ធ)

ចំពោះការត្រួតពិនិត្យទៅលើចំរៀងនោះ លោក ​ឃឹម សារិទ្ធ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ជា​រួម​គឺ​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​ ទំនុក​ភ្លេង​ និង​ការ​បង្កើត​ថ្មី មុន​នឹង​ចេញ​ការ​អនុញ្ញាត។​

(សំឡេងលោក ឃឹម សារិទ្ធ)

លោក ​ឃឹម សារិទ្ធ​ ក៏​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​លួច​ចេញ​លក់​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ ​មិន​មាន​ទិដ្ឋាការ​ អាច​រង​នូវ​ការ​ចាប់​រឹប​អូស​ ពិន័យ​ និង​ករណី​ធ្ងន់ធ្ងរ​គឺ​បញ្ជូន​ទៅ​តុលាការ​ ដោយ​គណៈកម្មការ​អន្តរ​ក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត​វីដេអូ​ខុស​ច្បាប់។​ លោក​បាន​មាន​ចំណាប់​អារម្មណ៍​ថា ​មនុស្ស​ចេះ​វប្បធម៌​មាន​ច្រើន​ ហើយ​មនុស្ស​មាន​មនសិការ​ជាតិ​ ចេះ​ស្រឡាញ់​​ប្រពៃណី​ខ្មែរ​ ចូលរួម​ទាំងអស់​គ្នា​លើក​ស្ទួយ​វប្បធម៌​ជាតិ​ជា​ការ​ប្រសើរ​បំផុត។​

(សំឡេងលោក ឃឹម សារិទ្ធ)

ក្រសួងវ​ប្បធម៌​មាន​គោល​នយោបាយ​ផ្សព្វផ្សាយ​វប្បធម៌​ឲ្យ​បាន​ទូលំទូលាយ​គ្រប់​ស្រទាប់​ មាន​ជា​អាទិ៍​ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​បី​មីនា​ នៅ​រៀង​រាល់​ឆ្នាំ​ លើ​វិស័យ​វប្បធម៌​ទាំង​មូល​រួមទាំង​សិល្បៈ​ចម្រៀង​ផង​ដែរ។​ កន្លង​មក​ក្រសួង​វប្បធម៌​បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ រៀបចំ​មហោស្រព​ចំរៀង​តែង​និពន្ធ​ថ្មី​មួយ​លើក​ហើយ។​ ក្រសួង​វប្បធម៌​មាន​គោល​ការណ៍​ឲ្យ​មាន​មហោស្រព​ចំរៀង​តែង​និពន្ធថ្មី​ និង​ចាស់​នៅ​ឆ្នាំ​២០១៤​ខាង​មុន​នេះ៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។