គណបក្ស​ប្រជាជន​កម្ពុជា ​ប្រកាស​គាំទ្រ​លោក​ ហ៊ុនសែន​ ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី​៥

គណបក្ស​ប្រជាជន​កម្ពុជា ​ប្រកាស​គាំទ្រ​លោក​ ហ៊ុនសែន​ ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី​៥

គណបក្ស​ប្រជាជន​កម្ពុជា ​ប្រកាស​គាំទ្រ​លោក​ ហ៊ុនសែន​ ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី​៥

ដាក់បញ្ចូលថ្ងៃ 7 January 2013, 18:14 AEST

នៅ​ព្រឹក​ថ្ងៃ​ទី៧​ ខែ​មករា​នេះ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ចូលរួម​ប្រារព្ធ​ទិវា​៧​មករា​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នា​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ការ​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​សម្រាប់​អាណត្តិ​ក្រោយ។

លោក ​ហេង​​​ សំរិន​ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​នៅ​ពី​មុខ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ លោក​ហ៊ុនសែន​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​តែមួយ​គត់​របស់​គណបក្ស​នេះ។​

(សំឡេង​លោក ហេង​​​ សំរិន)

សូមបញ្ជាក់​ថា​ ទិវា​នេះ​មាន​ការ​ចូលរួម​ដោយ​លោ​ក​ ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ ហ៊ុន សែន ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ​នៅ​ក្នុង​កន្លែង​ប្រារព្ធ​ទិវា​នេះ​ គេ​ឃើញ​មាន​ការ​តាំង​បដា​ដែល​សរសេរ​គាំទ្រ​លោក​ ហ៊ុន សែន ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី​៥ ​និង​អាណត្តិ​បន្ត​បន្ទាប់។​

លោក​ ហេង​​​ សំរិន ​បាន​លើក​អំពី​គុណ​បំណាច់​របស់​ជ័យជំនៈ​៧​មករា​ ថា​គឺ​ជា​បុព្វ​ហេតុ​អ្វីៗ​ទាំង​អស់​នៃ​ការ​រីក​ចំរើន​របស់​មាតុភូមិ​កម្ពុជា។​

(សំឡេង​លោក ហេង​​​ សំរិន)

 សូមបញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់​អំណាច​៣៤​ឆ្នាំ​ក្រោយ​ពេល​បាន​ដេញ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចេញ​​នា​ដើម​ឆ្នាំ​១៩៧៩។​

នៅ​ក្នុង​សារ​នយោបាយ​អាន​ដោយ​លោក​ ហេង ​សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញារបស់គ​ណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស។​

(សំឡេង​លោក ហេង​​​ សំរិន)

សូមបញ្ជាក់ថា​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​បាន​ទទួល​ស្គាល់​គុណ​បំណាច់​ដ៏​ខ្លាំង​ក្លា​នៃ​ថ្ងៃ​៧​មករា​នោះ​ទេ​ ដោយ​ថា​ជា​ការ​ចូល​ឈ្លាន​ពាន​របស់​កង​ទ័ព​វៀតណាម។​ហើយ​ទទួល​ស្គាល់​ថ្ងៃ​២៣ ខែ​តុលា​ដែល​មាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ ថា​ជា​ថ្ងៃ​គុណ​បំណាច់​របស់​ប្រជាពល​រដ្ឋ​កម្ពុជា៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។