ពល​រដ្ឋ​ឃុំ​កញ្ជោរ​​រិះ​គន់​អា​ជ្ញា​ធរ​ខេត្ត​ក្រ​ចេះថាលម្អៀង​លើ​ដំ​ណោះ​ស្រាយ​ដី​ធ្លី

ពល​រដ្ឋ​ឃុំ​កញ្ជោរ​​រិះ​គន់​អា​ជ្ញា​ធរ​ខេត្ត​ក្រ​ចេះថាលម្អៀង​លើ​ដំ​ណោះ​ស្រាយ​ដី​ធ្លី

ពល​រដ្ឋ​ឃុំ​កញ្ជោរ​​រិះ​គន់​អា​ជ្ញា​ធរ​ខេត្ត​ក្រ​ចេះថាលម្អៀង​លើ​ដំ​ណោះ​ស្រាយ​ដី​ធ្លី

ដាក់បញ្ចូលថ្ងៃ 8 January 2013, 16:06 AEDT

ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​កាន់​កាប់​ដី​ធ្លីនៅ​តំ​បន់​អូរ​ម្លូរ ឃុំ​កញ្ជោរ ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ បាន​ធ្វើ​ការ​រិះ​គន់​ដល់​អា​ជ្ញា​ធរ​ខេត្តរបស់​ខ្លួន ថា​មាន​ភាព​លម្អៀង​ទៅខាង​​ក្រុម​ហ៊ុន​មួយ​ លើ​ដំ​ណោះ​ស្រាយ​ដី​ធ្លី ​ដែល​​ពួក​គាត់​ធ្លាប់​​បាន​រុក​រាន និង កាន់​កាប់​តាំ​ង​ពី​ឆ្នាំ​២០០០​មក​នោះ ហើយ​សុំ​ឲ្យ​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ ផង ។

បង​ស្រី​ឈ្មោះ​ យ៉ា​ម៉ារី​យ៉េះ ដែល​កំ​ពុង​កាន់​កាប់​ដី​ធ្លីនៅ​តំ​បន់​អូរ​ម្លូរ ​ស្ថិត​នៅ​ក្នុង​ឃុំ​កញ្ជោរ ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ បាន​មាន​ប្រ​សាសន៍​ប្រាប់​Radio Australia កាល​​ពី​ព្រឹក​មិញ​នេះ​ថា ដី​ដែល​ពួក​គាត់​បាន​ខិត​ខំ​កាប់​រាន​ដី​បង្ក​បង្កើន​ផល និង ដាំ​ដំ​ណាំ​ផ្សេង​ៗ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​អា​ជ្ញា​ធរ​ខេត្តមិន​បាន​​ឲ្យ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​ដី​ធ្លី​ដើម្បី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ពួក​គាត់​ឡើយ ដោយ​ពួក​គេ​អះ​អាង​ថា​ជា​ដី​របស់​ក្រុម​ហ៊ុន​ទៅ​វិញ ។

( សំ​ឡេង បង​ស្រី​ យ៉ា​ម៉ារី​យ៉េះ )

បង​ស្រី​បាន​អះ​អាង​ទៀត​ថា ជុំ​វិញ​បញ្ហា​នេះ ប្រ​ជា​ពល​រដ្ឋ​ធ្លាប់​បាន​ធ្វើ​លិខិត​ជូន​ដល់​អា​ជ្ញា​ធរ​គ្រប់​លំ​ដាប់​ថ្នាក់​ជា​ច្រើន​លើក​​ច្រើន​ខែ​ណាស់​មក​ហើយ ​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​គេ​ចុះ​មក​សម្រប​សម្រួល​ដែរ ​ប៉ុន្តែពួក​គាត់​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដូច្នេះ​សំ​ណូម​ពរ​ដល់​​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ផង ។

( សំ​ឡេង បង​ស្រី​ យ៉ា​ម៉ារី​យ៉េះ )

​បង​ប្រុស​ឈ្មោះ មុំ នី ជា​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​ឆ្លូង ដែល​បាន​ដឹង​រឿង​នេះ ​បាន​មាន​ប្រ​សាសន៍​ ប្រាប់​Radio Australia យ៉ាង​ដូច្នេះ ។

( សំ​ឡេង បង​ប្រុស មុំ នី )

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ Radio Australia មិន​អាច​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ សុំ​ការ​បញ្ជាក់​បក​ស្រាយ​ពី​លោក ខាន់​ចំ​ណាន អភិ​បាល​រង​ខេត្ត​ក្រ​ចេះ តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​បាន​ទេ កាល​ពី​ព្រឹក​មិញ​នេះ ដោយ​សារ​​ទូរ​ស័ព្ទ​​​មិន​បាន​ទទួល ៕​​

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។