អូស្រ្តាលី​​រៀន​សូត្រ​​ពី​បទពិសោធន៍​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ

អូស្រ្តាលី​​រៀន​សូត្រ​​ពី​បទពិសោធន៍​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ

អូស្រ្តាលី​​រៀន​សូត្រ​​ពី​បទពិសោធន៍​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ

ដាក់បញ្ចូលថ្ងៃ 8 January 2013, 17:23 AEST

បន្ទាប់​ពី​បាន​ឆ្លង​កាត់​គ្រោះ​ហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​​ជា​ច្រើន​គ្រា​មក ឥឡូវ​នេះ​អាជ្ញាធរ​ក្នុង​ប្រទេស​អូស្រ្តាលី​​​បាន​រៀន​សូត្រ​ខ្លះ​ៗ​ក្នុង​ការ​ធ្វើ​ការ​ឆ្លើយ​តប​សង្គ្រោះ​និងអនុវត្ត​ជា​បណ្ដើរៗ​​ដើម្បី​បង្ការ​និង​ បញ្ចៀស​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិតជា​ចម្បង។

រៀង​រាល់​ប្រឆ្នាំ​ប្រទេស​អូស្រ្តាលី​រមែង​ជួប​​នឹង​ហានិភ័យ​ភ្លើង​ឆេះព្រៃ​តូច​ឬធំ ជា​ពិសេស​នៅ​ពេល​មាន​ធាតុកាស​ហួត​ហែងខ្លាំង​ម្ដងៗ។ ក្នុងប្រវត្តិ​សាស្រ្ត​អូស្រ្តាលី​តិច​ជាង​៤០ឆ្នាំ​កន្លង​ទៅនេះ​មាន​គ្រោះ​មហន្ត​រាយ​ភ្លើង​ឆេះព្រៃ​ធំៗ​ចំនួន​ពីរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។ ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ​១៩៨៣​មានមនុស្ស​ជាង​៧០​នាក់​ស្លាប់ និង​ឆ្នាំ​២០០៩​​មាន​មនុស្ស​មិន​តិច​ជាង​១៧៣​ទេ​បាន​ស្លាប់​។ ព្រឹត្តិការណ៍​ទាំង​ពីរ​បាន​ត្រូវ​ពលរដ្ឋ​ចង​ចាំ​ថា Ash Wednesday និង​ Black Saturday។

Ash Wednesday បាន​កើត​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែ​កម្ភៈ​ឆ្នាំ​១៩៨៣ រដ្ឋ Victoria នឹង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​បាន​ជួប​នឹង​ធាតុ​អាកាស​ក្ដៅ​ជាង​៤៣​​អង្សារ​ក្នុង​រដូវ​រាំង​ស្ងួត​ខ្លាំង។ ភ្នក់​ភ្លើងចំនួន​​១៨០​កន្លែង​បាន​កើត​ឡើង​ជាមួយ​នឹង​ខ្យល់​ខ្លាំង​ក្នុង​ល្បឿនជាង​១០០​គីឡួម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំនួន​មនុស្ស​ក្នុង​រដ្ឋ​ទាំង​ពីរ​មាន​ចំនួន​៧៥​នាក់​​បាន​ស្លាប់​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អូស្រ្តាលី​ថ្ងៃ​ដ៏​កំណាច​នេះ។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ថ្ងៃ​ដ៏​កំណាច​ជាង​នេះ​ទៀត​បាន​កើត​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​៧ខែកុម្ភៈ​ក្នុង​ឆ្នាំ​២០០៩ នៅ​ក្នុង​រដ្ឋ​ Victoria ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៧០​នាក់ ក្រៅ​ពីអ្នក​រង​បួស​និង​បង្ក​ការ​ហិច​ហោច​ទ្រព្យ​សម្បត្តិ​ជា​ច្រើនទៀត​នោះ​​។​ ព្រឹត្តិការណ៍​នោះ​មាន​ភ្លើង​ជាង​៤០០​កន្លែង​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ដែល​ខ្យល់​មាន​​ល្បឿន​លើស​ពី​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​មាន​កម្ដៅ​អតិបរមា​៤៦​អង្សាសេ។ គេ​ឲ្យ​ឈ្មោះ​ព្រឹត្តិការណ៍​នេះ​ថា Black Saturday ។​

អ្នក​វិទ្យាសាស្រ្ត​និង​ក្រុម​អាជ្ញាធរ​​នៅ​អូស្រ្តាលី​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ច្រើន​ដើម្បី​ស្វែង​យល់​អំពី​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​។ គេ​បាន​រកឃើញ​​កត្តា​​គួប​ផ្សំ​ពី​ធម្មជាតិ​ជា​ច្រើន​ដែល​រួម​ចំណែក​ឲ្យ​មាន​ការ​រាល​ដាល​អណ្ដាត​ភ្លើង។ ភ្លើង​ឆេះព្រៃ​ជា​ទម្លាប់​ធម្មជាតិ​​ហើយ​​កត្តា​ធាតុ​អាកាស​មាន​ខ្យល់​ខ្លាំង​និង​កម្រិត​សំណើមក្នុង​លំហខ្យល់​​ដែល​រួម​​ចំណែក​ក្នុង​ការ​កំណត់​ទំហំគ្រោះ​មហន្តរាយ។

កត្តា​ចម្បង​មួយ​ទៀត​គឺ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ជាង​ ៩០% គឺជា​​ដើម​ប្រេង​ខ្យល់ (ឬពូជ​ដើម​ឈើ​ប្រភេទ អាកាស្យា) ដែលផ្ដល់​ថាម​ពល​ប្រេង​សម្រាប់​អណ្ដាត​ភ្លើង។ លោក John Borron ​ជា​បុគ្គលិក​របស់​កម្មវិធី​ទូរទស្សន៍ ABC ​បាន​ធ្វើ​ការ​តាម​ដាន​ជាមួយ​អ្នក​ស្រាវ​អំពី​ភ្លើង​ឆេះ​ព្រៃ​។ លោក​ថា តាំង​​តែ​ពី​ឆ្នាំ​២០០៩​មក​ គេ​បាន​​យក​ចិត្ត​ទុក​​ក្នុង​ការ​រក​វិធាន​ការ​បង្ការ​​ភ្លើង​ឆេះ​ព្រៃ​និង​ចៀសវាង​ពី​គ្រោះថ្នាក់។ ក្នុង​នោះ​​គេ​បាន​ពិចារណា​អំពី​ការ​កម្ចាត់​ពពួក​ពូជ​ដើម​ឈើ​ប្រេង​ខ្យល់​ចេញ​ពី​បរិវេណ​ក្បែរៗ​លំនៅឋា​ន​និង​នៅតាម​​ជាយ​ផ្លូវ​ថ្នល់​សម្រាប់​រថយន្ត​ធ្វើ​ដំណើរ។ គេ​អាច​ដាំ​ជំនួស​ដោយ​ដើម​ឈើ​ប្រភេទ​ផ្សេងៗ​ដែល​គ្មាន​ជាតិ​ប្រេង។

​លោក​ John Borron ក៏​បានអះអាង​ថា​លោក​សង្កេត​​ឃើញ​ផង​ដែរ ថា​ប្រជា​ពល​រដ្ឋអូស្រ្តាលី​ជា​ច្រើន​ដែល​រស់​ក្នុង​តំបន់​សម្បូរ​ព្រៃហើយ​ប្រឈម​ហានិយភ័យ​នោះ ​​បាន​ប្ដូរ​ឥរិយាបថ​ដោយ​ពួក​គេ​មិន​ប្រថុយ​នៅ​តស៊ូ​ជាមួយ​អណ្ដាត​ភ្លើង​ដើម្បី​សង្គ្រោះ​ទ្រព​សម្បត្តិ​ឡើយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។