ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​លើក​ផែន​ការ​កាត់​បន្ថយ​អ្នក​ស្លាប់​នៅ​ឆ្នាំ​២០១៣

ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​លើក​ផែន​ការ​កាត់​បន្ថយ​អ្នក​ស្លាប់​នៅ​ឆ្នាំ​២០១៣

ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​លើក​ផែន​ការ​កាត់​បន្ថយ​អ្នក​ស្លាប់​នៅ​ឆ្នាំ​២០១៣

ដាក់បញ្ចូលថ្ងៃ 8 January 2013, 17:53 AEST

មន្រ្តី​មក​ពីគណៈកម្មាធិការ​ជាតិ​សុវត្តិភាព​ចរាចរណ៍​ផ្លូវ​គោក​និង​អង្គការ ​ដៃ​គូ​សុវត្ថិភាព​សាកល បាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៨​មករា​នេះ  ដើម្បី​ប្រជុំ​លើក​ផែន​ការ កាត់​បន្ថយ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៣​នេះ។

ក្រុម​មន្រ្តី​សុវត្ថិភាព​ចរាចរណ៍​បាន​លើក​ផែន​ការ​សម្រាប់​ឆ្នាំ២០១៣​ក្នុង​កិច្ច​ប្រឹង​ប្រែង​កាត់​បន្ថយ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ តាម​រយៈ​ការ​ពង្រីក​តំបន់​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​នៅ​ពេល​យប់ លើ​ការ​ត្រួត​ពិនិត្យ​ការ​បើក​បរ​មាន​ជាតិ​ស្រវឹង និង​គ្មាន​មួក​សុវត្ថិ​ភាព។

លោក ហ៊ីម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ Radio Australia   ដឹង​នៅ​ព្រឹក​នេះ​ថា ក្រុម​ការ​ងារ សុវត្តិភាព​ចរាចរណ៍​បាន​បន្ថែម​តំបន់​ត្រួត​ពិនិត្យ សុវត្ថិភាពចរាចណ៍​​នៅ​ពេល​យប់។

(សំឡេង លោក ហ៊ីម យ៉ាន)

សូម​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ទទួល​ជំនួយ​ដើម្បី​ធ្វើ​សកម្មភាព​និង​បំពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង នៅ​ពេល​យប់​ដល់​ខេត្ត​ចំនួន​១០​ទៀត។គឺ​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បន្ទាយ​មានជ័យ កំពង់ធំ ក្រចេះ កោះកុង ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តព្រះ​សីហនុ។

យោង​តាម​របាយការណ៍​របស់​ក្រុម​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១២ កន្លង​មក​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស មាន​ចំនួន​ជាង​៤៣០០​ករណី មាន​មនុស្ស​ស្លាប់​ជាង​១៨០០​នាក់ និង​ជន​រង​របួស​ជាង​៤៣០០​នាក់។

លោក ហ៊ីម យ៉ាន បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​បង្ក​គ្រោះ​ថ្នាក់​ក្នុង​ឆ្នាំ២០១២ កន្លង​មក​នេះ។

 (សំឡេង លោក ហ៊ីម យ៉ាន)

លោក ហ៊ីម យ៉ាន ក៏​បាន​មាន​ប្រសាសន៍​អំពី​ជោគ​ជ័យ​នៃ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​តាម​រយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាពចរាចរណ៍​នៅ​ពេល​យប់។

(សំឡេង លោក ហ៊ីម យ៉ាន)

សូម​បញ្ជាក់​ថា ក្រុម​សហជីព​បាន​លើក​នា​ពេល​ថ្មីៗ​នេះ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​បស់​បង​ប្អូន​កម្មករ​រោង​ចក្រ​ដោយ​សារ​តែ​ការ​ជិះឡាន​ពេញៗ​ទ្រុង។​

 លោក ហ៊ីម យ៉ាន បាន​មាន​ប្រសាសន៍​បង្ហាញ​អំពី​សកម្មភាព​ឆ្លើយ​តប​បញ្ហា​នេះ។

(សំឡេង លោក ហ៊ីម យ៉ាន)

ក្រុម​សុវត្ថិភាព​ចរាចរណ៍​កន្លង​មក​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​ដើម្បី​ចាប់​បង្ខំ ឲ្យ​អ្នក​រួម​ដំណើរ​តាមម៉ូតូ​ត្រូវ​ពាក់​មួក​​សុវត្ថិភាព​ពី​ព្រោះ​៧០ភាគរយ​នៃ​អ្នក​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​ហើយ​គ្មាន​មួក បាន​ទទួល​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។