សារជាតិ​អាហារបំប៉ន​ក្នុង​ធញ្ញជាតិ

សារជាតិ​អាហារបំប៉ន​ក្នុង​ធញ្ញជាតិ

សារជាតិ​អាហារបំប៉ន​ក្នុង​ធញ្ញជាតិ

ដាក់បញ្ចូលថ្ងៃ 9 January 2013, 17:39 AEST

លោក​ យ៉ន សុវណ្ណ​ ​បាន​ធ្វើ​ការ​ក្នុង​ការ​ជំនួញ​នាំ​ចេញ​និង​នាំ​ចូល​ធញ្ញជាតិ​ក្នុង​រយៈ​១៦​ ឆ្នាំ​កន្លង​មក​នេះ​។ ថ្ងៃ​មួយ​លោក​បាន​ចាប់​អាម្មណ៍​ទៅ​​លើ​អាហារ​​បំប៉ន​សត្វ​ជ្រូក​។ ​លោក​​​បាន​ចិញ្ចឹម​កូន​៥​នាក់​និង​ក្មួយ​ម្នាក់​ផង​ដោយ​បំប៉ន​នូវ​អ្វី​ដែល ​លោក​បាន​ពិសោធន៍។ សព្វ​ថ្ងៃ​នេះ​កូន​ៗ​និង​ក្មួយ​របស់​លោក​យ៉ន សុវណ្ណ ​កំពុង​តែ​សិក្សា​នៅ​សកលវិទ្យាល័យ។​ លោក​គឺ​ជា​ប្រិយ​មិត្ត​អ្នក​ស្ដាប់​​មួយរូប​របស់​វិទ្យុ​អូស្រ្តាលី ហើយ​មានសេចក្ដី​​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ នៅ​ថ្ងៃ​នេះ។

ជា​ទូទៅ​មនុស្ស​មាន​សុខ​ភាព​ល្អ ​ទាំង​ផ្នែក​​រាងកាយ​និង​បញ្ញាស្មារតី​ ដោយ​សារ​​បាន​អនុវត្ត​តាម​ក្បួន​ណែ​នាំ​អាហារ​ទ្រ​ទ្រង់​ដែល​ចាំ​ចាប់​ត្រូវ​តែ​មាន​ ជាតិ​អង្ករ បន្លែ​ផ្លែឈើ ត្រី​និង​សាច់។ ការ​មិន​មាន​សុខ​ភាព​ល្អ​មិន​អាច​បន្ទោស​ទៅលើ​កង្វះ​អាហារ​ដោយ​សារ​តែ​ភាព​ក្រី​ក្រ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ មាន​អ្នក​ជំងឺ​ច្រើន​ណាស់​ដែល​ជា​អ្នក​មាន ​ហើយ​បញ្ហា​សុខ​ភាព​របស់​ខ្លួន​បាន​កើត​ចេញ​ពី​ការ​ទទួល​ទាន​អាហារ​មិន​ត្រឹម​ត្រូវ​ដោយ​សារ​កង្វះ​ការ​យល់​ដឹង​ឬ​តាម​ទម្លាប់​មិន​អាក្រក់។

ប៉ុន្តែ​មុន​នឹង​ពិភាក្សា​អំពី​ប្រធាន​បទ​នេះ វិទ្យុ​អូស្រ្តាលី​សូម​ចែក​រំលែក​ជាមួយ​ប្រិយ​មិត្ត​អ្នក​ស្ដាប់​នូវ​ពត៌មាន​ខ្លី​អំពី​បញ្ហា​កង្វះ​សារធាតុ​អ៊ី​យ៉ូដ​នៅ​អូស្រ្តាលី។

ក្មេង​ជាច្រើន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​មិន​បាន​ស្រូប​យក​គ្រប់​គ្រាន់​នូវ​សារធាតុ​អ៊ីយ៉ូដទេ​ ដែល​ជា​ផ្ដល់​ជីវជាតិ​សម្រាប់​ជំនួយ​ខាង​បញ្ញា​ស្មារតី។ បើ​ប្រៀប​ធៀប​កម្រិត​វិជ្ជា​អប់រំ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ សិស្ស​ថ្នាក់​ទី​៤ នៅ​ប្រទេស​អូស្រ្តាលី​បាន​ទទួល​ចំណាត់​ថ្នាក់​អន្តរ​ជាតិ​លេច​រៀង​ទី​២៧​ ផ្នែក​ការ​អាន ទី​២២​ផ្នែក​វិទ្យាសាស្រ្ត​និង​១៨​ផ្នែក​គណិតវិទ្យា។

លោក សាស្រ្តាចារ្យ Cres Eastman ជំនាញ​ខាង​វេជ្ជសាស្រ្ត​នៅ​កសល​វិទ្យា​ល័យក្រុង​ស៊ីដនីយ៍​​ត្រូវ​ទីភ្នាក់​ព័ត៌មាន​ Fairfax ​ស្រង់​សម្ដី​ថា មាន​ភស្ដុតាង​ជាងក់​ស្ដែង​ដែល​បញ្ជាក់​ថា​អាហារ​នៅ​ប្រទេស​អូស្រ្តាលី​ខ្វះ​សារធាតុ​អ៊ីយ៉ូដ​​តិច​ជា​ង​កម្រិត​តម្រូវការ​កំណត់​ដោយ​អង្កការ​សុខ​ភាព​ពិភព​លោក។ លោក​ថា​កូរ៉េខាង​ត្បូង ហុងកុង ឬ​សិង្ហបុរី សិស្ស​គេ​ពូកែ​ជាង​អូស្រ្តាលី​ ដោយ​សារ​​អាហារ​របស់​គេ ប្រើ​អំបិល​អ៊ីយ៉ូដ ទទួល​ទាន​ត្រី​ច្រើន និង​សរ៉ាយ​សមុទ្រ ជា​ដើម។ រដ្ឋា​ភិបាល​អូស្រ្តាលី​បាន​ដាក់​ផែន​ការ​ដើម្បី​​ឲ្យ​ប្រទេស​អូស្រ្តាលី​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស​៥​លើ​ពី​លោក​ភព​ត្រឹម​ឆ្នាំ​២០២៥៕

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។