អ្នក​ភូមិ​បឹងកក់​យក​ញត្តិ​ទៅ​សុំ​អន្តរាគមន៍​ពី​លោក​ ហ៊ុន ​ម៉ានិត ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី

អ្នក​ភូមិ​បឹងកក់​យក​ញត្តិ​ទៅ​សុំ​អន្តរាគមន៍​ពី​លោក​ ហ៊ុន ​ម៉ានិត ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី

អ្នក​ភូមិ​បឹងកក់​យក​ញត្តិ​ទៅ​សុំ​អន្តរាគមន៍​ពី​លោក​ ហ៊ុន ​ម៉ានិត ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី

ដាក់បញ្ចូលថ្ងៃ 9 January 2013, 17:44 AEDT

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា​នេះ​ អ្នក​ភូមិ​បឹង​កក់​រាប់​សិប​នាក់​ បាន​ចេញ​ពី​ភូមិ ​ដើម្បី​យក​ញត្តិ​ ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​ ហ៊ុន ម៉ានិត ​អនុប្រធាន​អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​និង​ធនាគារ​ពិភព​លោក​ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​សំណង​ និង​ផ្ទះ​សំបែង​របស់​អ្នក​ភូមិ​បឹងកក់​ ក្រោយ​ពេល​មាន​ការ​ចូល​មក​អភិវឌ្ឍន៍​តំបន់​បឹងកក់។

អ្នកភូមិ​បឹងកក់​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​កង់បី​ ឆ្ពោះ​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ និង​ធនាគារ​ពិភព​លោក​ ដើម្បី​ប្រគល់​ញត្តិ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​រ៉ាំរ៉ៃ។​

​លោក​ ចាន់ ពុទ្ធិស័ក្ត ​ប្រជាពលរដ្ឋ​បឹង​កក់​ ដែល​ដឹកនាំ​ទៅ​ប្រគល់​ញត្តិ​បាន​ឲ្យ​ដឹង​អំពី​គោល​បំណង​នៃ​ការ​ប្រគល់​ញត្តិ​នេះ​ដល់​ស្ថាប័ន​ទាំងពីរ។​

(សំឡេងលោក ចាន់ ពុទ្ធិស័ក្ត)

យោងតាមញ​ត្តិ​មាន​ស្នាម​មេដៃ​៦១​គ្រួសារ​ប្រគល់​ឲ្យ​ធនាគារ​ពិភព​លោក​ និង​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទដីធ្លី​នៅព្រឹក​នេះ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះព្រំប្រទល់ដី​១២,៤៤​ហិចតា​ តាម​អនុក្រិត្យ​កាល​ពី​​ខែ​សីហា​ ឆ្នាំ​២០១១​ ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អ្នក​ភូមិ​បឹងកក់​ជា​ថ្នូរ​​និង​ការ​អភិវឌ្ឍ​តំបន់​នេះ ​និង​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ យ៉ោម​ បុប្ផា​ ដែល​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។​

លោក​ ចាន់ ពុទ្ធិស័ក្ត ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រគល់​ញត្តិ​ដល់​លោក​ ហ៊ុន ម៉ានិត ​នេះ ​គឺជា​កិច្ច​ប្រឹង​ប្រែង​មួយ​ទៀត​ ក្រោយ​ពី​ក្រុម​អ្នក​ភូមិ​បឹងកក់​បាន​ធ្វើ​ការ​តស៊ូ​ និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ច្រើន​ស្ថាប័ន​រដ្ឋ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

(សំឡេងលោក ចាន់ ពុទ្ធិស័ក្ត)

អ្នកស្រី បូ ឆវី ​ជា​អ្នក​បាត់បង់​ផ្ទះ​ពី​ការអភិវឌ្ឍន៍​តំបន់​បឹងកក់​បាន​មាន​ប្រសាសន៍​អំពី​សេចក្តី​សង្ឃឹម​ចំពោះ​ការ​ស្វែង​រក​កិច្ចអន្តរាគមន៍​ពី​លោក​ ហ៊ុន ម៉ានិត ​ដែល​ជា​កូន​លោក​នាយក​រដ្ឋមន្រ្តី​ហើយ​កំពុង​ដឹកនាំ​យុទ្ធនាការ​ចុះ​វាស់​ដី​ជូន​ប្រជាពលរដ្ឋ។​

(សំឡេងអ្នកស្រី បូ ឆវី)

អ្នកស្រី បូ ឆវី​ បានបញ្ជាក់​អំពី​ការ​តស៊ូ​ដោយ​ឥត​រាថយ​ ដើម្បី​ទទួល​បាន​សំណង​វិញ។​

(សំឡេង​អ្នកស្រី បូ ឆវី)

អ្នកភូមិ​បឹងកក់​បាន​បញ្ជាក់​ថា​ រាល់​ផែនការ​ចេញ​ទៅ​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​របស់​ពួកគេ​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រាំង​ផ្លូវ​មិន​ឲ្យ​ចេញ​ពី​ភូមិ​នោះ​ឡើយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។