សត្វ​ក្របី​ ជា​ទ្រព្យ​សកម្ម​ និង​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ក្នុង​សហគមន៍​តំបន់​សៀមប៉ាង

សត្វ​ក្របី​ ជា​ទ្រព្យ​សកម្ម​ និង​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ក្នុង​សហគមន៍​តំបន់​សៀមប៉ាង

សត្វ​ក្របី​ ជា​ទ្រព្យ​សកម្ម​ និង​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ក្នុង​សហគមន៍​តំបន់​សៀមប៉ាង

ដាក់បញ្ចូលថ្ងៃ 9 January 2013, 18:08 AEST

អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ​​អំពាវនាវ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​សៀមប៉ាង​ភាគ​ខាង​លិច​រក្សា​ការ​ចិញ្ចឹម​សត្វ​ក្របី ​និង​គោ។

កាល​ពី​ព្រឹក​មិញ​នេះ​ លោក​ ប៊ូ ​វរ​សក្ស​ នាយក​កម្មវិធី​ប្រចាំ​នៅ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ(BirdLife International Cambodia Programme) ​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ឲ្យ​ដឹង​ថា​ ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ កំពុង​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ប្រជា​កសិករ​រស់​នៅ​តំបន់​អភិរក្ស​សៀមប៉ាង​ខាង​លិច​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ ឲ្យ​បន្ត​ចិញ្ចឹម​សត្វ​ក្របី​កុំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ក្របី​នៅ​ក្នុង​តំបន់​នេះ​ ព្រោះ​ថា​ ការ​ចិញ្ចឹម​សត្វ​ក្របី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​តំបន់​ជំរក​ផ្តល់​ចំណីរ​ដល់​​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ដែល​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ស្ងួត​នេះ។

(សំឡេងលោក លោក​ ប៊ូ ​វរ​សក្ស)

លោក​ ប៊ូ ​វរ​សក្ស​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថែម​ទៀត​ពី​សារសំខាន់​នៃ​ត្រពាំង​ដែល​មាន​សត្វ​ក្របី​ទៅ​ស៊ី​ស្មៅ​នៅ​ក្នុង​តំបន់​សៀមប៉ាង​ ចំពោះ​សត្វ​ត្រយ៉ង​ចង្កំក​ស​ និង​ត្រយ៉ង​យក្ស​ដែលជា​និមិត្ត​សញ្ញា​បក្សី​ជាតិ​កម្ពុជា​ផង​ដែរ។​

(សំឡេងលោក លោក​ ប៊ូ ​វរ​សក្ស)

នៅ​ពេល​ថ្មី​ៗ​នេះ​ អង្គការ​នេះ​បាន​ធ្វើ​ការ​សង្កេត​ឃើញ​ថា​ ដោយសារ​តែ​ពេល​កន្លង​មាន​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​នាំ​ឲ្យ​សត្វ​ក្របី​មួយ​ចំនួន​ងាប់។​ ការ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាកសិករ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​សម្រេច​ចិត្ត​ធ្វើ​ការ​លក់​សត្វ​ក្របី​ មុន​ការ​មក​ដល់​នៃ​រដូវ​ដែល​មាន​ជំងឺ​រាតត្បាត​សត្វ។ ​ឆ្លើយតប​នឹង​បញ្ហា​នេះ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​​កម្មវិធីប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​នឹង​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​កំពុងផ្តល់​ជូន​នូវ​ថ្នាំ​បង្ការ​រោគ​ដល់​សត្វ​គោ ​ក្របី​ ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​យក​ប្រាក់​នៅ​ក្នុង​៧​ភូមិ​គោលដៅ​នៅ​ក្នុង​ស្រុក​សៀមប៉ាង​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ការ​ចិញ្ចឹម​ក្របី​ និង​ឈប់​លក់​ចេញ​នូវ​សត្វ​ក្របី​ជា​បន្ត​ទៅ​ទៀត។

​លោក​ ប៊ូ ​វរ​សក្ស​ សំណូមពរ​ឲ្យ​ប្រជាពល​រដ្ឋ​យល់​ថា​ ការ​ចិញ្ចឹម​សត្វ​គោ ​ក្របី​ គឺ​បាន​ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​របស់​ពួក​គាត់​ ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​ផង​ដែរ។​

(សំឡេងលោក លោក​ ប៊ូ ​វរ​សក្ស)

លោក​ ប៊ូ ​វរ​សក្ស​ នាយក​កម្មវិធី​ប្រចាំ​នៅ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​យល់ថា​ ការ​ចញ្ចឹម​សត្វ​គោ ​ក្របី​ គឺ​ជា​ការ​សន្សំ​ប្រាក់​ដែល​ងាយ​នឹង​បង្វិល​មក​ជា​សាច់​ប្រាក់​ផង​ដែរ។​

(សំឡេងលោក លោក​ ប៊ូ ​វរ​សក្ស)

តាម​ការស្រាវជ្រាវ​ថ្មី​ចុង​ក្រោយ​របស់​លោក​បណ្ឌិត​ Hugh L. Wright ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​សត្វ​ត្រយ៉ង​ចង្កំក​ស​ប្រមាណ​ជា​ ៧៣១​ក្បាល​ទៅ​ ៨៥៦​ក្បាល​ ដែល​ចំនួន​នេះ​ស្មើ​នឹង​ ៨៩%​ ទៅ​៩៥%​នៃ​សត្វ​ស្លាប​ប្រភេទ​នេះ​នៅ​ក្នុង​ពិភព​លោក​ ហើយ​ថា​តួលេខ​សត្វ​ស្លាប​ប្រភេទ​នេះ​នៅ​តំបន់​សៀមប៉ាង​ឆ្នាំ​២០១២​ មាន​យ៉ាង​តិច​ណាស់​ចំនួន​ ៣៤៦​ក្បាល​ផង​ដែរ៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។