ជន​ឆបោក​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ពេល​កសិករ​ប្រមូល​កសិផល

ជន​ឆបោក​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ពេល​កសិករ​ប្រមូល​កសិផល

ជន​ឆបោក​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ពេល​កសិករ​ប្រមូល​កសិផល

ដាក់បញ្ចូលថ្ងៃ 9 January 2013, 17:59 AEST

អ្នក​ភូមិ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ឆបោក​របស់​ក្រុម​ខិល​ខូច​ ខណៈពេល​ដែល​ពួក​ គាត់​ប្រមូល​ភោគ​ផល​លក់​ឲ្យ​ឈ្មួញ។​ ស្ទីល​របៀប​នៃ​ការ​បោក​ប្រាស់​នោះ​គឺ​គេ​ប្រើ​ថ្នាំ​សណ្តំ​ ដើម្បី​យក​ លុយ​កាក់​ ឬ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ។

ពេល​នេះ​ជា​ពេល​ដែល​កសិករ​ ចាប់​ផ្តើម​ប្រមូល​ផល​ដំណាំ​កសិកម្ម​ មាន​ជា​អាទិ៍​ ស្រូវ,​ ពោត,​ ល្ង និង​សណ្តែក ​ដើម្បី​លក់​យក​កម្រៃ​មក​ផ្គត់ផ្គង់​គ្រួសារ។​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​ការ​ល្បិច​ឆបោក​របស់​ក្រុម​ខិលខូច​មួយ​ចំនួន​ប្រើ​វិធីសាស្រ្ត​បោកប្រាស់​ ដើម្បី​លួច​យក​លុយ​កាក់​របស់​ពួក​គាត់។​

កាល​ពី​ដើម​សប្តាហ៍​នេះ​ ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជីសាង​ ឃុំ​ត្រែង​ ស្រុក​រតនមណ្ឌល​ ត្រូវ​បាន​ស្រ្តី​ពីរ​នាក់​ដើរ​តួ​ជា​ថៅកែ​ពោត​ ដើរ​រក​ទិញ​ពោត​។ ក្រោយ​មក​បាន​ដាក់​ថ្នាំ​សណ្តំ​ម្ចាស់​ផ្ទះ​យក​លុយ​ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន។​

អ្នកស្រី​ ណង ស្រីពៅ ​បានឲ្យ​ដឹង​ថា​ មីង​របស់​គាត់​ចំនួន​ពីរ​នាក់​រួម​ទាំង​អ្នក​ភូមិ​ម្នាក់ ​បាន​ត្រូវ​ថ្នាំ​ សណ្តំ​របស់​ស្រ្តី​ពីរ​នាក់​ដែល​ដើរ​តួ​ជា​អ្នក​ទិញ​ពោត​ ដោយ​បាន​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ទឹក​ដោះ​គោ​ឆៅ​ ឲ្យ​មីង​របស់​គាត់​ពិសា។​

(សំឡេង​អ្នកស្រី ណង ស្រីពៅ)

ជន​រងគ្រោះ​អ្នកស្រី​ កែវ សារ៉ាន់ ​បានឲ្យ​ដឹង​ថា​ ក្រោយ​ពី​ត្រូវ​ថ្នាំ​សណ្តំ​ធ្វើ​ឲ្យ​គាត់​ឈឺក្បាល​ និង​ភ្លេច​ភ្លាំង​លែង​ដឹង​ខ្លួន​ មក​ទល់​ពេល​នេះ​គឺ​បី​ថ្ងៃ​ហើយ​។​ គាត់​នៅ​តែ​មាន​អាការ​រវើរវាយ​មិន​នឹង​ន​ ក្នុង​អារម្មណ៍។ ​អ្នកស្រី​បាន​រៀបរាប់​បន្ថែម​ពី​ល្បិច​របស់​ស្រ្តី​ខិលខូច​ទាំង​នោះ។​

(សំឡេង​អ្នកស្រី​ កែវ សារ៉ាន់)​

ដើម្បី​ជៀសវៀង​ពី​ការ​ចាញ់​បោក​ជន​ខិលខូច​មួយ​ចំនួន​អ្នកស្រី​ ណង ស្រីពៅ​ បាន​អំពាវនាវ​ដល់​អ្នកភូមិ​ផ្សេង​ទៀត​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្រោយ​ពេល​ដែល​ប្រមូល​ភោគផល។​
(សំឡេងអ្នកស្រី ណង ស្រីពៅ)​

អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឃុំត្រែង​នេះ​ ឆ្នាំមុន​មាន​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ ត្រូវ​បាន​ជន​ខិលខូច​ដាក់​ថ្នាំសណ្តំ​យក​ប្រាក់​អស់​ជា​ច្រើន​ ក្រោយ​ពី​លក់​កសិផល​របស់​ខ្លួន។ ​ហើយខ្លះ​ទៀត​ចូល​ទិញ​ កសិផល​ប្រជាពលរដ្ឋ​ហើយ​ ដឹក​យក​ទៅ​បាត់​ដោយ​មិន​យក​ប្រាក់​មក​ឲ្យ​អស់​ជា​ច្រើន​គ្រួសារ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។