អគ្គិ​ភ័យ​ឆាប​ឆេះ​ស្ថា​នីយ​ប្រេង​មួយ​នៅ​កណ្តាល​ក្រុង​បាត់​ដំបង​

អគ្គិ​ភ័យ​ឆាប​ឆេះ​ស្ថា​នីយ​ប្រេង​មួយ​នៅ​កណ្តាល​ក្រុង​បាត់​ដំបង​

អគ្គិ​ភ័យ​ឆាប​ឆេះ​ស្ថា​នីយ​ប្រេង​មួយ​នៅ​កណ្តាល​ក្រុង​បាត់​ដំបង​

ដាក់​បញ្ចូល​ពេល 10 January 2013, 17:19 AEST

នៅ​ម៉ោង​ជាង​៩​ព្រឹក​មិញ​នេះ​ មាន​អគ្គិ​ភ័យ​មួយ​បាន​ឆាប​ឆេះ​ ស្ថា​នីយ​ប្រេង​ឥន្ធនៈ​មួយ​នៅ​ កណ្តាល​ក្រុង​បាត់​ដំបង​ ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​លំ​នៅ​ដ្ឋាន​ក្បែរ​នោះ​ភ័យ​ស្លន់​ស្លោរ ​តែ​អណ្តាត​ភ្លើង​ ដែល​ចេញ​ពី​ទូ​បូម​ប្រេង​ ត្រូវ​បាន​ក្រុម​ពន្លត់​ អគ្គិ​ភ័យ​ជួយ​ពន្លត់​ទាន់​ពេល​វេ​លា​ មិន​មាន​អ្នក​រង​គ្រោះ​ថ្នាក់​នោះ​ទេ។ នេះ​ជា​ករណី​ទី​បី​ហើយ​នៅ​ឆ្នាំ​ ២០១៣ នេះ​ដែល​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​ឡើង​នៅ​ខេត្ត​បាត់​ដំបង។

អណ្តាត​ភ្លើង​បាន​ចាប់​ផ្តើម​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ចេញ​ពី​ទូ​បូម​ប្រេង​ មួយ​ក្នុង​ចំ​ណោម​ទូ​ជា​ច្រើន​ទៀត​ក្នុង​ស្ថា​នីយ​ប្រេង​មួយ​ឈ្មោះ​  ពិន ជុំ ស្ថិត​នៅ​ផ្សារ​លើ​ ក្នុង​ខេត្ត​បាត់​ដំ​បង​ ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ និង​អ្នក​ធ្វើ​ដំ​ណើរ​ផ្អើល​ឆោ​ឡោ ​ខ្លះ​រៀប​ចំ​ឥវ៉ាន់​ រត់​ចេញ​ពី​លំ​នៅ​ដ្ឋាន​កាល​ពី​ម៉ោង​៩​ កន្លះ​ព្រឹក​មិញ​នេះ។​

លោក ម៉ា ទន ស្នង​ការ​រង​នគរ​បាល​​ខេត្ត​បាត់​ដំ​បង​ បាន​ថ្លែង​ថា​ អគ្គិ​ភ័យ​នេះ​ត្រូវ​បាន​ម្ចាស់​ស្ថា​នីយ​សហ​ការ​ជា​មួយ​មន្រ្តី​បង្ការ និង​ពន្លត់​អគ្គិ​ភ័យ​ប្រើ​ប្រាស់​ទឹក​អស់​ជា​ច្រើន​ឡាន​ រួម​ជា​មួយ​នឹង​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិ​ភ័យ​ទើប​អាច​ពន្លត់​អណ្តាត​ភ្លើង ​នេះ​បាន។​

(សំឡេង លោក ម៉ា​ ទន) 

លោក​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​បង្ក​អោយ​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​នេះ​ឡើង​ដោយ​សារ​ឆេះ​ម៉ូ​ទ័រ​ បូម​ប្រេង​ បង្ក​អណ្តាត​ភ្លើង​ផ្ទុះ​តែ​ម្តង។ ​លោក​បញ្ជាក់​ថា​នេះ​បើ​សិន​ជា​មិន​អាច​ពន្លត់​បាន​ទាន់​ពេល​វេលា​នោះ​ទេ​ នឹង​បង្ក​វិនាស​កម្ម​ធំ​ជា​មិន​ខាន​ ព្រោះ​ទី​តាំង​នោះ​ជា​តំបន់​ប្រ​ជុំ​ជន​ មាន​លំនៅ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ច្រើន​រស់​នៅ​ក្បែរ​នោះ។ ទោះ​បី​យ៉ាង​ណា​អគ្គិ​ភ័យ​នេះ​ មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ​ គ្រាន់​តែ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​មួយ​ចំ​នួន។

(សំឡេងលោក ម៉ា ទន)

បើ ​តាម​មន្រ្តី​បង្ការ និង​ពន្លត់​អគ្គិ​ភ័យ​បាន​អោយ​ដឹង​ថា​ នេះ​ជា​អគ្គិ​ភ័យ​លើក​ទី​បី​ហើយ​ក្នុង​ដើម​ឆ្នាំ​២០១៣​ នេះ ដែល​បណ្តាល​អោយ​ផ្ទះ​ចំនួន​ពីរ​ខ្នង​ឆាប​ឆេះ​ និង​ស្ថា​នីយ​ប្រេង​មួយ​នេះឆេះ។ ដោយ​​ឡែក​នៅ​ថ្ងៃ​ទី៣១​ធ្នូ ​មុន​ថ្ងៃ​ចូល​ឆ្នាំ​សកល​មួយ​ថ្ងៃ​ អគ្គិ​ភ័យ​មួយ​បាន​ឆាប​ឆេះ​ផ្ទះ​លក់​ពង​ទា​ និង​ទិញ​ស្រូវ​ នៅ​ស្រុក​ថ្ម​គោល​ បណ្តាល​អោយ​ឆាប​ឆេះ​ផ្ទះ​ និង​មនុស្ស​ស្លាប់​ចំនួន​ពីរ​នាក់៕


 

 

ប្រធាន​បទ៖

អ្នក​ចូល​រួម​ចំណែក

សុខ សាវី

អ្នក​យក​ព័ត៌មាន​

លោក សុខ សាវី បាន​ចូល​មក​បម្រើ​ការ​ងារ​នៅ​វិទ្យុ​អូស្រ្តាលី​នា​ចុង​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​នេះ លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​ជាតិ​ចម្ការ​ចេក FM៩២.៧៥ MHz នៅ​ខេត្ដ​បាត់​ដំបង ដែល​លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​​មក​ហើយ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។