ក្រសួង​អន្តោ​ប្រ​វេសន៍​អូ​ស្ត្រាលី​ធ្វើ​វិសោធន​កម្ម​ចំណុច​មួយ​ចំនួន​ក្នុង​ការ​សុំ​ទិដ្ឋា​ការ

ក្រសួង​អន្តោ​ប្រ​វេសន៍​អូ​ស្ត្រាលី​ធ្វើ​វិសោធន​កម្ម​ចំណុច​មួយ​ចំនួន​ក្នុង​ការ​សុំ​ទិដ្ឋា​ការ

ក្រសួង​អន្តោ​ប្រ​វេសន៍​អូ​ស្ត្រាលី​ធ្វើ​វិសោធន​កម្ម​ចំណុច​មួយ​ចំនួន​ក្នុង​ការ​សុំ​ទិដ្ឋា​ការ

ដាក់​បញ្ចូល​ពេល 10 January 2013, 17:23 AEST

នៅ​ចុង​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ​ក្រសួង​អន្តោ​ប្រ​វេសន៍​អូ​ស្ត្រាលី​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​សុំ​ទិដ្ឋា​ការ​មក​លេង​នៅ​ប្រ​ទេស​អូ​ស្ត្រាលី និង​ការ​ធានា​ឪពុក​ម្តាយ​មក​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ប្រ​ទេស​អូ​ស្ត្រាលី។

បើ​តាម​គេហ​ទំព័រ​របស់​ក្រសួង​អន្តោ​ប្រ​វេសន៍​អូ​ស្ត្រាលី ពល​រដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​មក​លេង​ប្រ​ទេស​អូ ​ស្ត្រាលី​ ស្ថាន​ទូត​តម្រូវ​ឲ្យ​ធ្វើការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ការ​ថត​ រូប និង​ផ្តិត​យក​ក្រ​យ៉ៅ​ដៃ​ក្នុង​គោល​បំណង​ដើម្បី ការ​ពារ​អតិថិជន​ពី​ការ​បន្លំ​អត្ត​សញ្ញាណ ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រ​ទេស​អូ​ស្ត្រាលី​កាន់​តែ​មាន​សុវត្ថិ​ភាព ពង្រឹង​សុវត្ថិភាព​តាម​ព្រំ​ដែន​ប្រ​ទេស​អូ​ស្ត្រាលី និ​ងការ​លើក​កម្ពស់​សន្តិ​សុខ​ជាតិជា​ដើម។

លោក ឯក សាវត្ថី មេ​ធា​វី​ផ្នែក​អន្តោ​ប្រ​វេសន៍​ប្រ​ចាំ​នៅ​ទីក្រុង​ស៊ីដ​នីយ៍​ប្រ​ទេស​អូ​ ស្ត្រាលី​បាន​បញ្ជាក់​ថា​ការ​ផ្លាស់​ប្តូរ​នេះ​បាន​ចូល​ជា​ធរមាន​ចាប់​ពី​ ថ្ងៃ​ទី ១៧ ខែ​ធ្នូ​ ឆ្នាំ ២០១២​មក។

(សំឡេង​លោក ឯក សាវត្ថី)

ទាក់ ​ទង​ទៅ​នឹង​ពល​រដ្ឋ​អូ​ស្ត្រាលី​ដែល​មាន​ដើម​កំណើត​ខ្មែរ​​ ហើយ​មាន​គោល​បំណង​ចង់​ធានា​ឪ​ពុក​ម្តាយ​មក​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ប្រ​ ទេស​អូ​ស្ត្រាលី​វិញ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន​ដែរ​ដូច​ជា​ អ្នក​ធានា​មិន​ចាំ​បាច់​បង់​ប្រាក់​ធានា​​ ប៉ុន្តែ​ត្រូវ​រង់​ចាំ​រហូត​ដល់​រយៈ​ពេល​ពី ១០ ទៅ ១២​ឆ្នាំ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្នុង​អំឡុង​ពេល​រង់​ចាំ​នេះ គេ​ក៏​អាច​ធានា​ឪពុក​ម្តាយ​មក​លេង​បាន​យ៉ាង​ហោច​ណាស់​រយៈ​ពេល​១២​ ខែ​ផង​ដែរ។

(សំឡេង​លោក ឯក​ សាវត្ថី)

សូម​បញ្ជាក់​ផង ​ដែរ​ថា​ការ​ផ្លាស់​ប្តូរ​ដែល​តម្រូវ​ឲ្យ​អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​ទៅ​ ផ្តិត​មេ​ដៃ និង​ថត​រូប​នៅ​ស្ថាត​ទូត​ផ្ទាល់​នេះ​នឹង​ត្រូវ​អនុវត្ត​សម្រាប់​ស្ថាន​ទូត​ នៅ​ទី​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះដោយ​សារ​តែ​អូ​ស្ត្រាលី​ធ្លាប់​បាន​ជួប​នូវ ​បទ​ពិសោធន៍​ពី​ការ​ក្លែង​បន្លំ​នូវ​ឯកសារ​ផ្សេងៗ​ពី​សំណាក់​អ្នក​ដាក់​ ពាក្យ​នៅ​ទី​ក្រុង​ភ្នំ​ពេញ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។