កិច្ច​ប្រ​ជុំ​ស្តី​ពីការ​លុប​បំ​បាត់​បទ​ល្មើស​នេ​សាទនៅបឹង​ទន្លេ​សាប​​ខេត្ត​សៀម​រាប​

កិច្ច​ប្រ​ជុំ​ស្តី​ពីការ​លុប​បំ​បាត់​បទ​ល្មើស​នេ​សាទនៅបឹង​ទន្លេ​សាប​​ខេត្ត​សៀម​រាប​

កិច្ច​ប្រ​ជុំ​ស្តី​ពីការ​លុប​បំ​បាត់​បទ​ល្មើស​នេ​សាទនៅបឹង​ទន្លេ​សាប​​ខេត្ត​សៀម​រាប​

ដាក់បញ្ចូលថ្ងៃ 10 January 2013, 17:44 AEST

អា​ជ្ញា​ធរ​ស្រុក​ ក្រុង ឃុំ​សង្កាត់​ក្នុង​ខេត្ត​សៀម​រាប​ ដែល​មាន​ភូមិ​សាស្ត្រ​​ជាប់​នឹង​បឹង​ទន្លេ​សាប រួម​​ជាមួយ​​អង្គ​ភាព​ជំ​នាញ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ បាន​មក​ជួប​ប្រ​ជុំ​គ្នា​ កាល​ពី​ថ្ងៃ​ទី​០៩ ​ម្សិល​មិញនេះ ​ដើម្បី​រិះ​រក​វិ​ធាន​ការ និងពិ​ភាក្សា​គ្នា ក្នុង​ការ​ទប់​ស្កាត់ និងបង្ក្រាបបទ​ល្មើស​នេ​សាទដែល​កំ​ពុង​តែ​កើត​មាន​ឡើង​នេះឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធិ​ភាព។

លោក ម៉ៅ វុឌ្ឍី អភិ​បាល​រង​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា គោល​បំ​ណង​​នៃ​កិច្ច​ប្រ​ជុំ​នេះ គឺសំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធិ​ភាពក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេ​សាទ​ដែល​ កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​សៀម​រាប បើ​ទោះ​បី​ជា​រយៈ​កាល​កន្លង​មក ក្រុម​ប្រ​តិ​បត្តិ​ការ​ប្រ​ចាំ​តាម​បណ្តា​​ស្រុក​​និង​ក្រុង​គោល​ដៅ​បាន​ ចុះ​ធ្វើ​សកម្ម​ភាព​បង្ក្រាប​​ជា​បន្ត​បន្ទាប់​ហើយ​ក្តី ហើយ​អ្វី​ដែល​សំ​ខាន់​គឺ​ត្រូវ​ពិ​ភាក្សា​នូវ​បញ្ហា​ប្រ​ឈម​ទាំង​ឡាយ​ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ និងចាត់​វិ​ធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ព្រោះ​នេះ​ជា​សកម្ម​ភាព​ពន្លត់​ភ្លើង មិ​ន​មែន​អង្គុយ​បក់​ផ្សែង​នោះ​ទេ។

អភិបាល​ស្រុក​សូទ្រ​និ​គម លោក ឌិត ដន បាន​អះ​អាង​ថា ការ​បង្ក្រាប​បទ​ល្មើស​នេ​សាទ​ដែល​ប្រើ​ឧប​ករណ៍​ខុស​ចាប់​ជា​ទ្រង់​ទ្រាយ​ធំ មិន​​ជា​ការ​លំ​បាក​នោះ​ទេ  ប៉ុន្តែ​បញ្ហា​ដែល​លំ​បាក​ស្មុគ​ស្មាញ​នោះ គឺ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​គ្រួ​សារ​របស់​អ្នក​នេ​សាទមួយ​ចំ​នួន ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ដោយ​សារ​ពួកគាត់​ប្រើ​ឧបករណ៍​ខុស​ច្បាប់​។

(សំ​ឡេង លោក ឌិត ដន )

ពាក់​ព័ន្ធ​នឹង​បញ្ហា​​នេះ​ លោក  ពេជ្រ សុ​ខា​ល័យ អភិ​បាល​ស្រុក​ពួក​ បាន​មាន​ប្រ​សាសន៍​ថាយ៉ាង​ដូច្នេះ។

(សំ​ឡេង លោក  ពេជ្រ សុ​ខា​ល័យ)

ចំពោះ​ការ​លើក​ឡើង​របស់លោកអភិ​បាល​ស្រុក​ពួក​នេះ​​ លោក ឡៅ សុ​ខា​រម្យ អគ្គ​លេ​ខា​ធិ​ការ​រង​នៃ​ក្រុម​ប្រឹក្សា​ស្តារ​និង​អភិ​វឌ្ឍ​វិស័យ​កសិកម្ម​ និង​ជន​បទ បានសម្តែង​នូវ​ការ​គាំ​ទ្រ ដែល​អា​ជ្ញា​ធរ​ខេត្ត​ ត្រូវ​គិត​គូរ​លើ​បញ្ហា​នេះ។

( សំ​ឡេង លោក ឡៅ សុ​ខា​រម្យ )

លោក ឡៅ សុ​ខា​រម្យ បាន​បញ្ជាក់​ទៀត​ថា ចំ​ពោះ​បញ្ហា​ការ​ប្រើ​ឧប​ករណ៍​នេ​សាទ​ខុស​ច្បាប់ ដែល​ប្រ​ព្រឹត្ត​ដោយ​អ្នក​នេ​សាទ​មាន​ជីវ​ភាព​ខ្វះ​ខាត​នេះ ក៏​ត្រូវ​តែ​ពិ​ភាក្សា​គ្នា​ឲ្យ​បាន​ហ្មត់​ចត់​ផង​ដែរ។

(សំ​ឡេង លោក ឡៅ សុ​ខា​រម្យ)

ទោះជា​យ៉ាង​នេះ​ក្តី លោក ទី សុវិន​ថាល់ ព្រះ​រាជ​អា​ជ្ញា​​នៃ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​​ថា​ បញ្ហា​សំ​ខាន់​គឺ​​ការ​បង្កើន​សកម្ម​ភាព​អប់រំ​ដល់​ប្រ​ជា​​នេ​សាទ​ ឲ្យ​ពួ​ក​គាត់​បាន​យល់​ដឹងអំ​ពី​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​នេ​សាទ​ខុស​ច្បាប់ ដែល​នាំ​ឲ្យ​ពួក​គាត់​មាន​ទោស​ទណ្ឌ ជា​ជាង​ចុះ​ទៅ​ចាប់​ពួក​គាត់​ដែល​កំ​ពុង​ប្រើ​ប្រាស់​ឧប​ករណ៍​នេ​សាទ​ខុស​ ច្បាប់នេះ៕​

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។