អតីត​អនុរដ្ឋមន្រ្ដី​ការ​បរទេស​វៀត​ណាម​ក្លាយ​ជា​មេដឹក​នាំ​ថ្មី​របស់​អាស៊ាន

អតីត​អនុរដ្ឋមន្រ្ដី​ការ​បរទេស​វៀត​ណាម​ក្លាយ​ជា​មេដឹក​នាំ​ថ្មី​របស់​អាស៊ាន

អតីត​អនុរដ្ឋមន្រ្ដី​ការ​បរទេស​វៀត​ណាម​ក្លាយ​ជា​មេដឹក​នាំ​ថ្មី​របស់​អាស៊ាន

ដាក់បញ្ចូលថ្ងៃ 11 January 2013, 15:06 AEDT

សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​បាន​មាន​មេដឹក​នាំ​ថ្មី​ជា​ផ្លូវ​ការ​ហើយ ក្រោយ​ពី​លោក Surin Pitsuwan ​ដែល​ជា​ជន​ជាតិ​ថៃ​ត្រូវ​ចប់​អាណត្ដិ​៥​ឆ្នាំ​របស់​លោក។

លោក​ Le Luong Minh ដែល​ជា​អតីត​អនុរដ្ឋ​មន្រ្ដី​ការ​បរទេស​វៀតណាម​បាន​ក្លាយ​ទៅ​ជា​អគ្គលេខា​ធិការ​ថ្មី​របស់​សមាគម​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​រួម​ទាំង​កម្ពុជា​ផង​។ បច្ចុប្បន្ន​លោក​មាន​អាយុ​៦០​ឆ្នាំ ហើយ​ជា​មន្រ្ដី​ការ​ទូត​ជើង​ចាស់​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការ​ងារ​ជា​តំណាង​អចិន្រ្ដៃយ៍​របស់​វៀតណាម​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១១ មុន​ពេល​ដែល​លោក​បាន​ក្លាយ​ទៅ​ជា​អនុរដ្ឋ​មន្រ្ដី​ការ​បរទេស​វៀតណាម។

អាស៊ាន​គឺជា​ស្ថាប័ន​មួយ​ដែល​កំពុង​តែ​ប្រឈមមុខ​កាន់​តែ​ខ្លាំង​ពី​ការ​ពិនិត្យ​តាម​ដាន​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភព​លោក។ បញ្ហា​ធំ​ដែល​កំពុង​ប្រឈមមុខ​នឹង​អាស៊ាន​បច្ចុប្បន្ន​ គឺ​ជម្លោះ​កម្រង​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ ដែល​សមាជិក​ប្រទេស​អាស៊ាន​មួយ​ចំនួន​រួម​ទាំង​វៀតណាម​ផង​នោះ កំពុង​តែ​មាន​ជា​មួយ​ចិន ដែល​ភាគី​ទាំង​អស់​សុទ្ធ​តែ​ទាម​ទារ​កម្មសិទ្ធ​រៀង​ៗ​ខ្លួន។

ការ​ងារ​ដ៏​លំបាក​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន​ថ្មី​នេះ គឺ​ត្រូវ​រិះ​រក​វិធី​សម្រួល​កុំ​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​តំបន់។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរក​កថា​ជា​លើក​ដំបូង​បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​ថ្មី​ជា​ប្រធាន​អាស៊ាន​នោះ លោក​ Le Luong Minh បាន​មាន​ប្រសាសន៍​ថា អាស៊ាន​ត្រូវ​តែ​បន្ដ​ដំណើរ​ការ​ទៅ​មុខ​ទៀត​ដើម្បី​បង្កើត​ឲ្យ​មាន​នូវ​ក្រម​ប្រតិបត្ដិ (code of conduct) និង​ពន្លឿន​កិច្ច​ប្រឹង​ប្រែង​ចរចា​ជា​មួយ​មហាអំណាច​ក្នុង​តំបន់​គឺ​ប្រទេស​ចិន។ ថ្លែង​ប្រសាសន៍​នៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នៅ​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី លោក Le Luong Minh បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អាណត្ដិ​៥​ឆ្នាំ​របស់​លោក គឺជា​រយៈ​ពេល​ដែល​សំខាន់ និង​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រំភើប​រីករាយ។

លោក​ថា ប្រទេស​អាស៊ាន​ត្រូវ​តែ​ពង្រឹង​នូវ​គោលដៅ​រួម​ឲ្យ​បាន​ខ្លាំង​ក្លា ហើយ​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​លើ​បញ្ហា​មួយ​ចំនួន ដើម្បី​បង្កើន​តម្លៃ​របស់​ប្រទេស​នីមួយ​ៗ​ដែល​ជា​សមាជិក​អាស៊ាន​។ លោក​បន្ដ​ថា នៅ​ពេល​ដែល​មាន​ការ​បើក​ចំហរ​កាន់​តែ​ខ្លាំង​ឡើង​នូវ​លំហូរ​នៃ​ការ​បណ្ដាក់​ទុន, វិស័យ​ហិរញ្ញវត្ថុ, កម្លាំង​ពល​កម្ម, ទំនិញ និង​សេវាកម្ម​នានា​នៅ​ក្នុង​តំបន់​វា​នឹង​នាំ​មក​នូវ​បញ្ហា​លំបាក​ៗ ក៏​ដូច​ជា​ឱកាស​ថ្មីៗ​ផង​ដែរ​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន។ ប៉ុន្ដែ​ថា​កិច្ច​ការ​ទាំង​អស់​នេះ នឹង​មាន​ឥទ្ធិពល​រីក​ចម្រើន​យ៉ាង​ច្រើន​ដល់​តំបន់​ទាំង​មូល។

សូម​ជម្រាប​ថា អាស៊ាន​នៅ​មាន​ពេល​៣​ឆ្នាំ​ទៀត​សម្រាប់​ត្រៀម​ខ្លួន​រៀប​ចំ​ចូល​ក្នុង​ដំណើរ​ការ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​មាន​ប្រទេស​ទាំង​អស់​១០ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​​៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។