អ្នកភូមិ​បុរី​កីឡា​សង្ឃឹម​ថា​ ធនាគារ​ពិភព​លោក​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​

អ្នកភូមិ​បុរី​កីឡា​សង្ឃឹម​ថា​ ធនាគារ​ពិភព​លោក​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​

អ្នកភូមិ​បុរី​កីឡា​សង្ឃឹម​ថា​ ធនាគារ​ពិភព​លោក​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​

ដាក់បញ្ចូលថ្ងៃ 11 January 2013, 17:02 AEDT

អ្នកភូមិបុរីកីឡា​រាប់​សិប​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា​នេះ​បាន​​នាំ​គ្នា​យក​ញត្តិ​ទៅ​ធនាគារ​ពិភព​លោក មាន​មូល​ដ្ឋាន​សាខា​នៅ​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ជំរុញ​ឲ្យ​ រដ្ឋា​ភិបាល​ផ្ដល់​សំណង និង​ផ្ទះ​សំបែង​ដល់​អ្នក​ភូមិ​បុរី​កីឡា ក្រោយ​ពេល​មាន​ការ​ចូល​មក​អភិវឌ្ឍន៍​តំបន់​នោះ។

អ្នកភូមិបុរីកីឡា​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ដោយ​ស្ងៀម​ស្ងាត់​នៅ​ពី​មុខ​ធនាគារ​ពិភព​លោក​នាទី​ក្រុង​ភ្នំពេញ​ ដើម្បី​ប្រគល់​ញត្តិ​ឲ្យ​ជួយ​ដោះ​ស្រាយ​ឲ្យ​មាន​សំណង​ផ្ទះ​សំបែង។ លោក ពេជ្រ លឹមឃួន អ្នក​ភូមិ​បុរី​កីឡា​ដែល​បាន​​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ បាន​លើក​អំពី​សំណូម​ពរ​ទៅ​ធនាគារ​ពិភព​លោក។

(សំឡេង លោក អ្នកស្រី សំ ចើម)

ប្រជាពលរដ្ឋបុរីកីឡា​បាន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​១​ឆ្នាំ​ហើយ​ដែល​ផ្ទះ​សំបែង​របស់​ពួក​គេ​ត្រូវ​បាន​គ្រឿង​ចក្រ​ឈូស​កម្ទេច​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍន៍។​ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​បាន​ផ្ទះ​សំណង​នោះ​ទេ។ អ្នកស្រី សំ ចើម បាន​មាន​ប្រសាសន៍​អំពី​ភាព​អយុត្តិធម៌​ចំពោះ​ប្រជា​ពល​រដ្ឋ​បុរីកីឡា។

(សំឡេង អ្នកស្រី សំ ចើម)

សូមបញ្ជាក់ថា ក្រោយ​រយៈ​ពេល​១​ឆ្នាំ​ដែល​អ្នក​ភូមិ​បុរីកីឡា​បាន​ចេញ​តស៊ូ​ដោយ​អហិង្សា​ ដើម្បី​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ទៅ​គ្រប់​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំៗ។ ប៉ុន្តែ​លោក ពេជ្រ លឹមឃួន បាន​ឲ្យ​ដឹង​ថា ការ​ខិត​ខំ​នៅ​មិន​ទាន​បាន​ទទួល​ការ​ឆ្លើយ​តប​នោះ​ទេ។

(សំឡេង លោក ពេជ្រ លឹមឃួន)

សូមបញ្ជាក់ថា​ ក្រោយ​ពេល​ប្រមូល​ផ្តុំ​នៅ​ពី​មុខ​ធនាគារ​ពិភពលោក​នា​ព្រឹក​នេះ​អ្នក​ស្រី ឆាយ គីមហ៊ន អ្នក​ភូមិ​បុរី​កីឡា​បាន​បញ្ជាក់​ថា មន្រ្តី​ធនាគារ​ពិភព​លោក​បាន​ចេញ​មក​ទទួល​ញត្តិ។

(សំឡេង អ្នកស្រី ឆាយ គីមហ៊ន)

លោក ប៊ូ សារឿន មន្រ្តី​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​មិន​អាច​ស្វែង​រក​ជួប​បាន​ទេ ដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ​របស់​អ្នក​ភូមិ​បុរីកីឡា។

តែទោះជា​យ៉ាង​ណា​ក្តី​អ្នកស្រី ឆាយ គីមហ៊ន បាន​បញ្ជាក់​អំពី​ការ​ឆ្លើយ​តប​របស់​ស្ថាប័ន​នេះ នៅ​ពេល​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​បុរី​កីឡា។

(សំឡេង អ្នកស្រី ឆាយ គីមហ៊ន)

សូមបញ្ជាក់ថា អ្នកភូមិបុរីកីឡា​ដែល​មិន​ទទួល​បាន​សំណង​ផ្ទះ​ពី​ការ​បណ្តេញ​ចេញ​កំពុង​រស់​នៅ​ក្រោម​តង់​កៅ​ស៊ូ ក្បែរ​គំនរ​សំរាម​ប្រឈម​មុខ​បញ្ហា​សុខភាព និង​ជីវភាព​ពី​ព្រោះ​តែ​បាត់បង់​ផ្ទះ និង​គ្មាន​ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ។

មិន​ដូច​ជា​បញ្ហា​ទំនាស់​ដី​ធ្លី​ដទៃ​ទៀត​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​កន្លែង​ខ្លះ​អាច​ដោះ​ស្រាយ​ចេញ​បាន​នោះ បញ្ហា​រឿង​ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា និង​បឹង​កក់​គឺ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ហើយ​ហាក់​ដូច​ជា​​មិន​ដំណើរ​ទៅ​មុខ​ និង​អាច​ដោះ​ស្រាយ​ចេញ​រួច​។ តើ​មាន​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​គេ​មិន​អាច​ដោះ​ស្រាយ​ចេញ​បាន​ដោយ​ងាយ​ស្រួល​? លោក​ សុខ​ ទូច អ្នក​វិភាគ​បញ្ហា​នយោបាយ​ និង​កិច្ច​ការ​​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ការ​យល់​ឃើញ​របស់​លោក​ជុំវិញ​រឿង​នេះ។

(សំឡេង​លោក សុខ ទូច)

 

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។