ការ​ប្រើ​ប្រាស់​ប្រអប់​សំបុត្រ​គណនេយ្យភាព​នៅ​កម្ពុជា​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ​

ការ​ប្រើ​ប្រាស់​ប្រអប់​សំបុត្រ​គណនេយ្យភាព​នៅ​កម្ពុជា​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ​

ការ​ប្រើ​ប្រាស់​ប្រអប់​សំបុត្រ​គណនេយ្យភាព​នៅ​កម្ពុជា​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ​

ដាក់បញ្ចូលថ្ងៃ 11 January 2013, 17:00 AEDT

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ប្រអប់​គណនេយ្យភាព​តាម​ឃុំ​សង្កាត់​របស់​ប្រជា​ពល​រដ្ឋ​មាន ​ចំនួន​ទាប​នៅ​ឡើយ ហើយ​ទាមទារ​អោយ​មាន​ការ​ផ្សព្វ​ផ្សាយ និង​បង្កើន​ការ​យល់​ដឹង​តាម​សហគមន៍​​អោយ​បាន​ទូលំ​ទូលាយ ព្រម​ទាំង​​ធ្វើ​ការ​កែ​ប្រែ​ប្រព័ន្ធ​គ្រប់​គ្រង​មួយ​ចំនួន​។

ប្រអប់​គណនេយ្យ​ភាព​ គឺជា​ប្រអប់​​សំបុត្រ​សម្រាប់​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អាជ្ញាធរ​ និង​រដ្ឋាភិបាល​ដើម្បី​បម្រើ​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ដិត​ដល់​។ ប្រអប់​គណនេយ្យ​ភាព​នេះ គឺជា​យន្ដ​ការ​មួយ​សម្រាប់​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​សរសេរ​បណ្ដឹង​តវ៉ា, ផ្ដល់​យោបល់, ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ ឬ​ដាក់​សំណើ​ណា​មួយ​ដល់​អាជ្ញាធរ​ ឬ​រដ្ឋាភិបាល​មូល​ដ្ឋាន​។

​​អ្នកស្រី អ៊ឹង យក់ឃន នាយិកា​អង្គការ​អមរា​បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ប្រអប់​គណនេយ្យ​ភាព​នៅ​តាម​ឃុំ​សង្កាត់​ជា​កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​បញ្ចេញ​មតិ​យោបល់​ និង បង្ហាញ​ទុក​កង្វល់​របស់​ខ្លួន​តាម​រយៈ​ការ​សរសេរ​សំបុត្រ ដើម្បី​អោយ​អាជ្ញាធរ​មូល​ដ្ឋាន​កែ​លម្អ ឬ ដោះ​ស្រាយ​បញ្ហា​នានា។ តែ​អ្វី​ដែល​កត់​សម្គាល់​ការ​ប្រើ​ប្រាស់​ប្រអប់​គណនេយ្យភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ។

(សំឡេង​អ្នកស្រី អ៊ឹង យក់ឃន)

អ្នកស្រីមានប្រសាសន៍​បែប​នេះ​ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុ​មួយ​នៅ​ខេត្ត​បាត់ដំបង។ អ្នក​ស្រី អ៊ឹង​យក់ឃន បន្ត​ថា ការ​មិន​ប្រើ​ប្រាស់​ប្រអប់​គណនេយ្យភាព​ ក៏​អាច​ធ្វើ​អោយ​រាំង​ស្ទះ​ដល់​ដំណើរ​ការអភិវឌ្ឍ​មូល​ដ្ឋាន ហើយ​ប្រជា​ពលរដ្ឋ​អាច​បាត់​បង់​សិទ្ធ​របស់​ខ្លួន​ផង​ដែរ។

(សំឡេងអ្នកស្រី អ៊ឹង យក់ឃន)

លោក សំអាត ជាមន្រ្តីសហគមន៍​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ​បាន​ថ្លែង​ថា​ ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ ហាក់​មិន​ទាន់​យល់​ច្បាស់​ពី​ប្រអប់​គណនេយ្យភាព​បាន​ទូលំ​ទូលាយ​នៅ​ឡើយ ។

(សំឡេង​លោក សំអាត)

លោក មូលធន មន្រ្តីគណៈ​កម្មាការ​គណនេយ្យភាព​ខេត្ត​បាត់​ដំបង​បាន​បញ្ជាក់​អំពី​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ប្រអប់​គណនេយ្យភាព​តាម​ឃុំ​សង្កាត់​។

(សំឡេង​លោក មូលធន)

តាមការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​ប្រជា​ពល​រដ្ឋ​មិន​សូវ​ប្រើ​ប្រាស់​ប្រអប់​គណនេយ្យភាព​ដោយ​សារ​តែ​មិន​សូវ​យល់​ដឹង, ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ប្រអប់​គណនេយ្យភាព​នៅ​ក្បែរ​ឃុំ​សង្កាត់​ពេក និង​មិន​ឃើញ​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ផ្សព្វ​ផ្សាយ​អោយ​ប្រពល​រដ្ឋ​ដឹង​ជា​ដើម​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។