តំ​បន់​ Pub Street ​ ក្នុងក្រុង​សៀម​រាប​នឹង​ទៅ​ជា​តំ​បន់​គ្មាន​យាន​ជំ​និះឆ្លង​កាត់

តំ​បន់​ Pub Street ​ ក្នុងក្រុង​សៀម​រាប​នឹង​ទៅ​ជា​តំ​បន់​គ្មាន​យាន​ជំ​និះឆ្លង​កាត់

តំ​បន់​ Pub Street ​ ក្នុងក្រុង​សៀម​រាប​នឹង​ទៅ​ជា​តំ​បន់​គ្មាន​យាន​ជំ​និះឆ្លង​កាត់

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:48 AEST

ក្រ​សួង​ទេស​ចរណ៍​ និង​អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​គ្រោង​នឹង​រៀប​ចំ​តំ​បន់​ Pub Street ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ផ្សារ​ចាស់​របស់​ក្រុង​សៀម​រាប​ឲ្យ​ទៅ​ជា​តំ​បន់​អ្នក​​ទេសចរ​ថ្មើរ​​ជើង​ គ្មាន​យាន​ជំ​និះ​ឆ្លង​កាត់ ​ដើម្បី​លើក​កម្ពស់​វិ​ស័យ​ទេស​ចរណ៍។ ការ​រៀប​ចំ​នេះ​គោល​បំ​ណង​ទាក់​ទាញ​ចំ​ណាប់​អា​រម្ម​ណ៍​របស់​ភ្ញៀវ​ ខណៈ​ពេល​អ្នក​​រក​ស៊ី​ដោយ​ម៉ូ​តូ​រ៉ឺ​ម៉ក​ត្អូញ​ត្អែរ​ថា​នឹង​ប៉ះ​ពាល់​ដល់​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ​ពួក​គាត់។

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍​ លោក ថោង ខុន បាន​អះ​អាង​ថា ដើម្បី​លើក​កម្ពស់​វិ​ស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀម​រាប ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​​ថែម​ទៀត​នោះ ​​ទាំង​ក្រ​សួង​ទេស​ចរណ៍​ និង​អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប ​គ្រោង​នឹង​រៀប​ចំ​តំ​បន់​ Pub Street ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សៀម​រាប ឲ្យ​ទៅ​ជា​តំ​បន់ដែល​ធ្វើ​ដំ​ណើរ​ដោយ​​ថ្មើរ​ជើង​ ពោល​គឺ​គ្មាន​យាន​ជំ​និះ​ឆ្លង​កាត់។

(សំ​ឡេងលោក ថោង ខុន)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ចាន់ ថា ជា​អ្នក​បើក​បរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​ក្រុង​សៀមរាប បាន​ត្អូញ​ត្អែរ​ថា ប្រ​សិន​បើ​មាន​ការ​រៀប​ចំ​អញ្ចឹង​មែន​នោះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​របស់​ពួក​គាត់ ជា​ពិ​សេស​នឹង​បាត់​បង់​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ។

(សំ​ឡេងលោក ចាន់ ថា)

លោកក៏​បាន​សំ​ណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ទេស​ចរណ៍ និងអា​ជ្ញា​ធរ​ខេត្ត​សៀម​រាប សុំ​ឲ្យ​ជួយ​ពិ​ចារ​ណា​​សិក្សា​គម្រោង​ការ​នេះ​ឡើង​វិញ​ផង ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​ទទួល​បាន​ផល​ប្រ​យោជន៍​ទាំង​អស់​គ្នា​ជុំ​វិញ​វិស័យ​ទេស​ចរណ៍​នេះ។

​(សំ​ឡេងលោក ចាន់ ថា)

សូម​បញ្ជាក់​ថា តំ​បន់​ Pub Street ​នេះ​មាន​ទី​តាំង​​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប​ដែល​ជា​តំ​បន់​ពេញ​និយម​បំ​ផុត​របស់​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ ដោយ​ពួក​គេ​ស្ទើរ​តែ​ទាំង​អស់​គ្នា​ឲ្យ​តែ​មក​ទស្ស​នា ​និង​សា្នក់​​នៅ​ក្នុង​ខេត្ត​សៀម​រាប​គឺ​តែង​តែ​​មក​កំ​សាន្ត​នៅ​តំ​បន់​នេះ​ជា​រៀង​រាល់​រា​ត្រី ​ជា​ពិ​សេស​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​​ចូល​ឆ្នាំ​​ថ្មី​ឆ្នាំ​សកល​២០១៣​នោះ​ មាន​ភ្ញៀវ​ទេស​ចរ​បរទេស​ចំ​នួន​ប្រ​មាណបី​ម៉ឺន​នាក់​បាន​មក​ទស្ស​នា​នៅ​តំ​បន់​នេះ៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។