ស្ថានភាព​សិទ្ធិមនុស្ស​ និង​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា

ស្ថានភាព​សិទ្ធិមនុស្ស​ និង​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា

ស្ថានភាព​សិទ្ធិមនុស្ស​ និង​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:48 AEDT

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ១៩៩៣​ មាត្រា ៣១ ​ចែង​ថា​ កម្ពុជា​ទទួល​ស្គាល់​ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ និង​កតិកា​សញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ។

កាល​ពី​ព្រឹកមិញ​នេះ ​លោក ​សួន ប៊ុនធឿន​ មន្ត្រី​សម្របសម្រួល​គម្រោង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​មាន​ប្រសាសន៍​ប្រាប់ Radio Australia ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០១២​កន្លង​មក​នេះ​មាន​ការ​ប្រឈម​មុខ​ច្រើន។​

(សំឡេងលោក ​សួន ប៊ុនធឿន)

​លោក ​សួន ប៊ុនធឿន​ បាន​មាន​ប្រសាសន៍​បន្ត​ដោយ​បង្ហាញ​ពី​ករណី​ជាក់ស្ដែង​មួយ​ចំនួន។​

(សំឡេងលោក ​សួន ប៊ុនធឿន)

លោក ​សួន ប៊ុនធឿន​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​គឺ​គាត់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់។​

(សំឡេងលោក ​សួន ប៊ុនធឿន)

លោក​ វណ្ណ សូផាត ​មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​ប្រាប់ Radio Australia ​ពី​ស្ថានភាព​ដីធ្លី​នៅ​កម្ពុជា​ពេល​ថ្មី​ៗ​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។

(សំឡេងលោក វណ្ណ សូផាត)

លោក​ វណ្ណ សូផាត ​បាន​ចូលរួម​ឲ្យ​ដឹង​ពី​មូលហេតុ​ចំបង​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទំនាស់​ដីធ្លី​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម។​

(សំឡេងលោក វណ្ណ សូផាត)

លោក​ វណ្ណ សូផាត ​ក៏​បាន​ឲ្យ​ដឹង​ថា​ ករណី​ខ្លះ​អាជ្ញាធរ​មូលដ្ឋាន​គឺ​មិន​បាន​មាន​វិធានការ​ជា​មុន​ទេ​នៅ​ពេល​ដែល​មាន​ការ​តាំង​ទីលំនៅ​ខុស​ច្បាប់​នោះ​ ជាមួយគ្នា​នេះ​លោក​បាន​បន្ដ​ឲ្យ​ដឹង​ពី​មូលហេតុ​មួយ​ចំនួន​ទៀត។​

(សំឡេងលោក វណ្ណ សូផាត)

លោក​ វណ្ណ សូផាត ​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​រូបមន្ត​ស្បែក​ខ្លា​ក្នុង​ការ​ផ្ដល់​សម្បទាន​ដី​នៅ​មាន​កម្រិត​ និង​ពុំ​ត្រឹម​ត្រូវ​ រួម​និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​ពុំ​មាន​តម្លាភាព​ និង​ការ​ចូលរួម​បាន​ធ្វើ​បញ្ហា​នេះ​នៅ​តែ​មាន​ក្នុង​សង្គម។​ លោក​មាន​សុទ្ធិដ្ឋិនិយម​ថា​ បញ្ហា​ដីធ្លី​គឺ​អាច​ដោះស្រាយ​ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា។​

(សំឡេងលោក វណ្ណ សូផាត)

លោក​ វណ្ណ សូផាត ​បាន​ចូលរួម​មតិ​ថា​ រដ្ឋាភិបាល​បាន​កំពុង​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ល្អ​ខ្លះ​ហើយ​ ដោយ​បាន​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​បាន​វាស់វែង​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​ តែ​សូម​ឲ្យ​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​អស់​សិន​ សឹម​បន្ត​ការ​ផ្តល់​ដីសម្បទាន​ឡើង​វិញ។​ មួយវិញ​ទៀត​ដែល​នោះ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឡើង​វិញ​នូវ​បញ្ហា​ផ្ដល់​ដី​សម្បទាន​ខុស​ច្បាប់​ដែល​លើស​ពី​១ម៉ឺន​ហិចតា​, ​ដោះស្រាយ​បញ្ហា​ដីធ្លី​មាន​ជម្លោះ​ឲ្យ​បាន​ចប់​ និង​ការ​ចុះ​វាស់វែង​ដីធ្លី​ដោយ​ក្រុម​គណៈកម្មការ​ឯករាជ្យ​ និង​តម្លាភាព​មួយ​ដែល​មាន​សមាស​ភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្​ច និង​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ។​

តាមរយៈ​បញ្ជី​កាលប្បវត្តិ​បង្ហាញ​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ទាក់ទិន​នឹង​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​គេហទំព័រ​សិទ្ធិ​ (www.sithi.org)​ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានឲ្យដឹងនូវព្រឹត្តិការណ៍​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ចាប់ពី​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជាឆ្នាំ​១៩៩៣ ​រហូត​ដល់​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិឆ្នាំ​២០១២ ​ថា​មាន​ចំនួន​សរុប​ប្រមាណ​ជា​ ៤៣៩​ករណី៕​

(ការ​ធ្វើ​ឃាត​ និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​តួអង្គ​សំខាន់ៗ​នៃ​អ្នក​នយោបាយ​ អ្នក​កាសែត​ អ្នកសិល្បៈ​ល្បីៗ​ ឬ​អ្នកជំទាស់​ដែល​ហ៊ាន​និយាយ​ដោយ​ឥត​សំចៃមាត់មានចំនួន ៦៩ករណី, ការ​ធ្វើ​ទារុណកម្ម​ ការ​ចាប់​ខ្លួន​ និង​ការឃុំខ្លួន​ខុសច្បាប់មានចំនួន ​១៣៤ករណី, ការ​ចោទ​ប្រកាន់​ផ្តន្ទាទោស​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មានចំនួន ​៤៩​ករណី​, ការ​រឹតត្បិត​សេរីភាព​ខាង​ការបញ្ចេញមតិ ​សេរីភាព​ខាង​ការប្រមូលផ្តុំ ​និង​សេរីភាព​ខាង​ការ​បង្កើត​សមាគមមានចំនួន ៥៤ករណី, ការគំរាមកំហែង​រូប​កាយ និង​តាម​ផ្លូវ​តុលាការ​ប្រឆាំងនឹង​អ្នកកាសែត និង​⁄​ឬ សកម្មជន​សិទ្ធិមនុស្សមានចំនួន ៤៧ករណី, សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំមានចំនួន ៨៦ករណី និងការបង្ហាញ​ច្បាប់​អនុម័ត​ថ្មី វិសោធនកម្ម​ច្បាប់​ដែល​មាន​ស្រាប់ និង​ការបង្កើត​ស្ថាប័ន​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្សមានចំនួន ២៦)

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។