កម្ពុជា​ជំរុញ​ឲ្យ​មាន​យន្តការ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ «ទេសច​រ​ម្នាក់​ ដើម​ឈើ​មួយ​ដើម»

កម្ពុជា​ជំរុញ​ឲ្យ​មាន​យន្តការ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ «ទេសច​រ​ម្នាក់​ ដើម​ឈើ​មួយ​ដើម»

កម្ពុជា​ជំរុញ​ឲ្យ​មាន​យន្តការ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ «ទេសច​រ​ម្នាក់​ ដើម​ឈើ​មួយ​ដើម»

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:47 AEDT

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ជួបជុំ​គ្នា​ជាមួយ​មន្រ្តី​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​គ្រប់​ខេត្ត​ រាជធានី ​ដើម្បី​ប្រមូល​មតិ​ឈាន​ទៅ​កសាង​យន្តការ​រួម​មួយ​ ដើម្បី​អនុវត្ត​យុទ្ធនាការ ​«ទេសចរ​ម្នាក់​ ដើម​ឈើ​មួយ​ដើម»​​ ដែល​ជា​ផ្នែក​មួយ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ផង​ និង​វិស័យ​បរិស្ថាន​ផង។

នៅ​ពេល​ខាង​មុខ​នេះ ​នៅ​កម្ពុជា​នឹង​មាន​សួន​ទេសចរណ៍​ ឬ​សួន​ដើមឈើ​ ដែល​ដាំ​ដុះ​ដោយ​ភ្ញៀវ​ទេសចរ​ ដែល​មក​ទស្សនា​កម្ពុជា។​

ការ​បង្កើត​សួន​ដើម​ឈើនេះ​ នឹ​ង​ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​អនុវត្ត​យុទ្ធនាការ “​ទេសចរ​ម្នាក់​ ដើម​ឈើ​មួយ​ដើម” ​របស់​ក្រសួង​ទេសចរណ៍។​

លោក​ ថោង ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ យុទ្ធនាការ​ “ទេសចរម្នាក់​ ដើមឈើមួយដើម” ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ និង​ទ្រទ្រង់​បរិស្ថាន​ផង។​

លោក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​អំពី​គោលបំណង​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ “ទេសចរម្នាក់​ ដើម​ឈើ​មួយដើម” ​នេះ។​

(សំឡេងលោក ថោង ខុន)

លោករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ទៀត​អំពី​អត្ថប្រយោជន៍​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ “ទេសចរ​ម្នាក់​ ដើម​ឈើ​មួយ​ដើម”​ នេះ​ ដែល​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​អនុវត្តន៍​ជោគជ័យ​ ដូចជា​ប្រទេស​នេប៉ាល់​, បង់ក្លាដេស​ និង​ប្រទេស​ឈីលី។​

(សំឡេងលោក ថោង ខុន)

សូមបញ្ជាក់ថា​ ការអនុវត្តយុទ្ធនាការ​ “ទេសចរម្នាក់ ដើមឈើមួយដើម” ​នេះ ត្រូវ​បាន​ចាប់​ផ្តើម​តាមរយៈ​ការ​បង្កើត​សួន​ទេសចរណ៍ ​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​មក​ដាំ​ដើម​ឈើ។​

លោក​ ណេប សាមុត ​អគ្គនាយក​រង​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​អំពី​ស្តង់ដារ​នៃ​ការ​បង្កើត​សួន​ទេសចរណ៍ ​ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​និរន្តរភាព។​

(សំឡេងលោក ណេប សាមុត)

លោក​បាន​ឲ្យដឹង​ទៀតថា ​ការបង្កើត​សួន​ទេសចរណ៍​នេះ​ឡើង​ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ទិញ​ដើម​ឈើ​ដើម្បី​ដាំ ​ហើយ​មាន​បំណង​មក​ទស្សនា​កម្ពុជា​លើក​ក្រោយ​ៗ​ទៀត។​

លោក​ ញ៉ែង ច្រឹក ​អនុប្រធាន​សហគមន៍​ប៊ូស្រា​ ដែល​បាន​មក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​យុទ្ធនាការ​ “ទេសចរម្នាក់ ដើមឈើមួយដើម”​ នេះ ​បាន​មាន​ប្រសាសន៍​អំពីការ​ចូលរួមយុទ្ធនាការ​នេះ។​

(សំឡេងលោក ញ៉ែង ច្រឹក)

លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការ​អនុវត្ត​យុទ្ធនាការ​ “ទេសចរ​ម្នាក់​ ដើម​ឈើមួយ​ដើម”​ នេះ​ នឹង​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បន្ថែម​ទៀត​ នៅ​ក្នុង​ពេល​ដែល​ឆ្នាំ​២០១២​កន្លង​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ចំនួន ​៣​លាន​ ២​សែន​នាក់​ ដែល​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ៣៥​ម៉ឺន​នាក់។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ការអនុវត្ត​យុទ្ធនាការ​ “ទេសចរម្នាក់​ ដើម​ឈើ​មួយ​ដើម”​ នៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​ហ្គាណា ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។