ការ​ជួប​សន្ទនា​ជា​មួយ​ស្ថាបនិក​រថយន្ដ​អង្គរ​ម៉ូដែល EV 2013 និង​ក្រុមហ៊ុន​ដៃ​គូ​ផលិត​រថយន្ដ​អង្គរ

ការ​ជួប​សន្ទនា​ជា​មួយ​ស្ថាបនិក​រថយន្ដ​អង្គរ​ម៉ូដែល EV 2013 និង​ក្រុមហ៊ុន​ដៃ​គូ​ផលិត​រថយន្ដ​អង្គរ

ការ​ជួប​សន្ទនា​ជា​មួយ​ស្ថាបនិក​រថយន្ដ​អង្គរ​ម៉ូដែល EV 2013 និង​ក្រុមហ៊ុន​ដៃ​គូ​ផលិត​រថយន្ដ​អង្គរ

ដាក់​បញ្ចូល​ពេល 17 January 2013, 17:39 AEST

រថយន្ដ​អង្គរ​ម៉ូដែល​២០១៣​នេះ គឺជា​ប្រភេទ​រថយន្ដ​ធុន​តូច​ដែល​ដើរ​ដោយ​អគ្គិសនី​សុទ្ធ​សាធ​ ហើយ​មាន​ទ្វារ​២​បើក​ឡើង​លើ​សម្រាប់​មនុស្ស​៤​នាក់​ជិះ​។

អ្នក​រចនា​បង្កើត​រថយន្ដ​នេះ គឺ​លោក​ ញាណ ផល្លឹក ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​រថយន្ដ​អង្គរ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៣។ នៅ​ឆ្នាំ​២០០៦ លោក​បាន​ចេញ​រថយន្ដ​គំរូ​មួយ​ទៀត ហើយ​នៅ​ឆ្នាំ​២០១០ លោក​ក៏​បាន​ចេញ​គំរូ​រថយន្ដ​អង្គរ​មួយ​ទៀត។ ហើយឆ្នាំ​២០១៣ នេះ គឺជា​រថយន្ដ​គំរូ​លើក​ទី​៤ របស់​លោក ដែល​គេ​សង្ឃឹម​ថា នឹង​អាច​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣ ជួន​នឹង​ថ្ងៃ​ជ័យ​ជន្នះ​៧មករា លោក​ ញាណ ផល្លឹក និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នូវ​រថយន្ដ​អង្គរ​ម៉ូដែល​ EV 2013 ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ជិះ ដាក់​តាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ថ្ងៃ​នេះ វិទ្យុ​អូស្រ្ដាលី​មាន​កតិ្ដយស​ដោយ​មាន​លោក ញាណ ផល្លឹក ស្ថាបនិក​រថយន្ដ​អង្គរ​ចូល​រួម​កម្មវិធី​សន្ទនា​មតិ​ជា​មួយ​ប្រិយ​មិត្ដ។ ក្រៅ​ពី​នេះ វិទ្យុ​យើង​ក៏​បាន​អញ្ជើញ​លោក​ស្រី ស៊ាង ចាន់ហេង ប្រធាន​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ផង​ដែរ ដើម្បី​ចូលរួម ពី​ព្រោះ​ក្រុម​ហ៊ុន​របស់​លោក​ស្រី គឺជា​អ្នក​បោះ​ទុន​ដើម្បី​អាច​ឲ្យ​មាន​ការ​ផលិត​រថយន្ដ​អង្គរ​ក្នុង​លក្ខណៈ​ឧស្សាហកម្ម​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ប្រទេស​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។