ពល​រដ្ឋ ​និង​មន្ត្រី​ជំ​នាញ​ខេត្ត​សៀម​រាប​រិះ​គន់ការ​តាំង​ស្លាក​ផ្សាយ​ពា​ណិជ្ជ​កម្ម​ឆ្លង​ផ្លូវមាន​រូប​ស្ត្រី

ពល​រដ្ឋ ​និង​មន្ត្រី​ជំ​នាញ​ខេត្ត​សៀម​រាប​រិះ​គន់ការ​តាំង​ស្លាក​ផ្សាយ​ពា​ណិជ្ជ​កម្ម​ឆ្លង​ផ្លូវមាន​រូប​ស្ត្រី

ពល​រដ្ឋ ​និង​មន្ត្រី​ជំ​នាញ​ខេត្ត​សៀម​រាប​រិះ​គន់ការ​តាំង​ស្លាក​ផ្សាយ​ពា​ណិជ្ជ​កម្ម​ឆ្លង​ផ្លូវមាន​រូប​ស្ត្រី

ដាក់​បញ្ចូល​ពេល 18 January 2013, 16:51 AEST

ការ​តាំង​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​​ឆ្លង​កាត់​ផ្លូវ​ក្នុង​ក្រុង​សៀម​រាប ដែល​មាន​រូប​ស្ត្រី​នៅ​ជាប់​ជា​មួយ​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ និង​អង្គ​ភាព​ជំ​នាញ​របស់​រដ្ឋា​ភិ​បាល ធ្វើ​ការ​រិះ​គន់ ពី​ព្រោះ​ក្នុង​នាម​ជា​ខ្មែរ​មាន​​សុជីវ​ធម៌ល្អ​ មិន​គួរ​ឲ្យ​កើត​មាន​ដូច្នេះ​នោះ​ទេ ហើយ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ និង​អា​ជ្ញា​ធរ​ខេត្ត​ជួយ​ចាត់​វិ​ធាន​ការ។

មាន​ប្រ​សាសន៍​ប្រាប់​Radio Australia កាល​ពី​ព្រឹក​មិញ​នេះ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ មាន​ទំ​នៀម​ទម្លាប់ និងប្រ​ពៃ​ណី​ ដោយ​ប្រ​កាន់​ទៅ​លើ​ផ្នែក​ក្បាល ដែល​មិន​អាច​ឲ្យ​អ្នក​ណា​​ប៉ះ​ពាល់​បាន​នោះ ជា​ពិ​សេស​ដូច​ជា​បញ្ហា​សំ​ពត់​ឬ​ខោ ដែល​គេ​មិន​អាច​យក​មក​ពាក់ និងរុក​ពី​ក្រោម​បាន​នោះ​ឡើយ​ ​​ ដូច្នេះ​ការ​ដាក់​តាំង​រូប​ស្ត្រី​ភ្ជាប់​ក្នុង​ស្លាកសញ្ញា​ផ្សព្វ​ផ្សាយ​ពា ​ណិជ្ជ​កម្ម​​ឆ្លង​កាត់​ផ្លូវនេះ វា​ហាក់​បី​ដូច​ជា​មិន​សម​រម្យ​ទាល់​តែ​សោះ ដែល​បញ្ហា​នេះ ទាំង​ក្រុម​ហ៊ុន និងអា​ជ្ញា​ធរ​គួរ​ពិ​ចារណា​ និង​គិត​គូ​ឡើង​វិញ​ផង។

( សំ​ឡេង​ពលរដ្ឋ​ចំ​នួន​២​នាក់ )

លោក ​ស្រី ស៊ុន សុវណ្ណ​នី ប្រ​ធាន​មន្ទីរ​វប្ប​ធម៌ ​និង​វិ​ចិត្រ​សិល្បៈ​ខេត្ត​សៀម​រាប ធ្លាប់​មានប្រតិ​កម្ម​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​​ការ​ដាក់​តាំង​រូប​ស្ត្រី​ ភ្ជាប់​ក្នុង​ស្លាកសញ្ញា​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​​ឆ្លង​កាត់​ផ្លូវនេះ ដែល​ទាក់​ទង​ទៅ​នឹង​សុជីវ​ធម៌​របស់​ខ្មែរ។

( សំ​ឡេង លោក​ស្រី ស៊ុន សុវណ្ណ​នី )

​ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ Radio Australia មិន​ធ្វើ​ការ​ទំ​នាក់​ទំ​នង​សុំ​ការ​បញ្ជាក់បក​ស្រាយ​ពី​​លោក​អភិ​បាល​ខេត្ត ​សៀម​រាប​បាន​ទេ តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ កាល​ពី​ព្រឹក​មិញ​នេះ ប៉ុន្តែ​លោក ប៊ុន ថា​ឫទ្ធិ អភិ​បាល​រង​ខេត្ត​សៀម​រាប ធ្លាប់​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​មួយ កាល​ពី​ថ្ងៃ​ទី​២០ខែ​ធ្នូ​ឆ្នាំ​២០១២ យ៉ាង​ដូច្នេះថា៖

( សំ​ឡេង លោក ប៊ុន ថាឫទ្ធិ )

សូម ​បញ្ជាក់​ថា បញ្ហា​ការ​ដាក់​តាំង​រូប​ស្ត្រី​ភ្ជាប់​ក្នុង​ស្លាកសញ្ញា​ផ្សព្វ​ផ្សាយ​ពា​ ណិជ្ជ​កម្ម​​ឆ្លង​កាត់​ផ្លូវ ​នៅ​ក្នុង​ក្រុង​សៀម​រាប ​ដែល​គិត​មក​ទល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​រុះ​រើ​ចេញ​ឡើយ៕

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។