ស្ថាន​ភាព​សុខភាព​ជន​ជាប់​ចោទ និង​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌ក្នុង​ករណី ០០២

ស្ថាន​ភាព​សុខភាព​ជន​ជាប់​ចោទ និង​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌ក្នុង​ករណី ០០២

ស្ថាន​ភាព​សុខភាព​ជន​ជាប់​ចោទ និង​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌ក្នុង​ករណី ០០២

ដាក់​បញ្ចូល​ពេល 18 January 2013, 16:59 AEDT

សា​លា​ក្តី​ខ្មែរ​ក្រហម​ដែល​កំពុង​ដំណើរ​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​កំពូល​​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​​បាន​ផ្អាក​ដំណើរ​ការ​សវនា​ការ​របស់​ខ្លួន​ដោយ​សារ​តែ​ជន​ជាប់​​ចោទ​ពីរ​រូបគឺ​លោក នួន​ ជា ដែល​មាន​អាយុ ៨៦​ឆ្នាំបានដួល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី ១៣ ខែ​មករា ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ហើយ​ជន​ជាប់​ចោទ​មួយ​រូប​ទៀត​គឺ​លោក ខៀវ សំផន អាយុ ៨២​ឆ្នាំ​មាន​ជំងឺ​ហត់ អស់​កម្លាំង​ខ្លាំង កាល​ពី​ថ្ងៃ​ពុធ​ទី ១៦​ខែ​មករា​ ឆ្នាំ ២០១៣​នេះ​ដែរ​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត​ដូច​គ្នា។

បើ​តាម​លោក នេត្រ​ ភ័ក្រ​ត្រា​ អ្នក​នាំ​ពាក្យ​សា​លា​ក្តីខ្មែរ​ក្រ​ហម​បាន​បញ្ជាក់​ប្រាប់​ Radio Australia កាល​ពី​ព្រឹក​មិញ​នេះ​ថា លោក​ នួន ជា​ មាន​ជំងឺ​ទង​សួត​ស្រួច​ស្រាល់ ហើយ​លោក ខៀវ សំផន​មាន​ជំងឺ​ហត់ អស់​កម្លាំង​ និង​ពិ​បាក​ដក​ដង្កើម​ហើយ​ស្ថាន​ភាព​ជំងឺ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​ នេះ​មាន​លក្ខណៈ​ប្រ​សើរ​ឡើង​វិញ​ហើយ។ ចំណែក​ជន​ជាប់ចោទ​ អៀង សារី​ កំពុង​ស្ថិត​ក្នុង​បន្ទប់​ឃុំ​ខ្លួននៅ​សា​លា​ក្តី។

(សំឡេង​លោក នេត្រ ភ័ត្រា

សម្រាប់ ​លោក យក់ ឆាង នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​ធ្វើ​ការ​ចង​ក្រង​ និង​ប្រ​មូល​ឯកសារ​ភស្តុ​តាង​ផ្តល់​ជូន​សាលា​ក្តី​ខ្មែរ​ក្រហម លោក​បាន​មាន​ប្រ​សាសន៍​ថា​ វា​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល ឬ​ជា​ការ​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ​ទាក់​ទង​ទៅ​នឹង​បញ្ហា​សុខភាព​ និង​វ័យ​ចំណាស់​របស់​ជន​ជាប់​ចោទ​ទាំង​បី​រូប​ពី​ព្រោះ​វា​ជា​ការ​ពិត​ ហើយ​តុលាការ​បាន​ជជែក​ ពិភាក្សា​ហ្មត់​ចត់​ និង​មាន​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។ ប៉ុន្តែ​បើ​ក្នុង​ករណី​ស្ថាន​ភាព​សុខភាព​របស់​ជន​ជាប់​ចោទ​ទាំង​បី​រូប​ដូច​ ករណី​លោក​ស្រី​អៀង​ ធី​រិទ្ធិ​ វា​ជា​ការ​សម្រេច​របស់​ទេ​វតា ពី​ព្រោះតុលា​ការ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​សុខភាព​របស់​ជន​ជាប់​ចោទ ​បាន​យ៉ាង​ប្រសើរ។

(សំឡេង​លោក យក់ ឆាង)

ទាក់​ទង​ទៅ​ នឹង​យុទ្ធ​សាស្រ្ត​របស់​តុលាការ​ក្នុង​ការ​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រង​ គ្រោះ​ក្នុង​ករណី​ ០០២ នេះ​ដែរ តុលាការ​បាន​បំ​បែក​សំណុំ​រឿង​ទៅ​ជា​សំណុំ​រឿង​តូចៗ​ជា​ច្រើន​ ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​សំណុំ​រឿង​តូចៗ​ទាំង​នោះ និង​ផ្តល់​ជា​ការ​ពិត​ និ​ងយុត្តិ​ធម៌​ដល់​ជន​រងគ្រោះ​តាម​រយៈ​ការ​ប្រ​កាស​សាល​ក្រម​ក្នុង​សំណុំ​ រឿង​តូចៗ​។

(សំឡេង​លោក នេត្រ ភ័ក្រត្រា)

សូម​ បញ្ជាក់​ផង​ដែរ​ថា​សំណុំ​រឿង​ ០០២ ដែល​នៅ​សល់​​ជន​ជាប់​ចោទ​បី​​រូប ដោយ​ជន​ជាប់​ចោទ​ទី​បួន គឺ​លោក​ស្រី អៀង ធី​រិទ្ធិ មាន​ជំងឺ​វង្វេង​ស្មារតី​មិន​អាច​ចូល​រួម​សវនា​ការ​បាន ហើយ​ត្រូវ​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ ជន​ជាប់​ចោទ​ទាំង​បី​រូប​​រង​ការ​ចោទ​ប្រ​កាន់​ពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ឧក្រិដ្ឋ​កម្ម​ប្រ​ល័យ​ពូជ​សាសន៍ ឧ​ក្រិដ្ឋ​កម្ម​ប្រ​ឆាំង​មនុស្ស​ជាតិ​ដែល​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ ដោយ​​មក​ទល់​ពេល​នេះ​តុលាការ​បាន​បើក​សវនា​ការ​ចំនួន ១៤២​ថ្ងៃ បាន​ធ្វើ​ការ​សាក​សួរ​សាក្សី​ និង​អ្នក​ជំនាញ​ចំនួន​៥០រូប ព្រម​ទាំង​ពិនិត្យ​មើល​ឯកសារ​ជិត​​មួយ​លាន​ទំព័រ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក នេត្រ​ ភ័ក្រត្រា​ អ្នក​នាំ​ពាក្យ​សា​លា​ក្តីខ្មែរ​ក្រហម។

របប​កម្ពុជា​ប្រ​ ជា​ធិប​តេយ្យ​បាន​សម្លាប់​ប្រ​ជា​ជន​ជិតពីរ​លាន​នាក់​​ដោយ​ការ​បង្អត់​អា​ ហារ ធ្វើ​ការ​លើស​កម្លាំង និង​ការ​កាប់​សម្លាប់ ហើយ​មេ​ដឹក​នាំ​ទាំង​បីរូប​បាន​បដិសេធ​នូវ​រាល់​ការ​ចោទ​ប្រ​កាន់​ពី​តុលា​ ការ​ដោយ​រួម​ទាំង​ឧក្រិដ្ឋ​កម្ម​សង្រ្គាម និង​ប្រ​ល័យ​ពូជ​សាសន៍​ផង​ដែរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។