កម្មករ​រោង​ចក្រ​ដែល​ថៅ​កែ​រត់​ចោល​មក​ធ្វើ​បា​តុ​កម្ម​នៅ​មុខ​ស្ថាន​ទូត​អា​ម៉េ​រិក​

កម្មករ​រោង​ចក្រ​ដែល​ថៅ​កែ​រត់​ចោល​មក​ធ្វើ​បា​តុ​កម្ម​នៅ​មុខ​ស្ថាន​ទូត​អា​ម៉េ​រិក​

កម្មករ​រោង​ចក្រ​ដែល​ថៅ​កែ​រត់​ចោល​មក​ធ្វើ​បា​តុ​កម្ម​នៅ​មុខ​ស្ថាន​ទូត​អា​ម៉េ​រិក​

ដាក់​បញ្ចូល​ពេល 18 January 2013, 17:03 AEST

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ កម្មករ​ជិត​១០០​នាក់​ មក​ពី​រោង​ចក្រ​ឃីង​ឡែន​ បាន​មក​ប្រ​មូល​ផ្តុំ​គ្នា​លើក​បដា​នៅ​ពី​មុខ​ស្ថាន​ទូត​អាម៉េ​រិក​នា​ទី​ក្រុង​ភ្នំ​ពេញ​ ដើម្បី​ស្វែង​រក​កិច្ច​អន្ត​រាគមន៍​ ក្នុង​ការ​ទទួល​បាន​ជំងឺ​ចិត្ត​ពី​ម្ចាស់​រោងចក្រ។​

កម្មករ​រោង​ចក្រ​ដែល​ភាគ​ច្រើន​ជា​យុវតី​ បាន​មក​ឈរ​លើក​បដា​ដោយ​ស្ងៀម​ស្ងាត់​ពី​មុខ​​ស្ថាន​ទូត​ អាម៉េ​រិក។ កម្មកា​រិនី​ ថី ផល្លា អាយុ២៣​ឆ្នាំ​ ដែល​កំ​ពុង​ឈរ​កាន់​បដា​បាន​ឲ្យ​ដឹង​អំពី​មូល​ហេតុ​​នៃ​ការ​ទាម​ទារ​នេះ​ថា​ មក​ពី​ថៅកែ​បាន​បិទ​ទ្វារ​រោង​ចក្រ​រយៈ​ពេល​៣​ខែ​មក​ហើយ​ ហើយ​ រត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្តល់​ប្រាក់​ខែ​ និង​ប្រាក់​ជំងឺ​ចិត្ត​ដល់​កម្មករ។​

(សំឡេង ថី ផល្លា)

សូម​ បញ្ជាក់​ថា​ កម្មករ​បាន​ឈរ​កាន់​បដា​ដែល​អំ​ពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ជួយ​​ដោះ​ស្រាយ​​ ចំពោះ​រោង​ចក្រ​ដែល​បិទ​ទ្វារ។ ជា​មួយ​គ្នា​នេះ​ ក៏​មាន​បដា​ដែល​អំពាវ​នាវ​ឲ្យ​ប្រមុខ​​រដ្ឋា​ភិ​បាល​ខ្មែរ​ជួយ​​អន្ត​រាគមន៍ ​ដែល​អម​ដោយ​រូប​ថត​លោក​នាយក​រដ្ឋ​មន្រ្តី និងភរិយា។​

លោក អូន ប៊ុយ  តំណាង​កម្មករ​បាន​យក​ញ្ញតិ្ត​ចូល​ទៅ​ស្ថាន​ទូត​អា​ម៉េ​រិក។​​ ក្រោយ​ពេល​ចេញ​មក​វិញ​ លោក​បាន​បញ្ជាក់​អំពី​សេចក្តី​សង្ឃឹម​ថា​ ស្ថាន​ទូត​អា​ម៉េ​រិក​​នឹង​ជួយ​កម្មករ។

(សំឡេង លោក អូន ប៊ុយ  )

កម្មករ ​បាន​ឲ្យ​ដឹង​ថា​ ការ​ស្វែង​រក​កិច្ច​អន្ត​រាគមន៍​ពី​ស្ថាន​ទូត​អាម៉េ​រិក​នេះ​ ពី​ព្រោះ​រោង​ចក្រ​ ឃីង​ឡែន​ បាន​ដេរ​សំលៀក​បំ​ពាក់ និង​ខោ​លី​អូ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Wal-Mart មាន​ទី​តាំង​ នៅ​សហរដ្ឋ​អាម៉េ​រិក។

លោក មឿង តុលា ប្រធាន​ផ្នែក​សិទ្ធិ​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ បាន​បញ្ចាក់​អំ​ពី​ភាគី​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ករណី​បិទ​ទ្វារ​រោង​ចក្រ​ ដូច​នេះ។

(សំឡេង លោក មឿង តុលា)

លោក មឿង តុលា ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ផល​ប្រយោជន៍​ដែល​កម្មករ​ត្រូវ​ទទួល​​បាន​ពី​ការ​បិទ​រោង​ចក្រ។​

(សំឡេង លោក មឿង តុលា)

កម្មករ ​រោង​ចក្រ​ឃីង​ឡែន​ ដែល​មាន​ទី​តាំង​នៅ​ចាក់​អង្រែ​ក្រោម​ជាយ​ក្រុង​ភ្នំ​ពេញ​ បាន​បញ្ចាក់​ថា​ នៅ​ក្នុង​ពេល​ដែល​កម្មករ​រង់​ចាំ​ការ​ដោះ​ស្រាយ​ពី​ក្រសួង​ការងារ​ និង​ស្ថាន​ទូត​អាម៉េ​រិក​នេះ​ កម្មករ​បាន​ចាត់​កម្លាំង​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ ពី​មុខ​រោង​ចក្រ​ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​លួច​ដឹក​ម៉ាស៊ីន​ដេរ​ចេញ​ពី​រោង​ចក្រ៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។