ប្រវត្តិសាស្រ្ត​នៃ​ការ​ជីក​មាស​នៅប្រទេស​អូស្រ្តាលី

ប្រវត្តិសាស្រ្ត​នៃ​ការ​ជីក​មាស​នៅប្រទេស​អូស្រ្តាលី

ប្រវត្តិសាស្រ្ត​នៃ​ការ​ជីក​មាស​នៅប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 18 January 2013, 17:21 AEST

នាទី​សន្ទនាមតិ​របស់​វិទ្យុ​អូស្រ្តាលី​ប្រចាំ​ថ្ងៃ​សុក្រ​នេះ សូម​នាំ​មក​ជូន​នូវ​ប្រធាន​បទ​ស្ដី​អំពី​សារមន្ទីរ​ប្រវត្តិ​សាស្រ្ត​ជីក​ មាស​របស់​ប្រទេស​អូស្រ្តាលី​​មួយ​នៅ​រដ្ឋ Victoria។ សារ​មន្ទីរ​នេះ​មាន​ឈ្មោះ​ថា​ Sovereign Hill ​ស្ថិត​នៅ​ទី​រួម​ស្រុក​មួយ​តំបន់ជន​បទ​ក្នុង​ភាគ​ពាយព្យ​និង​ចម្ងា​ ប្រមាណ១១០ គីឡូម៉ែត្រ​ពី​ទីក្រុង​មែលប៊ិន។

ក្នុង​ការ​លើក​ឡើង​អំពី​ប្រធាន​នេះ យើង​មាន​គោល​បំណង​ចង់​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ទីតាំង​ភូមិសាស្រ្ត​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយនេះ ​របស់​ប្រទេស​អូស្រ្តាលី ហើយ​ក៏​ជា​ការ​ចែក​រំលែក​នូវ​ព័ត៌មាន​អំពី​ប្រវត្តិសាស្រ្តរបស់​ប្រទេស​អូស្រ្តាលី​​​និងផល​ប្រយោជន៍​​សេដ្ឋកិច្ច​​នៃ​ការ​ជីក​មាស​នៅ​អូស្រ្តាលី​រួម​ទាំង​ច្បាប់​រុកគ្រប់​គ្រង​ការ​ជីក​មាស។ មូល​ហេតុ​មួយ​ទៀត​នោះ ដែលញ៉ាំង​​​ឲ្យ​យើង​ខ្ញុំ​លើក​ប្រធាន​បទ​នេះ​ឡើង ដោយ​សារ​ថ្ងៃ​នេះ​ផង​ដែរ ប្រព័ន្ធ​ព័ត៌មាន​នៅ​ក្នុងប្រទេស​អូស្រ្តាលី​កំពុង​តែ​ផ្ដោត​អារម្មណ៍​មួយ​ទៅ​លើ​បុរស​ម្នាក់​ដែល​បានប្រើ​ប្រាស​ម៉ាស៊ីន​រាវ​មីន​ហើយ​បាន​ប្រទះ​​ឃើញ​មាស​មួយ​ដុំ​ (gold nugget) ទម្ងន់​៥​គីឡូក្រាម​កន្លះ ​ដែល​នៅ​កប់​តាមធម្មជាតិ​​នៅ​​ក្នុង​ដី​យ៉ាង​រាក់ៗ។

មាស​មួយ​ដុំ​នេះ​មាន​តម្លៃ​ប្រាក់​ស្មើ​នឹង​ជាង​៣សែន​ដុល្លារ​អូស្រ្តាលី។ បរិមាណ​មាស​បែប​នេះ​គឺ​ភាព​ដ៏​កម្រ​មួយ​ (incredibly rare) ក្នុង​ការ​ជីក​រ៉ុក​រក​មាស​នៅ​ក្នុងប្រទេស​អូស្រ្តាលី។

សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជីក​មាស Sovereign Hill ​បាន​កសាង​ឡើង​នៅ​ចុង​​ឆ្នាំ​១៩៧០ ដើម្បី​អភិរក្ស​ទ្រង់​ទ្រាយ​ដើម​​និង​កេរ្តិ៍​ដំណែល​របស​របស់​អូស្រ្តាលី​សម័យ​ដើមដែល​ប្រកប​មុខ​របរ​​​ជីក​មាស​នៅ​ភូមិសាស្រ្ត​​នេះ​​តាំង​តែ​ពី​ឆ្នាំ​១៨៥១​មក​នោះ។

​​សារ​មន្ទីរ Sovereign Hill មាន​សារ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សេដ្ឋកិច្ច​និង​ការ​អប់រំ។ ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​៥​សែន​នាក់​មក​​ទស្សនាកម្សាន្ត​នៅ​​ទី​នេះ និង​មាន​សិស្ស​សាលា​ដែល​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ចំនួន​១សែន​១​ម៉ឺន​នាក់​ទៀត​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​។ បង​ប្អូន​ដែល​រស់​នៅ​ក្រុង​មែលប៊ិន​និយម​នាំ​ក្រុម​គ្រួសារ​ទៅ​លែង​ទី​នោះ ជា​ពិសេស​ញាតិ​មក​ដែល​មក​លែង​ពី​បរទេស។​​

Sovereign Hill គឺ​ជាកូន​ភ្នំ​មួយ​ដែល​ផុ​ស​ឡើងនៅ​លើ​ដី​រាប​កណ្ដាល​ទីប្រជុំ​ជន​ដាច់​ស្រមាល​មួយ​ហៅថា Ballarat ។ នៅ​លើ​ផ្ទៃ​ដីទំហំ​២៥​ហិកតារ មាន​ការ​រៀប​ចំ​រច​នា​ឡើង​នូវ​រចនា​សម្ព័ន្ធ​និង​​ទិដ្ឋភាព​ដែល​មើល​ឃើញ​សភាព​ពិត​ៗ​អំពី​វប្បធម៌ ជីវភាព​និង​ការ​ងារ​របស់​មនុស្ស​សម័យ​ដើម​ដែល​បាន​មក​តាំង​លំនៅ​ថ្មី​លើ​ទឹក​ដី​អូស្រ្តាលី។ ការ​ដើរ​ចូល​ក្នុង​សារ​មន្ទីរ​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ពួកគេ​កំពុង​តែ​រស់​នៅ​ក្នុង​សម័យ នោះ​ពិតៗ​​ដូច្នោះ​ដែរ។

ប្រវត្តិ​សាស្រ្ត​នៃ​ការ​តាំង​លំនៅ​របស់​ជប​ស្ចិម​ប្រទេស​និង​ជនជាតិ​ចិន​នៅរដ្ឋ​ Victoria កាល​ពី​១៦២​ឆ្នាំ​មុន។ ដឹង​ហើយ​ថា​ប្រទេស​អូស្រ្តាលី​ពីដើម​ឡើយ​មាន​តែ​ជន​ជាតិ​ដើម (Aborigines)​ទេ​ដែល​រស់​នៅ​អស់​រយៈពេល​រាប់​លាន​ឆ្នាំ​មក​ហើយនោះ។ ស្រាប់​​នៅ​ទសវត្សរ៍​នាំ​១៧៨០ ក្រោយ​ពី​ប្រទេស​អង់គ្លេស​មាន​ជម្លោះ​ជាមួយ​ក្រុម​ជន​បស្ចិម​ប្រទេស​នៅ​សហរដ្ឋ​អាម៉េរិក​នោះ ​ហើយ​គ្មាន​កន្លែង​ដើម្បី​និរ​ទេស​ខ្លួន​អ្នក​ទោស​នោះ អង់គ្លេស​បាន​ជ្រើស​រើស​ប្រទេស​អូស្រ្តាលី​ជា​គោល​ដៅ​ថ្មី​សម្រាប់​បំណង​នេះ។ ថ្ងៃ​ទី​២៦​ខែ​មករា​១៧៨៨ គឺ​ជា​ថ្ងៃ​កំណើត​ប្រជាជាតិ​អូស្រ្តាលី​ជា​ផ្លូវ​ការ រហូត​មក​ដល់​សព្វ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ​ទី​២៦ គឺ​ជា​ទិវា​ឈប់​សម្រាក​ការងារ​ហៅថា Australia Day ។ ប៉ុន្តែ​ក្រុម​ជនជាតិ​ដើម​ហៅថា​ជា​ការ​ឈ្លាន​ពាន​ទៅវិញ។

​នៅ​ពេល​១០០​ឆ្នាំ​ក្រោយមក​អ្នក​ទោស​ត្រូវ​បាន​ដោះលែង​ឲ្យ​រស់​នៅ​តាម​សមត្ថភាព​របស់​ខ្លួន​​ការ។ នៅ​ឆ្នាំ​១៨៥១​មាន​ការ​​រក​ឃើញ​មាស​នៅ​តំបន់​ Ballarat ​នេះ។ ដំណឹង​អំពី​ភាព​សម្បូរ​នូវ​មាស​នោះ នៅ​ក្នុង​ឆ្នាំ​១៩៥៣ ​មាន​មនុស្ស​ម្នា​នៅ​តំបន់​និងប្រទេស​ផ្សេងៗ​ផ្អើល​សម្រុក​មក​តាំង​លំ​នៅ​ដើម្បី​មុខ​របប​នៅ​តំបន់​ភូមិសាស្រ្ត​នេះ រួម​ទាំង​មនុស្ស​មក​ពីប្រទេស​ចិន​ផង​ដែរ។ កាលពី​ដើម​មាស​សម្បូរ​ណាស់។ ក្នុង​ជម្រៅ​តែ​៣​ទៅ​១២​ម៉ែត្រ​​គេ​អាច​រែង​មាស​បាន​ក្នុង​មួយ​ចានប្រមាន​២២៥​ក្រោម រួម​ជាមួយ​ការ​រកបាន​នូវ​ដុំ​មាសទម្ងន់​ដល់​ទី​៦៩​​កីឡូក្រោម​ក៏​មាន។ ​​

បច្ចុប្បន្ន​នេះ ប្រទេស​អូស្រ្តាលី​ជា​ប្រទេស​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ដែល​នាំ​ចេញ​មាស​រាប់​តោន។ គេ​បាន​កំណត់​ទី​តាំង​ដែល​កំណប់​មាស​ចំនួន​៤០​​ភូមិ​សាស្រ្ត​ដែល​មាន​ផ្ទៃ​ដី​សរុប​រាប់​លាន​កីឡូម៉ែត្រ​ក្រឡា។ប៉ុន្តែ​បរិមាណ​ផល​មាស​មាន​ការ​ធ្លាក់​ចុះ​ជា​លំដាប់ ជា​មួយ​នឹង​ការ​កើន​ឡើង​ចំណាយ​សម្រាប់​អាជីវ​កម្ម​រ៉ែ​មាស។

ប្រទេស​អូស្រ្តាលី​មាន​ច្បាប់​គ្រប់គ្រង​ការ​ប្រមូល​ផល​រ៉ែ​មាស​​តាម​រដ្ឋ​រៀងៗ​ខ្លួន ដែល​ច្បាប់​មាន​ចេតនា​គ្រប់​ភាព​អនាធិបតេយ្យ ផលប៉ពាល់​បរិស្ថាន និង​សិទ្ធិ​៕

អ្នក​ចូល​រួម​ចំណែក

ប៊ុន ឡឺវីសីដា

ប៊ុន ឡឺវីសីដា

ពិធីករ/​ពិធីការិនី

ជា​មួយ​នឹង​បទ​ពិសោធន៍​២០ឆ្នាំ​ផ្នែក​អ្នក​កាសែត​វិទ្យុ និង​ការ​ស្រាវ​ជ្រាវ អ្នក​ស្រី​នាំ​មក​ជូន​នូវ​ព័ត៌មាន​ល្អៗ​ពី​​ប្រទេស​កម្ពុជា និង​ពី​ក្នុង​តំបន់​​ដល់​​លោក​អ្នក​ទាំង​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​តាម​វិទ្យុ។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។