ការ​ចិញ្ចឹម​ទា​កាប៉ា​

ការ​ចិញ្ចឹម​ទា​កាប៉ា​

ការ​ចិញ្ចឹម​ទា​កាប៉ា​

ដាក់បញ្ចូលថ្ងៃ 21 January 2013, 17:24 AEDT

សព្វ​ថ្ងៃ​នេះ ប្រជាជន​ខ្មែរ​កាន់​តែ​និយម​ទទួលទាន​​​សាច់​ទា​កាប៉ា ដោយ​សារ​តែ​​រស​ជាតិ​ប្លែក​ម្យ៉ាង​របស់​វា​ រួម​ជា​​មួយ​នឹង​ការ​សម្បូរសាច់​ហូប​ផង។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក អ៊ាង យ៉ន ​នៅ​ឃុំ​ឈើ​កាច់​ ស្រុក​បាភ្នំ​ខេត្ត​ព្រៃ​វែង។

លោក​ អ៊ាង យ៉ន ជា​អតីត​កសិករ​គំរូ​​មួយ​រូប​របស់​អង្គការ​សេដាក។ ​សព្វថ្ងៃ​នេះ​លោក​ជា​បុគ្គលិក​របស់​អង្គការ​សេដាក​នៅ​តំបន់​នេះ។ លោក​​មាន​ជំនាញ​និង​បទ​ពិសោធន៍​ចិញ្ចឹម​មាន់​ផងដែរ។ វិទ្យុ​អូស្រ្តាលី​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​លោក​អ៊ាង យ៉ន ផ្ដល់​ឱកាស​ម្ដង​ទៀត​អញ្ជើញ​ចូល​រួម​ជា​វា​គ្មិន​ក្នុង​កម្មវិធី​ថ្ងៃ​នេះ។

ប្រធាន​បទ​ស្ដី​អំពី​ការ​ចិញ្ចឹម​ទា​កាប៉ា​ថ្ងៃ​នេះ​​ក៏​ជា​រៀប​ចំ​ឡើង​ដើម្បី​​ឆ្លើយ​តប​នឹង​សំណូម​របស់​ប្រិយ​មិត្ត​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្តាលី​មា្នក់ ​លោក អាង​សោម​នៅ​ខេត្ត​កែប។ យើង​ខ្ញុំ​ជឿ​ជាក់​ប្រិយមិត្ត​ជា​ច្រើន​ទៀត​ផ្សេង​ទៀត​​ក៏​នឹង​ចាប់​អារម្មណ៍​លើ​​ការ​ចិញ្ចឹម​ទា​កាប៉ា​ផង​ដែរ។​

ទា​កាប៉ា​ភាសា​អង់គ្លេស​ហៅថា muscovy (ម៉ាស់-ស្គើវី)​ duck ក៏​មាន​សម្បូរ​នៅ​ក្នុង​តំបន់​អាម៉េរិក​ខាង​ត្បូង​ផង​ដែរ ដែលមាន​​គេ​ចិញ្ចឹម​ផង​និង​រស់​នៅ​តាម​ធម្មជាតិ​ (native) របស់​វា​នៅ​ក្នុង​ព្រៃ​​​ផង៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។