សន្និសីទ​ពិភព​លោក​ស្ដី​អំពី​កិច្ច​ការ​បុរាណ​វិទ្យា​នៅ​សមុទ្ទ​មរណៈ​

សន្និសីទ​ពិភព​លោក​ស្ដី​អំពី​កិច្ច​ការ​បុរាណ​វិទ្យា​នៅ​សមុទ្ទ​មរណៈ​

សន្និសីទ​ពិភព​លោក​ស្ដី​អំពី​កិច្ច​ការ​បុរាណ​វិទ្យា​នៅ​សមុទ្ទ​មរណៈ​

ដាក់បញ្ចូលថ្ងៃ 24 January 2013, 17:19 AEST

ប្រធាន​បទ​ថ្ងៃ​នេះ​អំពី​សន្និសីទ​បុរាណ​វិទ្យា​ពិភព​លោក​លើក​ទី​៧​នៅ​ ប្រទេស​ហ្សកដង់​ដែល​មាន​អ្នក​ជំនាញ​ខ្មែរ​គឺ​លោក​បណ្ឌិត ចិន្ដ ចាន់​រតនា តំណាង​ប្រទេស​កម្ពុជា​ចូល​រួម​ជា​លើក​ដំបូង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ពិភព​ លោក​បែប​នេះ។

សន្និសីទ​បុរាណ​វិទ្យា​ពិភព​លោក​លើក​ទី​៧​នៅ​ឆ្នាំ២០១២​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មករា រយៈ​ពេល​១​អាទិត្យ​ ដោយ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សុក្រ​ថ្ងៃ​ទី​១៨ ខែ​មករា​នៅ​តំបន់​សមុទ្ទ​មរណៈ​ក្នុង​ប្រទេស​ហ្សកដង់​ដែល​មាន​ទីតាំង​ភូមិ​សាស្រ្ដ​នៅ​តំបន់​មជ្ឈិម​បូព៌ា។ មាន​អ្នក​ជំនាញ​បុរាណ​វិទ្យា​ប្រមាណ​ជិត​១ពាន់នាក់​ទូទាំង​ពិភព​លោក​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នេះ។

នៅ​ក្នុង​ការ​ចូល​រួម​នេះ​លោក​បណ្ឌិត​ចិន្ដ ចាន់ រតនា បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​ស្រាវ​ជ្រាវ​របស់​លោក​អំពី​រាជ​ធានី​កោះកេរ​ជា​ស្នាដៃ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ហើយ​ក៏​បាន​នែ​នាំ​ឲ្យ​ពិភព​លោក​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត​ផង​ដែរ។

សន្និសីទ​នេះ​រៀប​ចំ​ធ្វើ​រៀង​រាល់​ពេល​៤​ឆ្នាំ​ម្ដង ហើយ​លើក​ក្រោយ​ធ្វើ​នៅ​ក្រុង​ក្យូតូ ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៦។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។