ក្រសួង​កសិកម្ម​រៀប​ចំ​ពិធី​បុណ្យ​ដារ​លាន​ប្រ​ចាំ​ឆ្នាំ​

ក្រសួង​កសិកម្ម​រៀប​ចំ​ពិធី​បុណ្យ​ដារ​លាន​ប្រ​ចាំ​ឆ្នាំ​

ក្រសួង​កសិកម្ម​រៀប​ចំ​ពិធី​បុណ្យ​ដារ​លាន​ប្រ​ចាំ​ឆ្នាំ​

ដាក់បញ្ចូលថ្ងៃ 25 January 2013, 17:16 AEST

ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​បាន​រៀប​ចំ​ពិ​ធី​បុណ្យ​ដា​រលាន​ទូ​ទាំង​ប្រ​ទេស​ នៅ​ខេត្ត​បាត់​ដំ​បង​ បន្ទាប់​ពី​ប្រមូល​ភោគ​ផល​ស្រូវ​ឆ្នាំ​២០១២ -២០១៣ រួច​មក។

ដើម្បី​រក្សា​ទំនៀម​ទំ​លាប់​ប្រ​ពៃ​ណី​ពី​បុ​រម​បុ​រាណ​ ក្រ​សួង​កសិកម្ម​ បាន​សម្រេច​រៀប​ចំ​ពិធី​បុណ្យ​ដារលាន​ទូទាំង​ប្រ​ទេស​នៅ​ក្នុង​ភូមិ​ភ្នំ​ សំពៅ ​ឃុំភ្នំសំពៅ ​ស្រុក​បា​ណន់​ ខេត្ត​បាត់ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មករា​ ម្សឹល​មិញ​នេះ។

លោក តេង ឡៅ រដ្ឋ​លេខា​ធិការ​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​បាន​មាន​ប្រ​សាសន៍​ថា​ ពិធី​បុណ្យ​ដារលាន​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​រក្សា​នូវ​អត្ត​សញ្ញាណ​ព្រលឹង​ ជាតិ​ខ្មែរ​អោយ​ បាន​គង់​វង្ស​ ក៏​ដូច​ជា​បង្ក​ឱកាស​ដល់​កសិករ​អោយ​បាន​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ពង្រីក​ ចំណង​សាមគ្គី​ភាព​ មិត្តភាព​ ដើម្បី​ចូល​រួម​ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា​លើ​ការ​ងារ​បង្ក​បង្កើន​ផល​ ឆ្នាំ​កន្លង​មក ជា​ពិសេស​ដើម្បី​ចូល​រួម​ កម្សាន្ត​សប្បាយ​បន្ទាប់​ពី​ការ​ចំណាយ​អស់​នូវ​កម្លាំង​កាយ​ពល​ កម្លាំង​ចិត្ត​ គ្រប់​បែប​យ៉ាង​ ក្រោម​កម្តៅ​ព្រះ​អាទិត្យ​ និង​ភ្លៀងផ្គរ​ យ៉ាង​ប្តូរ​ផ្តាច់​អស់​រយៈ​ពេល​មួយ​រដូវ​នៃ​ការងារ​ បង្ក​បង្កើន​ផល​របស់​ខ្លួន​កន្លង​មក។

(សំឡេងលោក តេង ឡៅ)

លោក ចៅ សុឃឿន ប្រ​ធាន​កា​រិយា​ល័យ​ធម្មការ និង​សាសនា​​ ស្រុក​បាណន់​ខេត្ត​បាត់​ដំបង​បាន​អោយ​ដឹង​ថា​ពិធី​បុណ្យ​ដារ​លាន​នេះ​មាន​រៀប ​ចំ​ពិធី​ពូន​ភ្នំ​ស្រូវ​ ដើម្បី​ប្រទក្សិណ​ ជុំវិញ​ ដើម្បី​ឧទ្ទិស​ដល់​ម្ចាស់​ទឹក​ ម្ចាស់​ដី។

(សំឡេង​ លោក ចៅ សុឃឿន)

ក្រៅ ​ពី​ពូន​ភ្នំ​ស្រូវ​ ក៏​មាន​រៀប​ចំ​ពិធី​ បោក​ស្រូវ​ បុក​អំបុក​ តាម​ប្រ​ពៃណី​ និង​​មាន​តាំង​នូវ​ ភោគ​ផល​ កសិកម្ម​ ជា​ច្រើន​មុខ​ដែល​កសិករ​​បាន​ប្រ​មូល​ភោគ​ផល​ នៅ​ក្នុង​ឆ្នាំ​ ២០១២ -២០១៣នេះ។

របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​បាន​អោយ​ដឹង​ថា​ តួ​លេខ​បូក​សរុប​បណ្តោះ​អា​សន្ន​ កាល​ពី​ថ្ងៃ​ទី​១៦ មករា ​ឆ្នាំ ​២០១៣​ លទ្ធផល​ប៉ាន់​ស្មាន​ជំ​ហាន​ដំបូង​ លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ​ឆ្នាំ​ ២០១២ -២០១៣ គឺ​អាច​ប្រមូល​ផល​បាន​លើ​ផ្ទៃ​ដី​សរុប​ប្រ​​មាណ​ ២.៩៧លាន​ហិក​តា​ ជា​មួយ​នឹង​បរិមាណ​ផល​ ៩.៣ លាន​តោន​ និងទិន្ន​ផល​មធ្យម​៣.១៣ តោន​ក្នុង​មួយ​ហិក​តា​ (សូចនា​ករ​ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​បច្ចុប្បន្ន​២០០៩-២០១៣ បាន​កំណត់​ត្រឹម​៣​តោន​ក្នុង​មួយ​ហិក​តា)។ បើ​គិត​ជា​តុល្យ​ភាព​រវាង​សេចក្តី ​ ត្រូវ​ការ​ស្បៀង​នា​ឆ្នាំ​ ២០១៣ និង​ បរិមាណ​ផល​ស្រូវ​ទទួល​បាន​នា​ឆ្នាំ​ ២០១៣ សង្កេត​ឃើញ​ថា​អាច​សល់​ស្បៀង​គិត​ជា​ស្រូវ​ប្រមាណ​៤.៧៤​លាន​តោន​ និង​ គិត​ជា​អង្ករ​ ប្រមាណ​៣.៣​លាន​តោន។ ដោយ​ឡែក​ក្នុង​នោះ​ខេត្ត​បាត់​ដំបង​សល់​ស្រូវ​ ៣៩៤.​៩៣៥​តោន៕

អ្នក​ចូល​រួម​ចំណែក

សុខ សាវី

អ្នក​យក​ព័ត៌មាន​

លោក សុខ សាវី បាន​ចូល​មក​បម្រើ​ការ​ងារ​នៅ​វិទ្យុ​អូស្រ្តាលី​នា​ចុង​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​នេះ លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​ជាតិ​ចម្ការ​ចេក FM៩២.៧៥ MHz នៅ​ខេត្ដ​បាត់​ដំបង ដែល​លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​​មក​ហើយ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។