ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ត្រឹម​ ១០%​គឺ​ជា​ការ​មិន​ឲ្យ​តម្លៃ​កម្មករ​​ខ្មែរ

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ត្រឹម​ ១០%​គឺ​ជា​ការ​មិន​ឲ្យ​តម្លៃ​កម្មករ​​ខ្មែរ

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ត្រឹម​ ១០%​គឺ​ជា​ការ​មិន​ឲ្យ​តម្លៃ​កម្មករ​​ខ្មែរ

ដាក់​បញ្ចូល​ពេល 25 January 2013, 16:57 AEST

ថ្មីៗ​នេះ​តំណាង​សមា​គម​កាត់​ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា​ខាង​និយោ​ជក​នឹង​ពិចារណា​ក្នុងការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​ប្រ​មាណ ១០%​ប៉ុណ្ណោះ ដែល​ការ​លើក​ឡើង​នេះ​ធ្វើ​ឲ្យ​សហភាព​សហ​ជីព​កម្ពុជា​មាន​ប្រ​តិកម្ម​យ៉ាង​ខ្លាំង​​ដោយ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​តំណាង​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ពី​ការ​ពិចារណា​របស់​ខ្លួន​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ ១០% ថា​ជា​ការ​ប្រមាថ និង​មិន​ឲ្យ​តម្លៃ​ដល់​កម្មករ កម្មការិនី​ខ្មែរ។

លោក រ៉ុង​ ឈុន ប្រ​ធាន​សហភាព​សហ​ជីព​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​ ១០% (ប្រមាណ ៦​ ដុល្លារ)​ ក្នុង​មួយ​ខែ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទុះ​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​តាម​បណ្តា​ រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ពី​ព្រោះ​ប្រាក់​ខែ​នេះ​មិន​អាច​ឲ្យ​ពួក​គេ​រស់​នៅ​បាន​សម​រម្យ​នោះ​ទេ ហើយ​ប្រ​ទេស​កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពល​កម្ម​ដោយ​សារ​តែ​ ប្រាក់​ឈ្នួល​ថោក ជា​ហេតុ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​នៅ​ក្រៅ​ប្រ​ទេស។

(សំឡេង​លោក រ៉ុង ឈុន)

ឆ្លើយ ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាង​សមា​គម​រោង​ចក្រ​កាត់​ដេរ​ដែល​​ថា​ក្រុម ​សហ​ជីព​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​រហូត​ដល់ ១០០% (ប្រមាណ ១២០ដុល្លារ) ជា​រឿងគួរ​ឲ្យ​អស់​សំណើច​នោះ​លោក រ៉ុង ឈុន​ បាន​លើក​ឡើង​ថា ទោះ​បី​ជា​ការ​ដំឡើង​រហូត​ដល់​ប្រ​មាណ ១០០% ជា​ប្រ​ការ​មិន​ដែល​មាន​នៅ​លើ​សកល​លោក​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​ដែល​មាន​កម្មករ​ប្រ​ទេស​ណា​ទទួល​បាន​ប្រាក់​ឈ្នួល​អប្ប​បរមា ​ទាប​បំផុត​ដូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ផង​ដែរ។

(សំឡេង​លោក រ៉ុង ឈុន)

លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ពី​ស្ថាន​ការណ៍​ប្រ​ទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​ទាម​ទារ​ប្រាក់​ខែ​អប្ប​បរមា​ពី ១២០ ទៅ ១៥០​ដុល្លារ​របស់​កម្ម​ករ​ជា​រឿង​សម​ស្រប​បើ​ពិនិត្យ​ទៅ​លើ​ផលិត​ភាព​របស់​ រោង​ចក្រ​កាត់​ដេរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​សហ​ជីព និង​និយោ​ជក​បន្ត​ធ្វើ​ការ​ចរ​ចា​ជា​មួយ​គ្នា ទោះ​បី​ជា​មិន​អាច​ដំឡើង​បាន​តាម​ការ​ទាម​ទារ​របស់​ក្រុម​សហ​ជីព ក៏​អាច​ធ្វើ​ជា​ដំណាក់​​ ដើម្បី​ជៀស​វាង​ការ​ធ្វើ​បាតុ​កម្ម ឬ​កូដ​កម្ម​របស់​កម្មករ​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ផលិត​ភាព​ព្រម​ទាំង​ប៉ះ​ពាល់​ ដល់​សេដ្ឋ​កិច្ច និង​សណ្តាប់​ធ្នាប់​សង្គម​ផង​ដែរ។

(សំឡេង​លោក​ ឡៅ​ ម៉ុងហៃ)

លោក ​ ឡៅ ម៉ុង​ហៃ​ក៏​បាន​លើក​ឡើង​ដោយ​សុទិដ្ឋិ​និយម​ទៀត​ថា​ការ​ដំឡើង​ប្រាក់​ខែ​ ត្រូវ​តែ​ធ្វើ​ឡើង​ពី​ព្រោះ​ទឡ្ហី​ករ​ពី​ការ​បាត់​បង់​ការ​ប្រ​កួត​ប្រ​ជែង​ ដោយ​សារ​ការ​ទាម​ទារ​ច្រើន​ពេក​ពី​កម្ម​ករ​លែង​ជា​បញ្ហា​ទៀត​ហើយ​ ដោយ​សារ​តែ​ក្រុម​អ្នក​ផលិត​នៅ​តែ​សង្កេត​ឃើញ​ថា​កម្ពុជា​នៅ​តែ​ជា​ទី​តាំង​ ដែល​គេ​អាច​ផលិត និង​ទទួល​បាន​ប្រាក់​ចំណេញ។

សូម​បញ្ជាក់​ថា​ឧស្សាហ​ កម្ម​កាត់​ដេរ​បាន​ផ្តល់​ការ​ងារ​ច្រើន​ជាង​គេ​បំផុត​ដល់​ពល​រដ្ឋ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ ដែល​ក្នុង​នោះ​មានកម្មករ​​ប្រមាណ​ជាង ៣សែន​នាក់កំពុង​បម្រើ​ការ​ងារ​ក្នុង​វិស័យ​នេះ ហើយ​កាល​ពី​ឆ្នាំ ២០១២ កន្លង​ទៅ​នេះ​​ កម្ពុជា​បាន​នាំ​ចេញ​សំលៀក​បំពាក់ និង​ផលិតផល​វាយនភណ្ឌ​ជិត ៥ ពាន់​លាន​ដុល្លារ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។