រដ្ឋ​សភា​ពិភាក្សា​លើ​របាយ​ការណ៍​ចាយ​វាយ​ថវិកា​រដ្ឋ​ឆ្នាំ​២០១១​

រដ្ឋ​សភា​ពិភាក្សា​លើ​របាយ​ការណ៍​ចាយ​វាយ​ថវិកា​រដ្ឋ​ឆ្នាំ​២០១១​

រដ្ឋ​សភា​ពិភាក្សា​លើ​របាយ​ការណ៍​ចាយ​វាយ​ថវិកា​រដ្ឋ​ឆ្នាំ​២០១១​

ដាក់បញ្ចូលថ្ងៃ 25 January 2013, 17:02 AEDT

តំណាង​រាស្រ្ត​៨១​រូប​ ក្នុង​ចំ​ណោម​១២៣​រូប​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​លើក​យក​របាយ​ការណ៍​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១១ យក​មក​ពិភាក្សា​ដើម្បី​ស្វែង​រក​តម្លាភាព។​

មន្រ្តី​ហិរញ្ញ​វត្ថុ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​កាល​ពី​ឆ្នាំ​២០១១​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រ​សិទ្ធភាព​ ដែល​បាន​ជួយ​ទៅ​ដល់​​ការ​ធានា​កំណើន​​សេដ្ឋ​កិច្ច​ជាតិ។​

លោក អ៊ុក រ៉ាប៊ុន រដ្ឋ​លេខា​ធិការ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​បាន​ថ្លែង​នៅ​ចំ​ពោះ​មុខ​​អ្នក​តំណាង​រាស្រ្ត​អំពី​ជោគ​ ជ័យ​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១១។​

(សំឡេង លោក អ៊ុក រ៉ាប៊ុន)

លោក ជាម យៀប ប្រធាន​គណៈ​កម្ម​ការ​ហិ​រញ្ញ​វត្ថុ​ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋ​សភា​ បាន​អាន​របាយការណ៍​ចំណាយ​ថវិកា​ជាតិ​ កាល​ពី​ឆ្នាំ​២០១១។

(សំឡេង លោក ជាម យៀប)

យោង​តាម​របាយ​ការណ៍​ បាន​ឲ្យ​ដឹង​ថា​ ការ​ចំ​ណាយ​ថវិកា​ជាតិ​មាន​​បរិមាណ​លើស​ច្បាប់​ថវិកា​ឆ្នាំ​២០១១​ ប៉ុន្តែ​ការ​ប្រមូល​ចំណូល​មាន​ការ​កើន​ឡើង។​ អ្នក​តំ​ណាង​រាស្រ្ត​ ឈាង​ វុន​ បាន​លើក​អំណៈ​អំ​ណាង​ អំពី​លទ្ធផល​នៃ​ការ​ប្រមូល​ពន្ធ​ដារ​ កាល​ពី​ឆ្នាំ​២០១១។​

(សំឡេង លោក ឈាង វុន)

សូម​បញ្ជាក់​ថា​ នៅ​ពេល​ពិភាក្សា​អំពី​ការ​ចំ​ណាយ​ថវិកា​ជាតិ​ ឆ្នាំ​២០១១ នា​ព្រឹក​នេះ​ អ្នក​តំណាង​រាស្រ្ត​ យឹម សុវណ្ណ​ បាន​លើក​អំពី​ការ​ប្រមូល​ពន្ធ​ពី​កាស៊ី​ណូ​ ដែល​បាន​កម្រៃ​ទាប​ សកម្ម​ភាព​យឺត​យ៉ាវ​ នៃ​ការ​ប្រមូល​ពន្ធ​លើ​ផ្ទះ​សំបែង​ និង​បញ្ហា​ អសកម្ម​មួយ​ចំនួន​ទៀត។ ទន្ទឹម​គ្នា​នេះ​ អ្នក​តំ​ណាង​រាស្រ្ត​ គីម សួរភារិទ្ធ ក៏​បាន​លើក​អំពី​កំណើន​សេដ្ឋ​កិច្ច​ដែល​ថា​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទទួល​បាន​៩១១ដុល្លា​ ក្នុង១ឆ្នាំ ថាមិន​មាន​តម្លាភាព។

(សំឡេង លោក គីម សួរភារិទ្ធ)

សូម ​បញ្ជាក់​ថា​ កិច្ច​ពិភាក្សា​នេះ​ បាន​ធ្វើ​ឡើង​ទៅ​លើ​សេច​ក្តី​ព្រាង​ច្បាប់​ចំណាយ​ថវិកា​ជាតិ​ របស់​ប្រមុខ​រដ្ឋា​ភិបាល​ មុន​នឹង​រដ្ឋ​សភា​ធ្វើ​ការ​អនុម័ត៕​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។