ការធ្វើចម្ការផ្សិតនៅក្នុង​ប្រទេស​អូស្រ្តាលី

ការធ្វើចម្ការផ្សិតនៅក្នុង​ប្រទេស​អូស្រ្តាលី

ការធ្វើចម្ការផ្សិតនៅក្នុង​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 28 January 2013, 18:00 AEST

ថ្ងៃនេះ​យើង​នឹង​សាក​សួរ​អ្នកស្រី​ Helen Chu ម្ចាស់​ចម្ការ​ផ្សិត​ Majestic Mushrooms អំពី​​មុខរបរ​ដាំ​ផ្សិត​របស់​អ្នកស្រី ថាតើ​ អ្នកស្រ្តី​ចាប់​ផ្ដើម​ឡើង​ដោយ​របៀបណា​?  

លោកអ្នកនាងកញ្ញា អ្នកស្រី Helen Chu អញ្ជើញ​មក​ប្រទេស​អូស្រ្តាលី នៅ​ដើម​ទសវត្សរ៍​១៩៨០ ក្នុង​ឋានៈជា​ជនភៀសខ្លួន​ខ្មែរ​ ដូច្នេះ​អ្នកស្រី​បាន​ហែល​ឆ្លង​របប​ខ្មែរ​ក្រហម​​​និង​បទ​ពិសោធន៍​ជនភៀស​ខ្លួនតាំងពី​វ័យ​កុមារភាព​។ ​ហើយអ្នកស្រី​ត្រូវ​ចាប់​ផ្ដើម​ជីវិត​ជាសិស្ស​​ដែល​ពុំ​ចេះ​និយាយ​ភាសា​អង់គ្លេសនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​។

តែ​ការ​ប្រឹង​ប្រែង​របស់​អ្នក​ស្រី​បានធ្វើ​ឲ្យអ្នក​ស្រី​រៀន​បាន​សញ្ញា​បត្រ​ធ្វើ​ជា​គ្រូ​បង្រៀន​នៅក្នុង​ក្រុងស៊ីដនីយ៍។  មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ​អ្នកស្រី​ក៏​បោះបង់​ចោល​​គរុវិជ្ជា មក​សាកល្បង​ធ្វើ​ចម្ការ​ដាំ​ផ្សិត​ជាមួយនឹង​ស្វាមី​របស់​អ្នក​ស្រី​ដែលជា​វិស្វករ។ ដូច្នេះ​ការ​លំបាក​វេទនា​ដែល​អ្នកស្រី​ Helen បាន​ហែល​ឆ្លង​ក្នុង​វ័យ​កុមារភាព​បាន​លត់​ដំ​ឲ្យ​អ្នកស្រី​ក្លាយជា​មនុស្ស​យ៉ាង​រឹង​ប៉ឹង​ម្នាក់ មានៈ​តស៊ូ​មិនខ្លាច​ការ​នឿយ​ហត់​​ឡើយ។ ​ឥឡូវនេះ អ្នកស្រី​និង​ស្វាមី​បាន​ក្លាយទៅ​ជា​ពាណិជ្ជករ​​ដ៏​រុង​រឿង។ 

តទៅ​នេះ គឺជា​ការ​សន្ទនា​មតិ​រវាង​អ្នក​ស្រី Helen Chu ម្ចាស់​ចម្ការ​ផ្សិត​ Majestic Mushrooms នៅ​ក្នុង រដ្ឋ New South Wales​ ជា​មួយ​នឹង​អ្នក​ស្រី ប៊ុន ឡឺវីសីដា។

អ្នក​ចូល​រួម​ចំណែក

ប៊ុន ឡឺវីសីដា

ប៊ុន ឡឺវីសីដា

ពិធីករ/​ពិធីការិនី

ជា​មួយ​នឹង​បទ​ពិសោធន៍​២០ឆ្នាំ​ផ្នែក​អ្នក​កាសែត​វិទ្យុ និង​ការ​ស្រាវ​ជ្រាវ អ្នក​ស្រី​នាំ​មក​ជូន​នូវ​ព័ត៌មាន​ល្អៗ​ពី​​ប្រទេស​កម្ពុជា និង​ពី​ក្នុង​តំបន់​​ដល់​​លោក​អ្នក​ទាំង​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​តាម​វិទ្យុ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។