ការ​ពិភាក្សា​អំពី​ច្បាប់​ទាក់​ទង​នឹង​បញ្ហា​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

ការ​ពិភាក្សា​អំពី​ច្បាប់​ទាក់​ទង​នឹង​បញ្ហា​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

ការ​ពិភាក្សា​អំពី​ច្បាប់​ទាក់​ទង​នឹង​បញ្ហា​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 29 January 2013, 17:25 AEST

តើ​អ្វី​ទៅ​ជា​ការ​រំលោភ? តើ​និយម​ន័យ​នៃ​ការ​រំលោភ​ច្បាប់​ចែង​យ៉ាង​ណា?

បញ្ហា​រំលោភ​សេព​សន្ថវៈ គឺជា​បញ្ហា​សង្គម​មួយ​ដែល​កើត​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជន​រង​គ្រោះ​មាន​គ្រប់​វ័យ​ ហើយ​តាម​ការ​កត់​ត្រា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បម្រើ​ការ​លើ​ផ្នែក​នេះ ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ករណី​រំលោភ​សេព​សន្ថវៈ​កើត​ឡើង​ដោយ​សារ​ជន​ល្មើស​ជា​អ្នក​ស្គាល់​ជន​រង​គ្រោះ, រស់​នៅ​ក្នុង​ភូមិ​តែ​មួយ ឬ​ជា​អ្នក​ជិត​ខាង​។ តើ​ច្បាប់​​មាន​ចែង​អ្វី​ខ្លះ​អំពី​បញ្ហា​សេព​សន្ថវៈ? ហើយ​មាន​ច្បាប់​អ្វី​ខ្លះ​ការ​ពារ​ដល់​ជន​រង​គ្រោះ? ចុះ​ទម្ងន់​ទោស​សម្រាប់​អ្នក​ប្រព្រឹត្ដ​វិញ​ តើ​មាន​កម្រិត​ណា​ខ្លះ?

នៅ​ថ្ងៃ​នេះ​វិទ្យុ​អូស្រ្ដាលី​មាន​ការ​ចូល​រួម​ជា​​វាគ្មិន​​ពី​លោក​មេធាវី​ សុខ សំអឿន ដែល​ជា​អគ្គនាយក​ប្រតិបត្ដិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា ដើម្បី​ជួយ​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ផ្នែក​ច្បាប់​អំពី​បញ្ហា​នេះ​។ លោក​គឺជា​មេធាវី​ដ៏ល្បី​ និង​អ្នក​ច្បាប់​ជឿង​ចាស់​ម្នាក់​ដែល​បាន​ទទួល​ការ​សិក្សា​អប់រំ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មាន​ជា​អាទិ៍​លោក​បាន​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ និង​ពី​​ប្រទេស​អូស្រ្ដាលី​ផ្នែក​ MBA ឬ​អនុបណ្ឌិត​ផ្នែក​​គ្រប់គ្រង​ជំនួញ​ពាណិជ្ជ​កម្ម​។ ​​

ក្រៅ​ពី​នេះ​លោក​ក៏​ធ្លាប់​បម្រើ​ការ​ងារ​ជា​ទាហាន​ផង​ដែរ ហើយ​លោក​ក៏​ធ្លាប់​ទៅ​រៀន​នៅ​សាលា​ទាហាន​នៅ​ម៉ាឡេស៊ី​ទៀត​ផង។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។