អ្នកលេង Facebook រិះ​គន់​ព្រះ​សង្ឃ​ខ្លះ​នៅ​ខេត្ត​សៀមរាប​​ដែល​ឲ្យ​គេ​ទស្សន៍​ទាយ​តាម​សន្លឹក​បៀ

អ្នកលេង Facebook រិះ​គន់​ព្រះ​សង្ឃ​ខ្លះ​នៅ​ខេត្ត​សៀមរាប​​ដែល​ឲ្យ​គេ​ទស្សន៍​ទាយ​តាម​សន្លឹក​បៀ

អ្នកលេង Facebook រិះ​គន់​ព្រះ​សង្ឃ​ខ្លះ​នៅ​ខេត្ត​សៀមរាប​​ដែល​ឲ្យ​គេ​ទស្សន៍​ទាយ​តាម​សន្លឹក​បៀ

ដាក់បញ្ចូលថ្ងៃ 30 January 2013, 15:11 AEST

រូប​ថត​​មួយ​សន្លឹក មាន​រូប​​ព្រះ​សង្ឃ​​គង់​ចាំ​ទស្សន៍​ទាយ​ពី​ជោគ​វាស​នា​តាម​រយៈ​សន្លឹក​បៀ ដែល​ស្ថិត​នៅ​ក្រោម​ដើម​ពោធិ៍​ក្បែរ​របង​ទី​ស្នាក់ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប ដែល​ត្រូវ​គេ​ថត​បាន​ហើយ​ធ្វើ​ការ​បង្ហោះ​ក្នុងទំ​ព័រ​​Facebook ត្រូវ​បាន​អ្នក​លេង​Facebook​ជា​ច្រើន​រូប​ បាន​ធ្វើ​ការ​រិះ​គន់​​ជា​ខ្លាំង​នូវ​ទង្វើ​នេះ ដែល​ពួក​គេ​អះ​អាង​ថា មិន​សម​ស្រប​តាម​ធម៌​វិ​ន័យ​ព្រះ​ពុទ្ធ ហើយ​សុំ​ឲ្យ​មន្ទីរ​ធម្ម​ការ​និង​សាសនា​ខេត្ត​គួរ​មាន​វិ​ធាន​ការ​ទប់​ស្កាត់ឲ្យ​បាន​ទាន់​ពេល​វេ​លា ។

បុរស​ជា​អ្នក​លេង​Facebook​ម្នាក់​នៅ​ខេត្ត​សៀម​រាប និ​ង​ជា​អ្នក​ដែល​បាន​ថត​រូប​ដោយ​ផ្ទាល់​ ចំ​ពោះ​សកម្ម​ភាពព្រះ​សង្ឃ​​ គង់​ចាំ​ទស្សន៍​ទាយ​ពី​ជោគ​វាស​នា​តាម​រយៈ​សន្លឹក​បៀនេះ​ ដែល​​សុំ​ឲ្យ​Radio Australiaមិន​បញ្ចេញ​ឈ្មោះ​​ ​បាន​អះ​អាង​ថា រូប​ថត​សកម្ម​ភាព​នេះ​ត្រូវ​បាន​បង្ហោះ​ក្នុងទំ​ព័រ​​Facebook​ជា​ច្រើន​ថ្ងៃ​ណាស់​មក​ហើយ ​ហើយ​ក៏​ទទួល​បាន​ការ​រិះ​គន់​ពី​អ្នក​លេង​Facebook​ជា​ច្រើន​នាក់ផង​ដែរ ចំ​ពោះ​ទង្វើ​ព្រះ​សង្ឃ​អង្គ​នេះ​ ព្រោះ​ថា​ នេះ​ជា​ទង្វើ​មួយ ដែល​​បាន​ប្រាស​ចាក​ពី​ធម៌​វិ​ន័យ​របស់​ព្រះ​ពុទ្ធ​ ។

( សំ​ឡេង បុរស​ជា​អ្នក​លេង​Facebook​ )

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក វណ្ណ ប៊ុណ្ណា ប្រ​ធាន​មន្ទីរ​ធម្ម​ការ​និង​សាសនា​ខេត្ត​​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា ប្រ​សិន​បើ​ព្រះ​សង្ឃទៅ​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​នេះមែន​នោះ ពិត​ជា​មាន​កំ​ហុស​ឆ្គង​ប្រា​កដ​មែន ។

( សំ​ឡេង លោក វណ្ណ ប៊ុណ្ណា )

​លោក​ក៏​បាន​សំ​ណូម​ពរ​ដល់​ព្រះ​សង្ឃ​គ្រប់​អង្គ​ក្នុង​ទួ​ទាំង​ខេត្ត គួរ​ប្រ​តិ​បត្តិ​នូវ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ធម៌​វិ​ន័យ​របស់​ព្រះ​ពុទ្ធ ។

( ​ សំ​ឡេង លោក វណ្ណ ប៊ុណ្ណា ) 

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក វណ្ណ ប៊ុណ្ណា បាន​មាន​ប្រ​សាសន៍​បញ្ជាក់​ទៀត​ថា លោក​នឹងជំរុញ​ដល់​មន្ត្រី​សង្ឃ ឲ្យ​​ធ្វើ​ការ​ណែ​នាំ​​បន្ត​ ទៅ​ដល់​ព្រះ​តេជ​គុណ​ព្រះ​ចៅ​អធិការ​គ្រប់​វត្ត​ក្នុង​ទូ​ទាំង​ខេត្ត ដើម្បី​​អប់​រំ​ដល់​ភិក្ខុ​សាម​ណេរ​គ្រប់​អង្គ​ ឲ្យ​ប្រតិបត្តិ​​ត្រឹម​ត្រូវ​តាម​ធម៌​វិ​ន័យ​ បង្កើន​ចំ​ណេះ​ដឹងបន្ថែម​ទៀត អំ​ពី​ពុទ្ធ​ឱវាទ​ព្រះ​បរម​គ្រូ ក្នុង​គោល​បំ​ណង​ចៀស​វាង​កើត​មាន​នូវ​កំ​ហុស​ឆ្គង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ព្រះ​ពុទ្ធ​សាសនា ដែល​ពុទ្ធសាសនិក​ខ្មែរ តែ​ងតែ​គោរព​បូ​ជា ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។