គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ពិភាក្សា​រក​មធ្យោបាយ​ជួយ​ដល់​ពលរដ្ឋ​ទទួល​បាន​ដី​ក្នុង​ការ​រក្សា​ដី​​ឱ្យ​បាន​គង់វង្ស

គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ពិភាក្សា​រក​មធ្យោបាយ​ជួយ​ដល់​ពលរដ្ឋ​ទទួល​បាន​ដី​ក្នុង​ការ​រក្សា​ដី​​ឱ្យ​បាន​គង់វង្ស

គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ពិភាក្សា​រក​មធ្យោបាយ​ជួយ​ដល់​ពលរដ្ឋ​ទទួល​បាន​ដី​ក្នុង​ការ​រក្សា​ដី​​ឱ្យ​បាន​គង់វង្ស

ដាក់បញ្ចូលថ្ងៃ 30 January 2013, 15:11 AEDT

គម្រោង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​បង្កើត​ឡើង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០០៨​មក ​ដើម្បី​ផ្ដល់​ដី​ដល់​កសិករ​គ្មាន​ដី​លំនៅដ្ឋាន​ និង​ធ្វើ​កសិកម្ម​នៅ​បី​ខេត្ត។​ ក្រោយ​ពេល​បាន​ផ្ដល់​ដី​ដល់​ប្រជាពលរដ្ឋ​ ហើយ​គម្រោង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ដី​នេះ​ឱ្យ​បាន​គង់វង្ស។

មន្រ្តី​គម្រោង​ផ្ដល់​ដី​ដល់​កសិករ​ក្រីក្រ​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ទទួល​បាន​ដី​ចំណែក​សូម​កុំ​លក់​ដី​ឱ្យ​សោះ។​

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​គម្រោង​ដើម្បី​រក​វិធី​អប់រំ​ឱ្យ​កសិករ​ចេះ​រក្សា​ចំណែក​ដី​នេះ​ ដើម្បី​ស្នាក់នៅ​ និង​ជា​ទុន​ផលិតកម្ម​ស្រែ​ចំការ។​

លោក​ សារ៉េត បូរ៉ាមី ​នាយក​គម្រោង​បែងចែក​ដី​សង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះ​ដី​ជាង​ ១ ​ម៉ឺន​ហិចតា​ត្រូវ​បាន​ប្រគល់​ឱ្យ​កសិករ​ចំនួន​ជាង​ ៣០០០​គ្រួសារ។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​បែង​ចែក​ដី​នេះ​ បាន​ជួយ​ផ្ដល់​ទុន​សម្រាប់​ប្រជាពលរដ្ឋ​​កសាង​លំនៅដ្ឋាន​ និង​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​គ្រួសារ។​

(សំឡេង​លោក​ សារ៉េត បូរ៉ាមី)

សូម​បញ្ជាក់​ថា​ គម្រោង​បែង​ចែក​ដី​សង្គមកិច្ច ​និង​ការ​អភិវឌ្ឍ​នេះ​គឺ​ជា​គម្រោង​សាកល្បង​ទី​ ១​ ក្នុង​ទ្រង់​ទ្រាយ​តូច​ ដើម្បី​វិភាគ​ស្ថានភាព​គ្មាន​ដី​នៅ​ក្នុង​ជួរ​កសិករ​ ហើយ​បែងចែក​ដី​សម្រាប់​សង់​ផ្ទះ​ និង​សម្រាប់​ធ្វើ​ការ​បង្ក​បង្កើន​ផល។​

លោក​ ប្រាក់ ហម​​​ រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​បាន​មាន​ប្រសាសន៍​ថា​ គម្រោង​នេះ​បាន​ជួយ​ពិត​ៗ​ដល់​កសិករ​សម្រាប់​កសាង​ជីវភាព​គ្រួសារ​ដែល​មុន​នេះ​គ្មាន​ដី។​

(សំឡេង​លោក ប្រាក់​ ហម)

សូមបញ្ជាក់​ថា​ នៅ​ក្នុង​កិច្ចពិភាក្សា​ដើម្បី​រក​មធ្យោបាយ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យក​ដី​ទៅ​លក់​នោះ​មន្រ្តី​គម្រោង​បាន​លើក​វិធីសាស្រ្ត​មួយ​ចំនួន។​

លោក​ សារ៉េត បូរ៉ាមី ​បាន​លើក​អំពី​វិធី​ជួយ​កសាង​សមត្ថភាព​ផ្នែក​ផលិតកម្ម​ដល់​កសិករ​ ដើម្បី​ឱ្យ​គាត់​មើល​ឃើញ​សារសំខាន់​របស់​ចំណែក​ដី​ហើយ​ចេះ​រក្សា​ទុក។​

(សំឡេង​លោក សារ៉េត បូរ៉ាមី)

មន្រ្តី​គម្រោង​បាន​ឱ្យ​ដឹង​ថា​ការ​ផ្ដល់ដី​បាន​ដល់​ដៃ​កសិករ​គឺ​ជា​ជោគជ័យ​មួយ​ហើយ​។ ការងារ​ទៅ​មុខ​គឺ​ត្រូវ​គាំទ្រ​ឱ្យ​កសិករ​អាច​រក្សា​ចំណែក​ដី​នេះ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ផលិតកម្ម​ចិញ្ចឹម​គ្រួសារ​។ មេរៀន ​និង​ការងារ​បទ​ពិសោធន៍​ចេញ​ពី​គម្រោង​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្តន៍​សម្រាប់​ការ​បែង​ចែកដី​ដល់​កសិករ​នៅ​តា​ម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​ពេល​អនាគត៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។