សង្គម​ស៊ីវិល​ស្វាគមន៍​ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ទឹក​អាស៊ីដ​ដោយ​តុលាការ​កម្ពុជា

សង្គម​ស៊ីវិល​ស្វាគមន៍​ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ទឹក​អាស៊ីដ​ដោយ​តុលាការ​កម្ពុជា

សង្គម​ស៊ីវិល​ស្វាគមន៍​ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ទឹក​អាស៊ីដ​ដោយ​តុលាការ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 30 January 2013, 15:15 AEST

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​អបអរ​សាទ​ការ​អនុវត្តន៍​ច្បាប់​ទឹក​អាស៊ីដ​ ដោយ​ប្រព័ន្ធ​យុត្តិធម៌​តាមរយៈ​លទ្ធផល​នៃ​ការ​ជម្រះ​សេចក្ដី​របស់​តុលាការ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២៨ ​ខែ​មករា​ ឆ្នាំ​២០១៣​ ដែល​ជា​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​កាល​ពី​ឆ្នាំ​២០១១​ មក​ផ្តន្ទាទោស​ដល់​ជន​ដៃ​ដល់​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដោយ​អាស៊ីដ។​  

កាល​ពី​ព្រឹក​មិញ​នេះ​ អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ​ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ​បាន​មាន​ប្រសាសន៍​សម្ដែង​ការអបអរ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ពី​ករណី​បទល្មើស​ទឹក​អាស៊ីដ​នេះ។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក)

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​អង្គការ​ជួយ​ជនរងគ្រោះ​កម្ពុជា​ដោយសារ​ទឹកអាស៊ីដ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ស្វាគមន៍​ការ​អនុវត្តន៍​ច្បាប់​ទឹក​អាស៊ីដ​នៅ​កម្ពុជា​នេះ​ ព្រម​ទាំង​អំពាវនាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ជំរុញ​ឲ្យ​មាន​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ផ្ដល់​អាជ្ញាបណ្ណ័ ​និង​លក្ខខណ្ឌ​នៃ​ការលក់​ ការទិញ​ ការចែកចាយ​ ការដឹកជញ្ជូន​ ការវេចខ្ចប់​ ការ​យក​តាម​ខ្លួន​ និង​ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង។​

(សំឡេងកញ្ញា សន រ៉ាមណា)

អំបាញ់មិញនេះ​ ជា​ប្រសាសន៍​របស់​កញ្ញា​ សន រ៉ាមណា ​មន្ត្រី​សម្រប​សម្រួល​គម្រោង​បញ្ចប់​អំពើ​ហិង្សា​ដោយ​អាស៊ីដ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ​កញ្ញា​ សន រ៉ាមណា​ ក៏​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​នៃ​ការ​អនុវត្តន៍​ច្បាប់​ចំពោះ​ករណី​ទឹក​អាស៊ីដ​នេះ​កន្លង​មក។​

(សំឡេងកញ្ញា សន រ៉ាមណា)

អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ​ក៏​បាន​មាន​ប្រសាសន៍​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ និង​តុលាការ​អនុវត្ត​ច្បាប់​ជា​ធរមាន​ឲ្យ​មាន​ប្រសិទ្ធភាព។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក)

អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ​មាន​ចំណាប់​អារម្មណ៍​ពី​ករណី​ជះ​ទឹក​អាស៊ីដ​នៅ​អាស៊ី។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក)

អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ​មាន​ប្រសាសន៍​ថា​ ការ​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​នៅ​មាន​និណ្ឌភាព​នៅ​ឡើយ។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក)

អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ​បាន​អំពាវនាវ​សូម​មាន​ការពិចារណា​មុន​នឹង​ធ្វើអ្វី​មួយ​ ដោយ​ត្រូវ​ដឹង​ពី​ផលវិបាក​ដែល​មាន​ចំពោះ​មុខ​ច្បាប់​ ព្រម​ទាំង​ត្រូវ​មាន​ទស្សនៈ​បុណ្យ​បាប​តាម​បែប​ពុទ្ធ សាសនា​ និង​មាន​មេត្តា​ធម៌។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក)

អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ មាន​សុទិដ្ឋិនិយម​ថា​ ករណី​ជះ​ទឹក​អាស៊ីដ​នេះ​នឹង​អាច​លុប​បំបាត់​ចេញ​បាន​ពី​សង្គម​កម្ពុជា៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។