អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​ទទួល​ស្គាល់​បញ្ហា​សម្រាម​គគ្រិច​ក្នុង​ក្រុង​

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​ទទួល​ស្គាល់​បញ្ហា​សម្រាម​គគ្រិច​ក្នុង​ក្រុង​

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​ទទួល​ស្គាល់​បញ្ហា​សម្រាម​គគ្រិច​ក្នុង​ក្រុង​

ដាក់បញ្ចូលថ្ងៃ 31 January 2013, 17:17 AEST

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​បាន​ទទួល​ស្គាល់​បញ្ហា​សម្រាម​គគ្រិច​នៅ​ក្នុង​ ក្រុង ហើយ​ធ្វើ​ការ​ដាស់​តឿន និង​ក្រើន​រំ​លឹក​ជា​ថ្មី​ម្តង​ទៀត​ដល់​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ពាក់​ព័ន្ធ និង​អា​ជ្ញា​ធរ​ក្រុង​សៀម​រាប​ បន្ត​​ការ​យក​ចិត្ត​ទុក​ដាក់ឲ្យ​បាន​សកម្ម​ជាង​មុន​ទៅ​លើ​បញ្ហា​សម្រាម​ជា​ ពិ​សេស​ត្រូវ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ប្រ​មូល​សម្រាម។

មិន​តែ​ប៉ុណ្ណោះ​ក៏​ត្រូវ​បង្កើន​ការ​ប្រ​មូលសម្រាម​ និង​​ដឹក​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស​ ដោយ​សារ​កន្លង​មក​ការ​ប្រមូល​សម្រាម​នេះ​មាន​ការ​យឺត​យ៉ាវ។

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​នា​ដើម​សប្តាហ៍​​នេះ លោក ស៊ូ ភិ​រិន្ទ​ អភិ​បាល​ខេត្ត​សៀម​រាប បានបញ្ជាក់​ថា ខេត្ត​សៀម​រាប​ជា​ខេត្ត​ទេស​ចរណ៍​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ដែល​មាន​សក្តា​នុពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​​ ហើយ​ក៏​មាន​ភ្ញៀវ​​ទេសចរ​រាប់​លាន​នាក់​បាន​ចូល​មក​ទស្ស​នា​ជា​រៀង​រាល់​ឆ្នាំផង​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​​បាត់​បង់​សោ​ភ័ណ​ភាព​ក្រុង ព្រម​ទាំង​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​មហា​ជន​ទូ​ទៅ​នោះ​ គឺ​បញ្ហា​សម្រាម ដែល​នៅ​តែ​កើត​មាន​ឡើងជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ​គ្រប់​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត លើក​បញ្ហា​នេះ។

(សំ​ឡេង ​ ​​លោក ស៊ូ ភិ​រិន្ទ​)

លោក​ ស៊ូ ភិ​រិន្ទ បាន​លើក​ឡើង​ទៀត​ថា មាន​បញ្ហា​ចំ​នួន​៣ ដែល​ធ្វើ​ឲ្យ​សម្រាមនេះ ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​នោះ។

​(សំ​ឡេង ​ ​​លោក ស៊ូ ភិ​រិន្ទ​)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ទេព ប៊ុន​ឆាយ អភិ​បាល​ក្រុង​សៀម​រាប បាន​បញ្ជាក់​យ៉ាង​ដូច្នេះ។

(សំ​ឡេង លោក ទេព ប៊ុន​ឆាយ)

អភិ​បាល​រង​ខេត្ត​សៀម​រាប លោក ប៊ុន ថាឫទ្ធិ ធ្លាប់​បាន​មាន​ប្រ​សាសន៍​ថា ដើម្បី​លុប​បំ​បាត់​បញ្ហា​សម្រាម​ដែល​បាន​កើត​មាន​ឡើង​នេះ ការ​ចូល​រួម​ទាំង​អស់​គ្នា​ទាំង​​អា​ជ្ញា​ធរ, វិ​ស័យ​ឯក​ជន និង​ប្រ​ជា​ពល​រដ្ឋ គឺ​ជា​រឿង​​ដែល​មាន​សារៈ​សំ​ខាន់​បំ​ផុត។

(សំ​ឡេង លោក ប៊ុន ថាឫទ្ធិ)

ទោះ​ជា​យ៉ាង​នេះ​ក្តី​ មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា បញ្ហា​សម្រាម​នេះ នៅ​តែ​កើត​មាន​ឡើងជា​ដដែល ដែល​កន្លង​មក​គំ​នរ​សម្រាម​មួយ​ចំ​នួន បាន​នៅ​សល់​រយៈ​ពេល​យូរ​ថ្ងៃ ធ្វើ​ឲ្យ​ស្អុយ​រលួយ និង​ធុំ​ក្លិន​មិន​ល្អ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស មិន​ថា​អ្នក​រស់​នៅ​ក្នុង​តំ​បន់ ឬអ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​នោះទេ​ ហើយ​ពួក​គេ​ក៏​បាន​រិះ​គន់​ដល់​អា​ជ្ញា​ធរ​ផង​ដែរថា គ្មាន​វិ​ធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​ក្រុម​ហ៊ុន​ប្រ​មូល​សម្រាម៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។