ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ឡើង​ភ្នំ​ក្រវាញ​កាប់​ដើម​ផ្កា​អង្គា​សីល​ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ឡើង​ភ្នំ​ក្រវាញ​កាប់​ដើម​ផ្កា​អង្គា​សីល​ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ឡើង​ភ្នំ​ក្រវាញ​កាប់​ដើម​ផ្កា​អង្គា​សីល​ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

ដាក់បញ្ចូលថ្ងៃ 31 January 2013, 17:16 AEST

ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ទេ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ឡើង​លើ​ ភ្នំ​កាប់​ដើម​អង្គា​សីល​យក​មក​លក់​អោយ ​ប្រជា​ជន​ខ្មែរ​កាត់​សែ​ស្រឡាយ​ចិន​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី ​ជាតិ​ចិន​ដែល​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។ តាម​ជំនឿ​ផ្កា​អង្គា​សីល​តំណាង​អោយ​ការ​ហូរ​ចូល​មាស​ប្រាក់​សន្ធឹក​សន្ធាប់។

ក្នុងរយៈ​ពេល​មុន​មួយ​សប្តាហ៍ ឬ​ពីរ​សប្តាហ៍​នៃ​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រជា​ជន​ខ្មែរ​ដែល​កាត់​សែ​ស្រឡាយ​ចិន​នៅ​ខេត្ត​បាត់​ដំបង​បាន​នាំ​គ្នា​ទៅ​ទិញ​ដើម​ផ្កា​អង្គា​សីល​ដែល​ដាក់​តាំង​លក់​នៅ​ម្តុំ​មាត់​ស្ទឹង​ ត្រើយ​ខាង​កើត​ក្នុង​ក្រុង​បាត់​ដំបង​ដែល​ប្រជា​ពល​រដ្ឋ​ឡើង​កាប់​នៅ​លើ​ភ្នំក្រវាញ​យក​មក​ថែ​ទាំ​តាំង​លក់។

អ្នកលក់ផ្កា​អង្គា​សីល​ម្នាក់​មក​ពី​ខេត្តពោធិសាត់​លោក ម៉ៅ បាន​និយាយ​ថា​ ឆ្នាំ​នេះ​ការ​ឡើង​ភ្នំ​រក​ផ្កា​អង្គា​សីល​ពិបាក​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​រាប​ស្មើ​ ដើម្បី​ធ្វើ​កសិកម្ម​រាប់​គីឡូ​ម៉ែត្រ ​ដែល​ធ្វើ​អោយ​ពួក​គាត់​ឡើង​ភ្នំ​ក្រវាញ​ខេត្តពោធិ​សាត់​កាន់​តែ​ឆ្ងាយ​ដើម្បី​ស្វែង​រក​កាប់​ដើម​ផ្កា​យក​មក​លក់ ។ លោកបញ្ជាក់​ថា ក្នុង​រយៈ​ពេល​កន្លះ​ខែ​គាត់ និង​គ្រួសារ​អាច​កាប់​ដើម​ផ្កា​អង្គា​សីល​បាន​ជាង​១០០​ដុំ​តូច និង​ដុំ​ធំ​ប្រហែល​២០​ដុំ​ផ្សេង​ទៀត។

(សំឡេង​លោក​ម៉ៅ) 

លោកម៉ៅបន្ត​ថា​ពេល​នេះ​ការ​ដាក់​តាំង​លក់​ដាច់​រាយៗ​ប៉ុណ្ណោះ ដោយ​សារ​រយៈ​ពេល​នៃ​ការ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នៅ​យូរ​ថ្ងៃ​ទៀត​។ អតិថិជន​ដែល​ជាជន​ជាតិ​ខ្មែរ​កាត់​សែ​ស្រឡាយ​ចិន ដែល​មក​ទិញ​សម្បូរ​អ្នក​មក​ពី​ឆ្ងាយៗ ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀមរាប។ ចំណែក​អ្នក​នៅ​ខេត្ត​បាត់​ដំបង​ មាន​មួយៗ​ប៉ុណ្ណោះ។

លោក​អោយ​ដឹង​ថា ផ្កា​អង្គា​សីល​លក់​បាន​តម្លៃ​ចាប់​ពី​២​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ក្នុង​មួយ​ដុំ​តាម​តូច​តាម​ធំ​គឺ​មិន​បាន​ថ្លៃ​ដូច​នៅ​ទី​ក្រុង​ភ្នំពេញ​នោះ​ទេ ។

(សំឡេង​លោក​ ម៉ៅ)

លោកទូច ដែល​ឡើង​ភ្នំ​កាប់​ដើម​ផ្កា​អង្គា​សីល​មក​លក់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ បាន​និយាយ​ថា អតិថិជន​ដែល​មក​ទិញ​ផ្កា​អង្គា​សីល​តែង​រើស​យក​មែក​ណា​មាន​ចង្កោម​ផ្កា​ល្អ ហើយ​ថ្លោស​ៗ ហើយ​ គេ​តម្រូវ​អោយ​ផ្កា​ចាយ​នៅ​ពេល​ចំ​ថ្ងៃ​សែន​តែ​ម្តង ព្រោះ​តាម​ជំនឿ គឺ​អោយ​ពួក​គេ​រក​ស៊ី​មាន​បាន​លុយ​ហូរ​​ចូល​ កាន់​តែ​ច្រើន​។

(សំឡេង​លោក ទូច) 

ដើមផ្កា​អង្គា​សីល ត្រូវ​ការ​ថែ​ទាំ​ទឹក​ជា​ប្រចាំ​មិន​អោយ​ដាច់​នោះ​ទេ ដើម្បី​អោយ​ដើម​ផ្កា​ចេញ​ពន្លក​ផ្កា​បាន​ច្រើន នេះ​បើ​តាម​អ្នក​លក់​ផ្កា​អង្គា​សីល​ម្នាក់​ទៀត​អ្នក​ស្រី​ សុខ វន។

(សំឡេង​អ្នកស្រី សុខ វន) 

មែកផ្កា​អង្គា​សីល​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​តាំង​ក្នុង​ផ្ទះ​ដោយ​មាន​តុប​តែង​អំពូល​ភ្លើង​តូចៗ​ចំរុះ​ពណ៌​ដែល​ពន្លឺ និង​សម្រស់​ផ្កា​ព័ណ៌​លឿង​ទាំង​នេះ​បង្ហាញ​យ៉ាង​មុត​មាំ​ពី​ជំនឿ​របស់​ប្រជាជន​ចិន​ថា ប្រកប​ ដោយ​សេរី​សួស្តី និង​ទ្រព្យ​សម្បត្តិ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទៅ​តាម​ប្រពៃណី​ជន​ជាតិ​ចិន និង​វៀតណាម ដែល​នឹង​ឈាន​ចូល​មក​ដល់​ចាប់​ពី​ថ្ងៃ​សុក្រ​ទី​៨ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០១៣ ខាង​មុខ​នេះ៕

អ្នក​ចូល​រួម​ចំណែក

សុខ សាវី

អ្នក​យក​ព័ត៌មាន​

លោក សុខ សាវី បាន​ចូល​មក​បម្រើ​ការ​ងារ​នៅ​វិទ្យុ​អូស្រ្តាលី​នា​ចុង​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​នេះ លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​ជាតិ​ចម្ការ​ចេក FM៩២.៧៥ MHz នៅ​ខេត្ដ​បាត់​ដំបង ដែល​លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​​មក​ហើយ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។