នគរ​បាល​ខេត្ត​លើក​ផែន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់ក្នុង​ក្រុង​សៀម​រាប

នគរ​បាល​ខេត្ត​លើក​ផែន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់ក្នុង​ក្រុង​សៀម​រាប

នគរ​បាល​ខេត្ត​លើក​ផែន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់ក្នុង​ក្រុង​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 31 January 2013, 17:37 AEST

​អង្គ​ភាព​នគរ​បាល​ខេត្ត​​បាន​បង្ហាញ​នូវ​ផែន​ការ​ របស់​ខ្លួន​ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ ក្រុង​សៀម​រាប ​ជា​ពិ​សេស​នៅ​តំ​បន់​ផ្សារ​ចាស់​ ក្នុង​ខណៈ​ពេល​​ដែល​ការ​ឈប់​សំ​ចត​គ្មាន​​របៀប​រៀប​រយបាន​ធ្វើ​ឲ្យ​ផ្លូវ​ ថ្នល់​មួយ​ចំ​នួន​កក​ស្ទះ​ចរា​ចរ​ណ៍​ដោយ​អន្លើ​ៗ ទាំង​ការ​ធ្វើ​ដំ​ណើរ​ដោយ​យាន​យន្ត និងការ​ធ្វើ​ដំ​ណើរ​ថ្មើរ​ជើង។

លោក សត ណា​ឌី ស្នង​ការ​នគរ​បាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា បច្ចុប្បន្ន​នេះ ការ​កើន​ឡើង​នូវ​យាន​យន្តគ្រប់​ប្រ​ភេទ​ ដែល​បម្រើ​ឲ្យ​វិ​ស័យ​ទេស​ចរណ៍ បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ចរា​ចរណ៍​មាន​ការ​កក​ស្ទះ​ដោយ​អន្លើ​ៗ នៅ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ក្នុង​ក្រុង​សៀម​រាប​ ជា​ពិ​សេស​នៅ​តំ​បន់​ផ្សារ​ចាស់ ដែល​ជា​តំ​បន់​មាន​ប្រ​ជា​ប្រិយ​ភាព​ខ្លាំង​ បាន​ជួប​ប្រ​ទះ​នូវ​ការ​កក​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្នុង​ខណៈ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​ជន​ចិន និង​វៀត​ណាម​​នៅ​ពេល​ខាង​មុខ​នេះ  ដែល​លោក​ទើប​ទទួល​បាន​ដំ​ណឹង​ថា ពួក​គេ​នឹង​ធ្វើ​ដំ​ណើរ​មក​ខេត្ត​កាន់​តែ​ច្រើន​ឡើង​នេះ បញ្ហា​ចរា​ចរ​ណ៍​នេះពិត​ជា​នឹង​ជួប​នូវ​​ការ​កក​ស្ទះ​មិន​ខាន ដូច្នេះ​អង្គ​ភាព​របស់​លោក ក៏​ចាត់​វិ​ធាន​ការ​ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​នោះ​ជា​អចិន្ត្រៃយ៍។

(សំ​ឡេង លោក សត ណា​ឌី)

លោក​ក៏​បាន​បង្ហាញ​ពី​ផែន​ការ​នៃ​ការ​រៀប​ចំ​​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ Pub Street ដែល​ស្ថិត​នៅ​ខាង​ជើង​ផ្សារ​ចាស់​ ឲ្យ​ទៅ​ជា​តំ​បន់ដែល​ធ្វើ​ដំ​ណើរ​ថ្មើរជើង។

(សំ​ឡេង លោក សត ណា​ឌី)

លោក សត ណា​ឌី បាន​បញ្ជាក់​ទៀត​ថា ជា​មួយ​នឹង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​របស់​យាន​យន្តនេះ ការ​លក់​ដូរ​ផ្សេងៗ​នៅ​តាម​ចិញ្ចើម​ផ្លូវ ក៏​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ​ផង​ដែរ។

(សំ​ឡេង លោក សត ណា​ឌី)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​កាល​ពី​ព្រឹក​មិញ​នេះ បង​ប្រុស​​ម្នាក់​ជា​អ្នក​បើក​បរ​ម៉ូ​តូ​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ក្នុង​ក្រុង​សៀម​រាប ដែល​សុំ​ឲ្យ​ Radio Australiaមិន​បញ្ចេញ​អត្តសញ្ញាណ​បាន​លើក​ឡើង​ថា លោកសូម​គាំ​ទ្រ​ចំ​ពោះ​​ ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នេះ។

ប៉ុន្តែ​សុំឲ្យ​ការ​ចុះ​ធ្វើ​សកម្ម​ភាពនេះ​ឲ្យ​មាន​ភាព​យុត្តិ​ធម៌ មិន​ត្រូវ​ធ្វើ​បាប​តែ​អ្នក​ក្រី​ក្រ​ ឬ​ប្រ​ជា​ពល​រដ្ឋ​សាមញ្ញ​ទេ រី​ឯ​អ្នក​មាន​ធន​ធាន​ ឬ​អ្នក​មាន​បុណ្យ​សក្តិឲ្យ​រួច​ខ្លួន​នោះ​ឡើយ ព្រោះ​​លោក​ធ្លាប់​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នា​រយៈ​កាល​កន្លង​មក​នោះ៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។