ការ​រីក​ចម្រើន​នៃ​កិច្ច​ការ​ងារ​របស់​ក្រុម​វីគីភីឌា​សព្វ​វចនា​ធិប្បាយ​សេរី

ការ​រីក​ចម្រើន​នៃ​កិច្ច​ការ​ងារ​របស់​ក្រុម​វីគីភីឌា​សព្វ​វចនា​ធិប្បាយ​សេរី

ការ​រីក​ចម្រើន​នៃ​កិច្ច​ការ​ងារ​របស់​ក្រុម​វីគីភីឌា​សព្វ​វចនា​ធិប្បាយ​សេរី

ដាក់​បញ្ចូល​ពេល 31 January 2013, 17:44 AEDT

ប្រិយ​មិត្ដ​ខ្លះ​ដែល​មិន​ធ្លាប់​បាន​ឮពី​មុន ប្រាកដ​ជា​ឆ្ងល់​ហើយ​មើល​ទៅ​ថា វីឌីភីឌា​ជា​អ្វី? ហើយ​វីគីភីឌា​សព្វ​វចនា​ធិប្បាយ​សេរី​នោះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?

នៅ​ថ្ងៃ​នេះ វិទ្យុ​អូស្រ្ដាលី​មាន​កត្ដិយស​បាន​លោក អ៊ុំ វ័ណ​ថារិទ្ធ​ ជា​តំណាង និង​អ្នក​សម្រប​សម្រួល​ម្នាក់​នៃ​គម្រោង​វីគីភីឌា​ខេមរ​ភាសា​ចូល​រួម​បក​ស្រាយ​បំភ្លឺ និង​បរិយាយ​បន្ថែម​អំពី​កិច្ច​ការ​ងារ​របស់​ក្រុម​ការ​ងារ​លោក។

តាម​ពិត​ទៅ​លោក អ៊ុំ វ័ណ​ថារិទ្ធ គឺជា​អ្នក​ស្ម័គ្រ​ចិត្ដ​ម្នាក់​នៃ​ក្រុម​ការ​ងារ​គម្រោង​វីឌីភីឌា​នេះ ហើយ​លោក​បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ដែល​កំពុង​សិក្សា​នៅ​វិទ្យា​ស្ថាន​អភិវឌ្ឍន៍​កូរ៉េ​ខាង​ត្បូង​ហៅ​កាត់​ថា KDI ។

លោក​កំពុង​សិក្សា​ផ្នែក​ការ​អភិវឌ្ឍ​គោល​នយោបាយ​នៅ​ទី​នោះ ហើយ​ថ្ងៃ​នេះ លោក​ចូល​រួម​ជា​មួយ​វិទ្យុ​អូស្រ្ដាលី​ទី​ក្រុង​សេអ៊ូល​កូរ៉េ​ខាង​ត្បូង​មក។

​ជា​បន្ដ​សូម​ស្ដាប់​ការ​សន្ទនា​រវាង​លោក ឃុន អាឡិច និង​លោក អ៊ុំ វ័ណ​ថារិទ្ធ។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។