ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​​​រៀប​ចំ​ទី​សក្ការៈ​គោរព​ព្រះ​បរម​សព​

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​​​រៀប​ចំ​ទី​សក្ការៈ​គោរព​ព្រះ​បរម​សព​

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​​​រៀប​ចំ​ទី​សក្ការៈ​គោរព​ព្រះ​បរម​សព​

ដាក់​បញ្ចូល​ពេល 1 February 2013, 17:20 AEST

កាល​ពី​ព្រឹក​មិញ​នេះ ក្នុង​ឱ​កាស​នៃ​ព្រះ​រាជ​​ពិ​ធី​ដង្ហែ​ព្រះ​បរម​រតនកោដ្ឋ​សម្តេច​ព្រះ​ នរោត្តម​សីហនុ​ អតី​​ត​ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជានៅ​រាជ​ធា​នី​ភ្នំ​ពេញ​នោះ ​​អា​ជ្ញា​ធរ​ខេត្ត​​សៀម​រាប​បាន​រៀប​ចំ​ទី​សក្ការៈ​គោរព​ព្រះ​បរម​សព មាន​ព្រះ​សង្ឃ និងប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​បាន​សម្តែង​​នូវ​​​​ក្តី​ក្តុក​ក្តួល​ ពេល​ដែល​ពួក​គាត់​មិន​បាន​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រះ​រាជ​ពិ​ធី​ នោះ ។

ក្នុង​ខណៈ​ពេល​ដែល​នៅ​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ព្រឹក​មិញ​នេះ បាន​រៀប​ចំ​នូវ​ព្រះ​រាជ​​ពិ​ធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​សង្ឃនិងប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប​បាន​សម្តែង​​នូវ​​​​ក្តី​ក្តុក​ក្តួល​ និង សោក​ស្តាយ​ក្រៃ​លែង ក្នុង​ខណៈ​ពេល​ដែល​មិន​បាន​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រះ​រាជ​ពិ​ធី​នោះ ប៉ុន្តែ​បាន​ពេញ​ចិត្ត​ចំ​ពោះ​ការ​ចូល​រួម​គោរ​ព​ព្រះ​វិ​ញ្ញាណ​ក្ខន្ធព្រះ​អង្គ ដែល​អា​ជ្ញា​ធរ​បាន​រៀប​ចំ​នៅ​​ទី​កន្លែង​គោរព​បូ​ជា​មួយ​ចំ​នួន​នៅ​ក្នុង​ខេត្ត។

(សំ​ឡេង​ព្រះ​សង្ឃ និង​ប្រ​ជា​ពល​រដ្ឋ)

ប្អូន​ស្រី​ឈ្មោះ នី​តា ជា​និស្សិត​នៃ​សកល​វិទ្យា​ល័យ​សៅស៍អ៊ីសថ៍អេយសៀ​ក្នុង​ក្រុង​សៀម​រាប​ ក៏​បាន​បង្ហាញ​នូវ​ក្តី​សោក​ស្តាយ​របស់​ខ្លួន​ផង​ដែរ​ដែល​ប្អូន​មិន​បាន​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ប៉ុន្តែ​ប្រ​ការ​ដែល​ប្អូន​សោក​ស្តាយ​ខ្លាំង​នោះ គឺ​ការ​បាត់​បង់​នូវ​អតី​ត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដ៏​ល្អ​នេះ​។

(សំ​ឡេង ប្អូន​ស្រី​ឈ្មោះ នី​តា)

ប្រ​ធាន​មន្ទីរ​ធម្ម​ការ​ និង​សាសនា​ខេត្ត​សៀម​រាប លោក វណ្ណ ប៊ុណ្ណា បាន​មាន​ប្រ​សាសន៍​​បញ្ជាក់​អំ​ពី​ផែន​ការ​​មួយ​ចំ​នួននៃព្រះ​រាជ​​ពិ​ធី​ដង្ហែ​​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតនកោដ្ឋ​​ ដែល​គ្រោង​រៀប​ចំ​នៅ​ក្នុង​ខេត្ត​ប្រាប់​Radio Australia កាល​ពី​ព្រឹក​មិញ​នេះ​យ៉ាង​ដូច្នេះ។

(សំ​ឡេង​លោក វណ្ណ ប៊ុណ្ណា)

សូម​បញ្ជាក់​ថា​ សម្តេច​ព្រះ​នរោត្តម​សីហនុ​អតី​​ត​ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជា​បាន​យាង​សោយ​ទី​វង្គត​កាល​ពី​វេលា​ម៉ោង​ប្រ​មាណ​២យប់​រំ​លង​អា​ធ្រាត្រ​នា​ថ្ងៃ​ទី​១៥ ខែតុ​លា ឆ្នាំ​២០១២ នៅ​ទី​ក្រុង​ប៉េ​កាំងប្រ​ទេស​ចិន​៕

ប្រធាន​បទ៖

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។