ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​រាជា​ខ្មែរ​

ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​រាជា​ខ្មែរ​

ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​រាជា​ខ្មែរ​

ដាក់បញ្ចូលថ្ងៃ 4 February 2013, 12:47 AEST

ថ្ងៃ​ទី​០៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​នេះ​គឺ​ជា​ព្រះរាជ​ពិធី​ដ៏​សំខាន់​បំផុត​ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​រំកិល,​ ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​របស់​ព្រះ​បរម​រតន​កោដ្ឋ។​ 

លោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា ​ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ​បាន​ថ្លែង​ថា​ នៅ​ក្នុង​ព្រះរាជ​ពិធី​ចំនួន​បី​ថ្ងៃ​កន្លង​ទៅ​នេះ​​បាន​ប្រារព្ធ​ឡើង​ទៅ​តាម​បវេណី​​ និង​ទំនៀម​ទម្លាប់​របស់​ព្រះ​រាជ​វង្សានុវង្ស​ទាំង​ស្រុង​ លើក​លែង​តែ​ចំនុច​មួយ​គឺ​ការ​ដាក់​ព្រះ​បរម​សព​ក្នុង​ព្រះ​មឈូសា​ មិន​មែន​ដាក់​ក្នុង​ព្រះ​បរម​កោដ្ឋ។  តាម​ទម្លាប់​រាល់​ព្រះ​បរម​សព​របស់​អតីត​ព្រះ​រាជា​ជំនាន់​មុន​ ព្រះ​សព​ត្រូវ​ដាក់​ក្នុង​​ព្រះ​បរម​កោដ្ឋ ​តែ​ដោយសារ​ព្រះ​ករុណា​សម្តេច​សីហនុ​យាង​សោយ​ទីវង្គត​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ទើប​ព្រះបរម​សព​របស់​ព្រះ​អង្គ​ត្រូវ​តម្កល់​ក្នុង​ព្រះ​មឈូសា​វិញ។​

(សំឡេងលោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា)

ព្រះ​បរម​សព​ព្រះ​ករុណា​សម្តេច​ឪ​ ក្រោយ​រំកិល​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ត្រូវ​បាន​តម្កល់​ទុក​នៅ​ព្រះ​បរម​មេរុ។​ ព្រះ​បរម​មេរុ​បាន​សាង​សង់​បែ​មុខ​ទៅ​ទិស​ខាង​លិច​ និង​មាន​ទីតាំង​នៅ​​ទិស​ឦសាន្ត​នៃ​ព្រះ​បរម​រាជ​វាំង។​

(សំឡេងលោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា)

សម្តេច​ម៉ែ​ និង​ព្រះ​មហាក្សត្រ​នឹង​យាង​ថ្វាយ​ព្រះ​ភ្លើង​ដោយ​ផ្ទាល់​ព្រះអង្គ​នៅ​វេលា​ម៉ោង​៦​ល្ងាច។ ព្រះ​អគ្គី​ដែល​ប្រើប្រាស់​នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង​មិន​មែន​យក​ចេញ​ពី​ប្រភព​ភ្លើង​ដែល​ពលរដ្ឋ​ប្រើប្រាស់​ធម្មតា​នោះ​ទេ​ គឺ​យក​ចេញ​ពី​កម្ដៅ​របស់​ព្រះ​សុរិយា។​ ក្រុម​បាគូរ​ប្រារព្ធ​ព្រះ​រាជ​ពិធី​សុំ​ព្រះ​អគ្គី​ទុក​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ ដោយ​យក​ដុំ​ឈើ​ចន្ទន៍​គ្រឹស្នា​ឲ្យ​ស្រូប​យក​កម្ដៅ​ពី​ព្រះ​សុរិយា​ដើម្បី​ទុក​រំលាយ​ព្រះ​បរម​សព។​

(សំឡេងលោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា)

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពេល​ព្រះ​សុរិយា​ហៀប​អស្តង្គត។​ ពេល​វេលា​នេះ​ ទៀត​សោត​ក៏​មិន​ខុស​ពី​ការ​ថ្វាយ​ព្រះភ្លើង​របស់​អតីត​ព្រះ​រាជា​ជំនាន់​មុន​ៗ​នោះ​ដែរ។​

(សំឡេងលោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា)

នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ គឺ​ជា​ព្រះ​រាជ​ពិធី​រើស​ព្រះ​អដ្ឋិ​របស់​ព្រះ​បរម​សព​ ដើម្បី​ដង្ហែ​យក​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​បរម​កោដ្ឋ។​ ចំណែក​ព្រះ​អដ្ឋិ​ផ្សេង​ទៀត​នឹង​ត្រូវ​ព្រះ​រាជ​វង្សានុវង្ស​ដង្ហែ​យក​ទៅ​បាច​នៅ​ក្នុង​ព្រះ​គង្គារ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត។​

(សំឡេងលោក​បណ្ឌិត​ ចិន្ត ​ច័ន្ទរតនា)

សម្តេច​ក្រុម​ព្រះ​នរោត្ត​មរណឫទ្ធិ​នឹង​បួស​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​ ចំណែក​ព្រះ​រាជ​វង្សានុវង្ស​ ប្រមាណ​២០​អង្គ​ផ្សេង​ទៀត​នឹង​កោស​សក់​បួស​នាគ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ក្រោយ​ពេល​ក្រុម​មន្ត្រី​ទូត​នានា​ចាក​ចេញ​អស់​ក្រោយ​ព្រះ​រាជ​ពិធី​នេះ​ចប់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។