ព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់ទៅ ដោយពុំអនុញ្ញាតឲ្យពលរដ្ឋចូលរួមនោះទេ

ព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់ទៅ ដោយពុំអនុញ្ញាតឲ្យពលរដ្ឋចូលរួមនោះទេ

ព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់ទៅ ដោយពុំអនុញ្ញាតឲ្យពលរដ្ឋចូលរួមនោះទេ

ដាក់បញ្ចូលថ្ងៃ 5 February 2013, 17:44 AEST

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះបរម​សព​ព្រះបរម​រតនកោដ្ឋ​បាន​ប្រព្រឹត្តធ្វើ​តាមពេល​កំណត់​កាលពី​វេលា​ម៉ោង ៦ និង ៣០នាទីល្ងាច​មិញ ដោយមិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សូម្បីតែ​ម្នាក់បាន​ចូលរួម​នោះទេ។  

សំឡេង​កាំភ្លើង​ធំ​បាន​បន្លឺឡើង​ជា​សញ្ញា​ប្រាប់ថា សម្តេចម៉ែ និង ព្រះមហាក្សត្រ​បានថ្វាយ​ព្រះអគ្គី​ដល់​ព្រះ​បរមសព​ហើយ ពលរដ្ឋ​បានត្រឹម​តែយំ​សោកស្តាយ​ពីចម្ងាយ ដោយសារ​តែ​សមត្ថកិច្ច​បាន​រារាំង ពួកគេ​គ្រប់ផ្លូវ​ទាំងអស់​ដែល​មិន​អាចឲ្យ​ពួក​លោក​ចូល​កៀក​នឹង​ព្រះបរម​រាជ​វាំងបានឡើយ។

នៅ​ក្នុង​ព្រះបរម​មេរុ មានតែ​​មន្ត្រី​រាជ​​រដ្ឋាភិបាល មន្ត្រី​ការទូត និង ព្រះ​រាជវង្សា​នុវង្សតែ​ប៉ុណ្ណោះ ចំណែក​ប្រជាពលរដ្ឋ​ត្រូវបាន​បណ្តេញចេញ​ពីបរិវេណ​វាំង​និង​វាល​ព្រះមេរុ តាំងពី​ព្រឹក​មកម្លេះ។

ពលរដ្ឋជាច្រើន​បង្ហាញការ​សោកស្តាយ​ស្រណោះ​ពន់ពេក ដោយសារ​តែ​ពួកគាត់​ត្រូវខក​បំណង មិន​បានឃើញព្រះរាជ​ពិធីថ្វាយ​ព្រះភ្លើង។

(សំឡេង)

ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​បានអុជ​ធូប អុជទៀន​នៅតាម​ច្រកផ្លូវ​ក្បែរ​រនាំងដែក​របស់​ប៉ូលិស នៅពេល​ដែលការ​ថ្វាយ​ព្រះភ្លើង​បាន​ចាប់ផ្តើម។

(សំឡេង)

លោក យិន សឿម អ្នកកាសែត​ឯករាជ្យ​មួយរូប​បានថ្លែង​ថា លោកមាន​ការ​សោក​ស្តាយ​ណាស់ ដែល​ប្រជាពលរដ្ឋ​ត្រូវបាន​ហាមឃាត់​យ៉ាង​ដាច់ខាត​បែបនេះ ។ លោក​យល់​ថា សមត្ថកិច្ច​ដែល​មាន​កម្លាំង​ជាង​១ម៉ឺននាក់ ហេតុអ្វី​មិនហ៊ាន​ឲ្យ​ប្រជាពល​រដ្ឋ​ចូល​មក​បាន។ លោកថ្លែងថា សមត្ថកិច្ច​គួរណាស់តែ​ផ្តល់ឲ្យ​ពលរដ្ឋ​អាចចូលរួម​បាននៅ​ជ្រុងឬ​ផ្នែកណាមួយ​នៃបរិវេណ​ព្រះបរម​រាជវាំង មិនគួរណា​បិទគ្រប់ច្រក​បែបនេះ​នោះទេ។

(សំឡេង)

ចំណែក​ក្រុម​យុវជន សិស្ស​សាលា នៅតែ​បន្តចែក​ជូនទឹកសុ​ទ្ធ នំបុ័ង្គ និង ភេសជ្ជៈ​ដោយឥត​គិតថ្លៃ និង​បានដើរ​រើស​សំរាម​តាមផ្លូវខាងក្រៅ​របងព្រះបរមរាជវាំង។

(សំឡេង)

ក្រោយការ​ថ្វាយ​ព្រះភ្លើង​ដល់ព្រះ​បរមសព​រួចហើយ ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​បាន​យាង​​ប្រទាន​ព្រះរាជ​អំណោយ​ដល់ទណ្ឌិត​ដែលបាន​លើក​លែង​ទោស​ចំនួន​ជាង​៤០០នាក់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។