កេរដំណែលរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ

កេរដំណែលរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ

កេរដំណែលរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ

ដាក់បញ្ចូលថ្ងៃ 5 February 2013, 17:30 AEST

ក្រោយពី​ការ​ការកសាងជាតិ​និង​ការ​​ចុះ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់ពេល​ជាង​៧០​វស្សាមក​នេះ អតីត​ព្រះ​មហាក្សត្រ​ព្រះ​ករុណា​នរោ​ត្តម​ សីហនុ​ ព្រះ​អង្គ​ទ្រង់​បាន​ទុកនៅ​​ស្នា​ព្រះ​ហត្ថ​ដ៏​ឆ្នើម​ជា​ច្រើន​​សម្រាប់​​ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ចង​ចាំ​មិន​ភ្លេច​​នូវ​បូជនីយកិច្ច​​របស់​ព្រះអង្គ។  

យ៉ាងណាមិញ​ លោក​ជា យូ​ហ៊ន ដែល​ធ្លាប់​ជា​​វិស្វករ មួយ​រូប​នៅ​ចុង​ទសវត្ស ១៩៦០ រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​១៩៧០ លោកបាន​លើក​ឡើង​អំពី​វីរភាព និងភាព​ខ្វះ​ចន្លោះ នៅក្នុងអំឡុងពេល​គ្រប់​គ្រង​​ប្រទេស​របស់​អតីត​ព្រះ​មហាក្សត្រ​​សម្តេច​​នរោត្តម​សីហនុ​​ប្រាប់ វិទ្យុ​អូស្រ្តាលី​កាលពីព្រឹក​មិញនេះ។

(សំឡេង​លោក​ជា​ យូហ៊ន)

សូម​ជម្រាប​ថា លោក​ជា​យូ​ហ៊ន ក៏ធ្វើ​ធ្លាប់​ធ្វើចៅ​ហ្វាយ​ក្រុង City of Greater Dandenong នៅ​ប្រទេស​អូស្រ្តាលី ហើយ​បច្ចុប្បន្ននេះ ​លោកក៏ជា​ចៅ​សង្កាត់នៅ City of Greater Dandenong និងជា​ប្រធាន​សមាគម​ខ្មែរ រដ្ឋ​វិចថូរៀ​ផងដែរ។

ដោយឡែក លោក​ឡឹម​ ថា​ដែលជា​​ប្រធាន​ពុទ្ធ​ក​សមាគម​ខ្មែរ​ក្រោម​​នៅរដ្ឋ New South Wales​ លោកយល់ថា ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ពុំ​មែនជា​កំហុស​ទាំងស្រុង​របស់​សម្ដេច ព្រះករុណា​នរោត្តម សីហនុ​តែ​អង្គ​ឯងនោះទេ។

(សំឡេង​លោក​នឡឹម ថា)

អ្នក​ចូល​រួម​ចំណែក

ប៊ុន ឡឺវីសីដា

ប៊ុន ឡឺវីសីដា

ពិធីករ/​ពិធីការិនី

ជា​មួយ​នឹង​បទ​ពិសោធន៍​២០ឆ្នាំ​ផ្នែក​អ្នក​កាសែត​វិទ្យុ និង​ការ​ស្រាវ​ជ្រាវ អ្នក​ស្រី​នាំ​មក​ជូន​នូវ​ព័ត៌មាន​ល្អៗ​ពី​​ប្រទេស​កម្ពុជា និង​ពី​ក្នុង​តំបន់​​ដល់​​លោក​អ្នក​ទាំង​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​តាម​វិទ្យុ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។