ប្រជា​ពលរដ្ឋ​មាន​ជំនឿថា​ ការ​បាច​ព្រះបរមធាតុ​សម្តេចតា​ចូល​ទន្លេ​ចតុមុខ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រជាក់ត្រជំ

ប្រជា​ពលរដ្ឋ​មាន​ជំនឿថា​ ការ​បាច​ព្រះបរមធាតុ​សម្តេចតា​ចូល​ទន្លេ​ចតុមុខ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រជាក់ត្រជំ

ប្រជា​ពលរដ្ឋ​មាន​ជំនឿថា​ ការ​បាច​ព្រះបរមធាតុ​សម្តេចតា​ចូល​ទន្លេ​ចតុមុខ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រជាក់ត្រជំ

ដាក់បញ្ចូលថ្ងៃ 5 February 2013, 17:40 AEDT

កាលពី​រសៀលថ្ងៃ​ចន្ទម្សិល​មិញនេះ ព្រះរាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ដល់​ព្រះបរម​​សព​សម្តេច​សីហនុ​បាន​ប្រព្រឹត្ត​ទៅនៅ​ឯវាល​ព្រះមេរុ។ ហើយ​នៅព្រឹក​ថ្ងៃអង្គារ​នេះ ព្រះរាជ​ពិធី​រើស​ព្រះបរម​ធាតុ​ព្រះបរម​រតន​កោដ្ឋ បាន​ចាប់​ផ្តើម មុននឹង​មាន​ព្រះរាជ​ពិធីដង្ហែ​ព្រះបរម​ធាតុ​ព្រះបរម​រតន​កោដ្ឋ​ទៅ​ទន្លេ​ចតុមុខ។

ព្រះករុណា​សម្តេច​សីហមុនី និង​សម្តេច​ម៉ែ បាន​យាងរើស​ព្រះបរម​ធាតុ​ព្រះបរម​រតន​កោដ្ឋ ក្រោយ​ពេល​មាន​ពិធី​សូត្រធម៌​តាម​ព្រះពុទ្ធ​សាសនា។ ព្រះករុណា​សម្តេច​សីហមុនី និង​សម្តេច​ម៉ែ បាន​ស្រោច​ទឹកមន្ត​ពន្លត់​អគ្គី ហើយ​ពិធីរើស​ព្រះបរម​ធាតុ​បាន​ចាប់ផ្តើម។

ហើយនៅ​ម៉ោង​៩ព្រឹកនេះ ព្រះករុណា បានដង្ហែ​ព្រះបរម​ធាតុ​ចំនួន​២កោដ្ឋ​ពេជ្រ ទៅ​តម្កល់​នៅលើ​ព្រះ​មហា​បញ្ចា។ពិធីនេះ បានធ្វើ​ឡើង​ក្រោយ​ពេល​មាន​ពិធីលៀង​ព្រះធាតុ និង​មាន​​ពិធីសូត្រធម៌​តាម​ព្រះពុទ្ធ​សាសនា។នៅក្នុង​ពិធីនេះដែរ គេឃើញ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្រ្តីហ៊ុនសែន និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​​រដ្ឋាភិបាល​ជាច្រើន​រូបទៀត។

លោកយាយ ឯម ធាយ អាយុ​៨៧ឆ្នាំ ជាអតីត​អ្នករបាំ​ក្នុង​ព្រះបរម​រាជវាំង តាំងពី​សម័យមុន បាន​មាន​ប្រសាសន៍​អំពី​របៀប​នៃការ​បែងចែក​ព្រះបរម​ធាតុ សម្រាប់​តម្កល់​នៅ ក្នុង​ព្រះបរម​រាជវាំង និង​ព្រះធាតុ​សម្រាប់​ដង្ហែ​ទៅបាច​នៅក្នុង​ព្រះគង្គារ​ចតុមុខ។

(សំឡេងលោកយាយ ឯម ធាយ)

លោកយាយ ឯម ធាយ​ដែលធ្វើការ​ជិតស្និត​ជាមួយ​រាជវង្ស បានមាន​ប្រសាសន៍​អំពី​ព្រះរាជ​ពិធីបាច​ព្រះបរម​ធាតុនៃ​ក្សត្រ​ជំនាន់មុនៗ។

(សំឡេងលោកយាយ ឯម ធាយ)

សូមបញ្ជាក់ថា យោង​តាមកម្មវិធី​ព្រះរាជ​ពិធីបាច​ព្រះបរម​ធាតុគ្រោង​​ធ្វើនៅ​ថ្ងៃទី​​៦កុម្ភៈ​​ស្អែក​នេះ​ ហើយពិធីនេះ​ធ្វើឡើង​តាម​ព្រះរាជ​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ​នរោត្តម​សីហនុ។

 លោកយាយ ឯម ធាយ បានរៀបរាប់​អំពីការ​បាចព្រះ​បរម​ធាតុ​ក្នុង​ទន្លេ​ចតុមុខ។

(សំឡេងលោកយាយ ឯម ធាយ)

សូមបញ្ជាក់ថា យោងតាម​លោក​អាចារ្យនៅ​ក្នុងព្រះបរមរាជ​វាំង បាន​ប្រាប់Radio Australia ឲ្យដឹងថា ព្រះករុណា​បានចាត់​តាំង​តំណាង​ព្រះអង្គ ដើម្បី​រៀប​ចំបាច់​ព្រះបរម​ធាតុ នៅថ្ងៃ​ស្អែកនេះ។

ហើយ​លោក​យាយ​លោកតា ដែលឈរ​នៅមុខ​​រនាំង​នៅឆ្ងាយ​បន្តិច​ពីវាល​ព្រះមេរុ បានមាន​ប្រសាសន៍​ថា ការបាច​ព្រះធាតុ​សម្តេចតា សម្តេច​តាទួត ចូលទន្លេ​ចតុមុខ នឹងធ្វើ​ឲ្យកូនចៅ​សុខ​សប្បាយ​ត្រជាក់ត្រជំ៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។