របប​អាហារ​ និង​​ជំងឺ​ទឹក​នោម​ផ្អែម៖ ទំនាក់​ទំនង​រវាង​ការ​បរិភោគ​បាយ និង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម

របប​អាហារ​ និង​​ជំងឺ​ទឹក​នោម​ផ្អែម៖ ទំនាក់​ទំនង​រវាង​ការ​បរិភោគ​បាយ និង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម

របប​អាហារ​ និង​​ជំងឺ​ទឹក​នោម​ផ្អែម៖ ទំនាក់​ទំនង​រវាង​ការ​បរិភោគ​បាយ និង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:22 AEDT

មនុស្ស​យើង​ត្រូវ​ការ​របប​អា​ហារ​ដែល​មាន​លំនឹង​ដើម្បី​ទ្រង​ទ្រង់​សុខភាព ព្រម​ទាំង​ដើម្បី​ឲ្យ​រាង​កាយ​របស់​យើង​លូត​លាស់​បាន​ល្អ។ ដើម្បី​ទទួល​បាន​នូវ​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​​ យើង​ត្រូវ​បរិភោគ​អា​ហារ​​ជា​ច្រើន​ប្រ​ភេទ​ដូច​ជា​អាហារ​ដែល​មាន​ប្រ​ភព​ពី​គ្រាប់​ធញ្ញជាតិ​ដូចជា​បាយ មី នំ​បុ័ង​ បន្លែ​ ផ្លែ​​ឈី ត្រី​សាច់ ស៊ុត ព្រម​ទាំង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ផង​ដែរ។

ការ​ជ្រើស​រើស​របប​អាហារ​កាន់​តែ​មាន​សារៈ​សំខាន់​ទៅ​ទៀត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ប្រ​ចាំ​កាយ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ បើ​តាម​គេ​ហ​ទ័ព័រ​របស់​ក្រុម​ប្រឹក្សា​ជំងឺ​ទឹក​នោម​ផ្អែម​អូ​ស្ត្រាលីបាន​ឲ្យ​ដឹង​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​ចែក​ចេញ​ជា​ពីរ​ប្រ​ភេទ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​មួយ​ដែល​កើត​មាន​តែ​ប្រមាណ​ពី ១០ ទៅ​១៥​ ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទីពីរ​ដែល​កើត​មាន​ឡើង​ភាគ​ច្រើន​រហូត​ដល់ ៨៥ ទៅ ៩០%​ នៃ​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែមទាំង​អស់។

ការ​បរិភោគ​ជ្រើស​រើស​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រម​ទាំង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដើម្បីរក្សា​កម្រិត​ជាតិ​ស្ករ​ (គ្លុយ​កូស)​ នៅ​ក្នុង​ឈាម។ គ្រប់​ម្ហូប​អាហារ​ទាំង​អស់​ដែល​យើង​បរិភោគ​ រាង​កាយ​របស់​យើង​នឹង​បំលែង​ទៅ​ជា​គ្លុយ​កូស​ដែល​ជា​សារ​ធាតុ​ខ្លួន​យើង​ប្រើ​ប្រាស់​ជា​ថាម​ពល។ ដោយ​សារ​​អាហារ​ចម្បង​​របស់​ពល​រដ្ឋ​កម្ពុជា​យើងបាយ ដូចនេះ​នៅ​ក្នុង​នាទីសន្ទនា​មតិ​ប្រ​ចាំ​ថ្ងៃ​ពុធ​ ទី ៦​ខែ​កុម្ភៈ ឆ្នាំ ២០១៣ នេះ វិទ្យុ​អូ​ស្ត្រាលី​នឹង​នាំ​លោក​អ្នក​ជួប​ជា​មួយ​អ្នក​ជំនាញ​ខាង​របប​អាហារ​ផ្នែក​ជំងឺ​ទឹក​នោម​​ផ្អែម​មួយ​រូប​គឺ​លោក ស សីឡា។ លោក ស សីឡា​ ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យា​ល័យ Queensland ប្រទេស​អូ​ស្ត្រាលី។ លោក​​នឹង​បញ្ចប់​ការ​សិក្សា​របស់​លោក​នៅ​ខែ​មិថុនា ខាង​មុខនេះ ហើយ​និក្ខេប​បទ​ថ្នាក់​បណ្ឌិត​របស់​លោក​សិក្សា​​កម្រិត​រលាយ​​រលាយ​របស់​បាយ​ដែល​ប្រើ​ពូជ​អង្ករ​ខុស​គ្នា​ ដែល​កម្រិត​រលាយ​របស់​បាយ​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​នាង​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​សាក​សួរ​វាគ្មិន​របស់​យើង​ថា​តើ​ត្រូវ​បរិភោគ​អង្ករ​ប្រ​ភេទ​ណា​ដើម្បីដាំ​បាយ​ហូប​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ត្រូវ​ជ្រើស​រើស​របប​អាហារ​ដូចម្តេច​នោះ សូម​ផ្ញើ​សារឥឡូវនេះ​មកទូរស័ព្ទ​លេខ +61​ 427​ 72 72 72 ​ដោយបញ្ជាក់ឈ្មោះ និង​ខេត្ត​ដែល​ប្រិយមិត្ត​អ្នកស្តាប់កំពុង​រស់នៅ។ សហការី​របស់​យើង​ខ្ញុំនឹង​ធ្វើ​ការទាក់ទងទៅកាន់ប្រិយមិត្ត​អ្នក​ស្តាប់វិញ ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ជួបជាមួយវាគ្មិន និងលើកជាសំណួរ ឬមតិយោបល់ផ្សេងៗ។ 

 

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។