​អ្នក​ភូមិ​បឹងកក់​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​ទៅ​បន់​ស្រន់​ដល់​យាយម៉ៅ​ពេជ្រ​និល

​អ្នក​ភូមិ​បឹងកក់​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​ទៅ​បន់​ស្រន់​ដល់​យាយម៉ៅ​ពេជ្រ​និល

​អ្នក​ភូមិ​បឹងកក់​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​ទៅ​បន់​ស្រន់​ដល់​យាយម៉ៅ​ពេជ្រ​និល

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:56 AEST

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ អ្នក​ភូមិ​បឹងកក់​ដែល​ខាតបង់​ដីធ្លី​ និង​ផ្ទះសំបែង​ពីព្រោះ​តែ​មាន​ការ​ចូល​មក​អភិវឌ្ឍន៍​តំបន់​បឹង​កក់​បាន​នាំ​គ្នា​ទៅ​បួងសួង​នៅ​ខ្ទម​យាយ​ម៉ៅ​នៅ​ពេជ្រនិល​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ ដើម្បី​ឱ្យ​ផ្លូវ​ងងឹត​ជួយ​ ក្រោយ​ពី​បាន​តស៊ូ​ផ្លូវ​ច្បាប់​ជា​ច្រើន​ឆ្នាំ​មិន​បាន​ទទួល​ផល។

អ្នក​ភូមិបឹងកក់​ចំនួន​ជិត​ ១០​០​នាក់​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​បាន​នាំ​គ្នា​ជិះ​ឡាន​ទៅ​បួងសួង​រក​កិច្ច​អន្តរគមន៍​ពី​យាយ​ម៉ៅ​ដែល​ឆ្ងាយ​ពី​ភូមិ​ស្រុក។​

នេះ​គឺ​ជា​លើក​ទី១ ​ហើយ​ដែល​អ្នករងគ្រោះ​ដោយសារ​វិវាទ​ដីធ្លី​បាន​ទៅ​ដល់​យាយ​ម៉ៅ។​

អ្នកស្រី​ ម៉ៅ សុខា ​ជាជ​ន​រងគ្រោះ​បាត់បង់​ដីធ្លី​ដោយសារ​ការ​ចូល​មក​អភិវឌ្ឍន៍​តំបន់​បឹងកក់​បាន​ធ្វើ​ការ​រ៉ាយរ៉ាប់​អំពី​ពិធី​បន់ស្រន់​នៅ​ពេជ្រនិល។​

(សំឡេងលោកស្រី ម៉ៅ សុខា)

អ្នកស្រី ហេង មុំ ​ជាជនរងគ្រោះម្នាក់​ទៀត​បាន​ឱ្យ​ដឹង​ថា​​ កន្លង​មក​នេះ​អ្នក​ភូមិ​បឹង​កក់​បាន​ទៅ​តស៊ូមតិ​ដោយ​អហិង្សា​នៅ​គ្រប់​ស្ថាប័នរដ្ឋ​, តុលាការ, ​គណៈរដ្ឋមន្រ្តី​ និង​រដ្ឋសភា​ ប៉ុន្តែ​ពុំ​មាន​កិច្ច​អន្តរគមន៍​ឆ្លើយតប​នោះ​ទេ។​

(​សំឡេងលោកស្រី​ ហេង មុំ)

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​អ្នកភូមិ​ចំនូន​៦១​គ្រួសារ​ពុំ​បាន​ទទួល​សំណង​ពី​ការ​ចាក់​ខ្សាច់​ពន្លិច​ ឬឈូស​រំលំ​ផ្ទះ​យក​ដី​ទៅ​អភិវឌ្ឍន៍​តំបន់​បឹងកក់​នោះទេ។​

លោក​ សៀ ភារម្យ ​ប្រធាន​លេខាធិការដ្ឋាន​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​គាំទ្រ​ចំពោះ​សកម្មភាព​តស៊ូ​ដោយ​ផ្លូវ​ងងឹត​នោះទេ។​

(សំឡេងលោក សៀ ភារម្យ)

ជាមួយគ្នានេះលោកចង់ឲ្យជនរងគ្រោះដោយសារការអភិវឌ្ឍត្រូវបន្តប្រើប្រាស់​រូបភាពថ្មីមួយទៀតចុងក្រោយដើម្បីឲ្យជួយរកយុត្តិធម៏ចំពោះការបាត់បង់ដីធ្លីនេះ។​​

(សំឡេងលោក សៀ ភារម្យ)

អ្នក​ភូមិ​បឹងកក់​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​អ្នក​ភូមិ​ធ្លាប់​បន់ស្រន់​ផ្លូវ​ងងឹត​នៅ​ក្នុង​ភូមិ​ និង​នៅ​ដូន​ពេញ​នៅ​វត្តភ្នំ​ដែរ។​

សូម​បញ្ជាក់​ថា​ ទំនាស់​ដីធ្លី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ និង​ការ​ចាប់​សកម្មជន​ដាក់​

ពន្ធនាគារ។ ​មន្ត្រី​រដ្ឋាភិបាល​កន្លង​មក​បាន​ប្រកាស​ថា​ ការ​ទាមទារ​របស់​អ្នក​ភូមិ​បឹងកក់​នេះ​គឺ​ធ្វើ​ដោយ​ខុស​ឆ្គង​ ពីព្រោះ​ពួកគេ​ទាំង​នោះ​មិនមា​ន​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។