មតិ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពិធី​កាន់​ព្រះរាជ​មរណ​ទុក្ខ​នៅ​ថ្ងៃ​ទី​៦

មតិ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពិធី​កាន់​ព្រះរាជ​មរណ​ទុក្ខ​នៅ​ថ្ងៃ​ទី​៦

មតិ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពិធី​កាន់​ព្រះរាជ​មរណ​ទុក្ខ​នៅ​ថ្ងៃ​ទី​៦

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:50 AEDT

មក​ដល់​ថ្ងៃ​ទី​៦ ​នៃ​ព្រះ​រាជ​ពិធី​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ដ៏​មហា​ក្រៀមក្រំ​នេះ​ ពលរដ្ឋ​នៅ​តែ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជវាំង​ និង​ខាង​ក្រៅ​ព្រះ​បរម​មេរុ​នោះ​ទេ។​

ពលរដ្ឋ​នៅ​តែ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ដោយសារ​តែ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បាន​បញ្ចប់​ទៅ​ហើយ​ ក៏​ប៉ុន្តែ​ពួក​គាត់​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​គោរព​ព្រះ​អដ្ឋិ​របស់​ព្រះអង្គ​ដែល​កំពុង​តម្កល់​ក្នុង​ព្រះ​បរម​កោដ្ឋ​នោះ​ឡើយ។​ ពួក​គាត់​មាន​ចម្ងល់​ថា​ ថ្ងៃ​កន្លង​ទៅ​គេ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ដោយសារ​តែ​មនុស្ស​ច្រើន​ តែ​ហេតុអ្វី​ពេល​មនុស្ស​តិច​សោះ​ នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​ទៀត។​

(សំឡេងពលរដ្ឋ)

ដោយ​ឈរ​រេរា​ពី​ខាង​ក្រៅ​រនាំង​ដែក​របស់​ប៉ូលិស ​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​សោក​ស្តាយ​ ដោយ​គាត់​ទើប​តែ​ដឹង​ថា​ កម្ពុជា​មាន​ការ​រីក​ចំរើន​ខ្លាំង​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ដោយ​សារ​ឯកសារ​កាល​ពី​សម័យ​នោះ​ទើប​តែ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត​ទៅ​ហើយ។​

(សំឡេងពលរដ្ឋ)

ក្នុង​មួយ​ថ្ងៃ​ ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ព្រះ​បរម​រាជវាំង​ និង​ព្រះ​បរ​ម​មេរុ ​តែ​ចំនួន​ពីរ​ម៉ោង​ប៉ុណ្ណោះ ​គឺ​ចាប់​ពី​ម៉ោង​៧​ ដល់​ម៉ោង​៩ព្រឹក។ ​រនាំង​ដែក​បាន​ត្រូវ​ដាក់​បាំង​ផ្លូវ​​ ចេញ​ចូល​ជុំវិញ​ព្រះ​បរម​រាជវាំង​មិន​ឲ្យ​ថ្មើរ​ជើង​ចូល​មក​នោះ​ទេ​ បើ​ទោះ​ជា​ពលរដ្ឋ​ស្លៀក​សំលៀក​បំពាក់​កាន់​ទុក្ខ​ និង​មាន​កាន់​រូប​សម្តេចឪ​ក៏​ដោយ។​

នគរបាល​ម្នាក់​ឈរប្រចាំ​ការ​យាម​នៅ​ផ្លូវ​មាត់​ទន្លេ ​មុខ​សាល​សន្និសីទ​ចតុមុខ​បាន​ថ្លែង​ថា​ គាត់​ទទួល​បទបញ្ជា​ឲ្យ​បិទ​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​ ៩យប់។​

(សំឡេងនគរបាល)

តាម​កម្មវិធី​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ នៅ​វេលា​ម៉ោង​១០​ថ្ងៃ​នេះ​ ក្រុម​មន្ត្រី​ព្រះ​បរមរាជ​វាំង​បាន​ប្រគេន​ភត្តាហារ​ដល់​ព្រះ​សង្ឃ​ចំនួន​ ៣២អង្គ។​

នៅ​វេលា​ម៉ោង​ ៥​ល្ងាច​ ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ ​នឹង​យាង​ស្តាប់​ព្រះធម៌​ទេសនា​សង្គាយនា​ព្រះ​សង្ឃ​ចំនួន​បី​អង្គ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។