សាសនា​ចំនួន​បី​ធ្វើ​ធម្មយាត្រា​បួងសួង​សុំ​សេចក្តី​សុខ​ និង​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ

សាសនា​ចំនួន​បី​ធ្វើ​ធម្មយាត្រា​បួងសួង​សុំ​សេចក្តី​សុខ​ និង​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ

សាសនា​ចំនួន​បី​ធ្វើ​ធម្មយាត្រា​បួងសួង​សុំ​សេចក្តី​សុខ​ និង​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:54 AEDT

សប្តាហ៍​ទី​មួយ​នៃ​ខែ​កុម្ភៈ​ ជា​សប្តាហ៍​ដែល​អន្តរ​សាសនា​នៅ​តាម​បណ្តា​ប្រទេស​នានា​ លើ​ពិភព​លោក​រួម​ទាំង​កម្ពុជា​ផង​ ជួបជុំ​គ្នា​ធ្វើ​ពិធី​ផ្សេង​ៗ​គ្នា​ ដើម្បី​សេចក្តី​សុខដុមរមនា។​​​​​​​​​​​​​​​​​​​ ដោយឡែក​នៅ​ខេត្ត​បាត់ដំបង​ អ្នកកាន់​សាសនា​ចំនួន​បី ​មាន​ព្រះពុទ្ធ​សាសនា  សាសនាគ្រឹស្ដ ​និង ​សាសនា​ម៉ូស្លីម​ប្រមាណ​ ២០០​នាក់​ បាន​ធ្វើ​ធម្មយាត្រា​រួម​គ្នា​មួយ​រយៈពេល​ពីរ​ថ្ងៃ​ទៅ​កាន់​ភ្នំ​ប្រាំ​ពីរ​ ស្ថិត​នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ ដោយ​ចាប់​ពី​ថ្ងៃ​ទី​៦ ​ដល់​ថ្ងៃទី៧ ខែ​កុម្ភៈ ​ឆ្នាំ​២០១៣នេះ។​ 

លោក​ សុត ផ្លាយង៉ាម ​មន្រ្តី​សម្រប​សម្រួល​បណ្តាញ​ព្រះ​ពុទ្ធ​សាសនា​ ដើម្បី​អភិវឌ្ឍន៍​សង្គ​ម​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ធម្មយាត្រា​អន្តរ​សាសនា​ទៅ​តំបន់​ភ្នំ​ប្រាំពីរ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​បួង​សួង​សុំ​សេចក្តី​សុខដុមរមនា​ និង​បួងសួង​ដល់​ព្រះវិញ្ញាណក្ខន្ធ​អង្គ​សម្តេច​ឪ​ទៅ​កាន់​សុគតិភព។​

(សំឡេងលោក សុត ផ្លាយង៉ាម)

ការ​ធ្វើ​ធម្មយាត្រា​អន្តរសាសនា​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ប្រាំពីរ​នេះ​ដែ​រ​ គឺ​យក​ធម្មជាតិ​ជា​ស្នូល​ ដោយ​ហេតុ​ថា ​ធម្មជាតិ​ជា​អ្នក​ទ្រទ្រង់​សាសនា​ទាំង​អស់​ឲ្យ​រស់រាន​មាន​ជីវិត​ឡើង។​ ពិធី​នេះ​នឹង​មាន​ ការ​ដាំ​ដើម​ឈើ​ជា​និម្មិតរូប​ ហើយ​តំណាង​សាសនា​នីមួយៗ​នឹង​ថ្លែង​ពី​ទស្សនៈ​សាសនា​របស់​ខ្លួន​ ទាក់​ទង​នឹង​បញ្ហា​ធម្មជាតិ។​

ព្រះតេជគុណ​ ភុំ មន្នីរ័ត្ន ​មក​ពី​អង្គការ​ពុទ្ធសាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា​មាន​សង្ឃដីការ​ បង្ហាញ​ពី​ការ​ចូលរួម​របស់​ព្រះពុទ្ធ​សាសនា​ក្នុង​ធម្មយាត្រានេះ។

(សំឡេងព្រះតេជគុណ ភុំ មន្នីរ័ត្ន)

អ្នកស្រី ​ស្រី​ សុធាវី ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ផ្នែក​គម្រោង​ផ្តួចផ្តើម​អន្តរ​សាសនា​ ដើម្បី​សន្តិភាព​នៅ​កម្ពុជា​ មក​ពី​សាសនាគ្រឹស្ដ​បាន​ថ្លែងថា​ កា​រ​ចូលរួម​ធម្មយាត្រា​អន្តរ​សាសនា​នេះ​គឺ​ដើម្បី​ឲ្យ​សាសនា​នានា ​បាន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រួមគ្នា​ដើម្បី​សេចក្តី​សុខ​ដុមរមនា​ ទាំង​អស់​គ្នា។​

(សំឡេង​អ្នកស្រី ស្រីសុធាវី)

ដោយឡែក​ អ្នកស្រី​ សែម កល្យាណ ​នាយិការ​អង្គការ​ឥស្លាម​អភិវឌ្ឍន៍​ជនបទ​ប្រចាំ​ខេត្ត​បាត់ដំបង​ បាន​បង្ហាញ​ពី​ទស្សនៈ​សាសនា​ឥស្លាម​ក្នុង​ការ​ចូលរួម​ធម្មយាត្រា​អន្តរ​សាសនា​នេះ។

(សំឡេងអ្នកស្រី សែម កល្យាណ)

មន្រ្តី​សង្គម​ស៊ីវិល​បានឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សាសនា​ចំនួន​បី ​និង​ក្រុម​អង្គការ​ សង្គម​ស៊ីវិល​បាន​រួម​គ្នា​ធ្វើ​ធម្មយាត្រា​ធំ​មួយ ​ដើម្បី​សេចក្តី​សុខ​ដុមរមនា​ បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្វើ​សេចក្តី​សម្រេច​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១០​ ដោយ​យក​សប្តាហ៍​ទីមួយ​នៃ​ខែ​កុម្ភៈ​នៅ​រៀងរាល់​ឆ្នាំ​ជា​សប្តាហ៍​អន្តរសាសនា​ ដើម្បី​សុខ​ដុមរមនា​នៅ​លើ​ពិភព​លោក ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។