សមត្ថកិច្ចព្រ​មាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​អគ្គិភ័យ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​

សមត្ថកិច្ចព្រ​មាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​អគ្គិភ័យ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​

សមត្ថកិច្ចព្រ​មាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​អគ្គិភ័យ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​

ដាក់បញ្ចូលថ្ងៃ 8 February 2013, 17:18 AEDT

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាមនឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​សប្តាហ៍​នេះ ដែល​ជា​ពេល​វេលា​ប្រ​ជា​ពល​រដ្ឋ​កាត់​សែ​ស្រឡាយ​ចិន​ វៀតណាម​ធ្វើ​ការ​ពិធី​សែន​ ព្រេន​ដោយ​អុច​ធូប ដុត​ក្រដាស និង​សែន​ជាម្ហូប​អាហារ​ដល់​បុព្វ​បុរស​របស់​ខ្លួន។ ជា​មួយ​គ្នា​នេះ​ដែរ ការិយាល័យ​ពន្លត់​អគ្គិ​ភ័យ​រាជ​ធានី​ភ្នំ​ពេញ​ក៏បាន​អំពាវ​ឲ្យ​ប្រ​ជា​ពលរដ្ឋ​មានការ​ប្រុង​ប្រ​យ័ត្ន​ដើម្បី​បង្កា​កុំ​ឲ្យ​មាន​អគ្គិភ័យ​កើត​មាន​ឡើង។

ប្រ​ធាន​ការិយាល័យ​ពន្លត់​អគ្គិ​ភ័យ​រាជ​ធានី​ភ្នំពេញ​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​គ្រោះ​អគ្គិ​ភ័យ​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​ដែល​នឹង​ឈាន​មក​ដល់​នៅ​ចុង​សប្តាហ៍​នេះ។​

លោក​នេត​ វន្ថា​ ប្រ​ធាន​ការិយា​ល័យ​ពន្លត់​អគ្គិ​ភ័យ​បាន​ថ្លែង​ថា​ កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ឆ្នាំ​មុន​គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​បី​លើក​ ដោយ​សារ​តែ​ពល​រដ្ឋ​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​អុច​ធូប​ សែន​ហើយ​មិន​ប្រុង​ប្រយ័ត្ន​បាន​ឆាប​ឆេះ។​ ដូច្នេះ​លោក​បាន​ណែនាំ​ជា​មុន​ ឲ្យ​ពល​រដ្ឋ​ទូទាំង​ប្រទេស​ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​គ្រោះ​អគ្គិភ័យ​ ដែល​អាច​កើត​ឡើង​បាន​គ្រប់​វិនាទី​ ហើយ​ជា​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ។​

ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អូស្ត្រា​លី​ លោក​នេត​ វន្ថា​បាន​ថ្លែង​ថា​ កុំ​ឲ្យ​បទ​ពិសោធ​អាក្រក់​ឆ្នាំ​កន្លង​ទៅ ​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ពលរដ្ឋ​ទាំង​ឡាយ​ត្រូវ​តែ​បង្ការ​ ការ​ពារ​ទុក​ជា​មុន។​

(សំឡេងអំពាវនាវលោកនេត វន្ថា)

នៅ​ដើម​ឆ្នាំ​ ២០១៣​នេះ​ជា​ឆ្នាំ​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​យ៉ាង​ញឹក​ញាប់​បំផុត។​ លោក​នេត​ វន្ថា ​បាន​ថ្លែង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​ ៧ ​ខែ​កុម្ភៈ ​​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​ ៣៧​លើក​ទូទាំង​ប្រ​ទេស​ ចំណែក​នៅ​រាជ​ធានី​ភ្នំពេញ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​ ១២​លើក។​

លោក នេត​ វន្ថា បាន​ជំរុញ​ឲ្យ​ពល​រដ្ឋ​ ត្រូវ​តែ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​គ្រប់ៗ​ផ្ទះ​ ពីព្រោះ​បំពង់​នេះ​មាន​ប្រយោជន៍​អាច​ជួយ​សង្គ្រោះ​បាន​ពេល​អគ្គិភ័យ​ឆាប​ឆេះ​ដំបូង។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​ វៀតណាម​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១២​ ខែកុម្ភៈ។​ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​ណែ​នាំ​ឲ្យ​ពល​រដ្ឋ​ទូទាំង​ប្រទេស​រក្សា​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ និង​បង្ការ​ពីគ្រោះ​អគ្គិភ័យ​នេះ​កុំ​ឲ្យ​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ខាង​មុខ​នេះ។​

សាលា​រាជ​ធានី​ភ្នំពេញ​បាន​ព្រមាន​ពី​ការ​ឃាត់​ខ្លួន​បើសិន​ជា​មាន​ការ​ដុត​ផាវ​ កាំ​ជ្រួច​  ដុត​ក្រដាស​សែន​ ឫ​អុច​ធូប​ទាន​នៅ​លើ​ទ្រូង​ផ្លូវ​ ឫចិញ្ចើម​ផ្លូវ​ដែល​ធ្វើ​ឲ្យ​បាត់​សោភ័ណ​ភាព​ និង​ងាយ​បង្ករ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ៕

 

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។