ការ​អនុញ្ញាត​ឲ្យ​មាន​វត្ត​មាន​ទាហាន​យៀក​កុង​នៅ​លើ​ទឹក​ដី​ខ្មែរ​ធ្វើ​ឲ្យ​ប្រ​ទេស​ជួប​វិបត្តិ

ការ​អនុញ្ញាត​ឲ្យ​មាន​វត្ត​មាន​ទាហាន​យៀក​កុង​នៅ​លើ​ទឹក​ដី​ខ្មែរ​ធ្វើ​ឲ្យ​ប្រ​ទេស​ជួប​វិបត្តិ

ការ​អនុញ្ញាត​ឲ្យ​មាន​វត្ត​មាន​ទាហាន​យៀក​កុង​នៅ​លើ​ទឹក​ដី​ខ្មែរ​ធ្វើ​ឲ្យ​ប្រ​ទេស​ជួប​វិបត្តិ

ដាក់បញ្ចូលថ្ងៃ 8 February 2013, 17:31 AEST

ព្រះ​រាជ​ពិធី​កាន់​ទុក្ខ​​ចំនួន​ប្រាំ​ពីរ​ថ្ងៃរបស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរនៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ដែល​រដ្ឋា​ភិបាល​បាន​ប្រកាស​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​កាល​ពីម្សិល​មិញ​នេះ​ជា​មួយ​នឹង​ការ​ដង្ហែព្រះ​អដ្ឋិ​ចូល​ព្រះបរម​រាជ​វាំង។

នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​កាន់​ទុក្ខ ហើយ​ក៏​ជា​ពេល​រៀប​ចំ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ផង​នោះ​​ ប្រ​ជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​បាន​សម្រុក​មក​កាន់​ទី​ក្រុង​ភ្នំ​ពេញ​ដើម្បី​ថ្វាយ​បង្គុំ​ព្រះអង្គ​ជា​លើក​ចុង​ក្រោយ ដោយ​ម្នាក់ៗ​មាន​ទឹក​មុខ​ក្រៀម​ក្រំសម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ព្រះ​មហា​វីរក្ស ហើយ​ពល​រដ្ឋ​មួយ​ចំនួន​ថែម​ទាំង​ហ៊ាន​លះ​បង់​ជីវិត​ខ្លួន​ឯង​ថែមទៀត​ប្រសិន​ណា​អាច​ជួយ​ឲ្យ​ព្រះអង្គ​នៅ​មាន​ព្រះ​ជន្ម​ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូន​ចៅ។

ការ​សម្តែង​នូវ​សេចក្តី​ស្រឡាញ់​ និ​ងគោរព​ដ៏​ស្មោះ​ស្ម័គ្រ​ពី​ពលរដ្ឋ​បែប​នេះ​ក៏​ដោយ​សារ​តែ​ព្រះអង្គ​បាន​លះបង់​ព្រះកាយ​ពល​ក្នុង​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ​ដើម្បី​ដឹក​នាំ​នា​វា​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​សម្តែង​នូវ​ការ​ខក​ចិត្ត​ចំ​ពោះ​ព្រះអង្គ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​វត្ត​មាន​ទា​ហាន​យៀក​កុង បោះ​ទី​តាំង​ក្នុង​ប្រ​ទេស​ ជា​ហេតុ​ធ្វើ​ឲ្យ​អា​ម៉េ​រិក​ទំលាក់​គ្រាប់​បែក​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ខណៈ​ដែល​ព្រះ​អង្គបាន​ប្រ​កាស​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ប្រ​ទេស​អព្យា​ក្រិត។

លោក ជា​ យូ​ហ៊ន ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ប្រ​ទេសអូ​ស្ត្រា​លីបាន​បញ្ចេញ​ទស្សនៈទាក់​ទង​ទៅ​នឹង​វត្ត​មាន​ទាហាន​យៀក​កុង​យ៉ាង​ដូច្នេះ​ថា ៖

(សំឡេង​លោក ជា​ យូ​ហ៊ន)

ខាង​លើ​នេះ​ជា​ប្រសាសន៍​របស់​លោក ជា​ យូ​ហ៊ន​ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អូ​ស្ត្រាលី​កាល​ពី​ដើម​សប្តាហ៍​នេះ។ វិទ្យុ​អូ​ស្ត្រាលី​នឹង​ចាក់​ផ្សាយ​បទ​សម្ភាសន៍​ទាំង​ស្រុង​នៅ​ចុង​សប្តាហ៍​នេះ។

ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ លោក កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា ស្ថាន​ការណ៍​នៅ​ពេល​នោះ​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ​ ដែល​តម្រូវ​ឲ្យ​ព្រះអង្គ​ត្រូវ​ធ្វើ​ការ​សម្តេច​ព្រះ​ទ័យ​យក​ផ្លូវ​ណា​មួយ​ដើម្បី​ឲ្យ​មាន​តុល្យ​ភាព តែ​ទោះ​ជា​យ៉ាង​ណា​គុណ​បំណាច់​ព្រះ​អង្គ​មាន​ច្រើន​លើស​លុប​ពី​អ្វី​ដែល​មាន​ការ​ខុស​ឆ្គង​ដែល​ជា​រឿង​ធម្ម​តា​សម្រាប់​មនុស្ស​លោក។

(សំឡេង​លោក កែម ឡី)

ចំណែក​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេ​ខា​ផ្ទាល់​អតីត​ព្រះមហា​ក្សត្រ​ ដែល​មក​ដល់​ពេល​នេះ​ព្រះអង្គ​នៅ​កាន់​ព្រះ​រាជ​មរណៈ​ទុក្ខ​នៅ​ឡើយ បាន​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​ការ​ចោទ​ប្រ​កាន់​អតីត​ព្រះមហាក្សត្រ​លើ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ទី​តាំង និង​ការ​ដឹក​ស្បៀង​ឲ្យ​ទាហាន​យៀកកុង​ថា ​បញ្ហា​ប្រ​វត្តិ​សាស្រ្ត​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញដែល​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការ​ពន្យល់​តាម​ខ្សែ​ទូរ​ស័ព្ទ។

(សំឡេង​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ)

វិទ្យុ​អូ​ស្ត្រាលី​នឹង​ធ្វើ​ការ​ចាក់​ផ្សាយ​ពី​​ការ​ពន្យល់​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧0 នេះ​ផង​ដែរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។