សេចក្តី​ព្រាង​ច្បាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​បាន​មក​ដល់​ដៃ​ព្រឹទ្ធ​សភា​

សេចក្តី​ព្រាង​ច្បាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​បាន​មក​ដល់​ដៃ​ព្រឹទ្ធ​សភា​

សេចក្តី​ព្រាង​ច្បាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​បាន​មក​ដល់​ដៃ​ព្រឹទ្ធ​សភា​

ដាក់បញ្ចូលថ្ងៃ 8 February 2013, 17:28 AEDT

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៨​ ខែកុម្ភៈ​នេះ ​សមាជិក​ព្រឹទ្ធ​សភា​បាន​ពិភាក្សា​ទៅ​លើ​​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ចុង​​ក្រោយ​​ដើម្បី​ប្រញាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ ក្រោយ​ពេល​ដែល​ច្បាប់​នេះ​ ទើប​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​យល់​ព្រម។​

សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៥២រូប ក្នុង​ចំណោម​៦១​រូប​ បាន​ចូល​រួម​ពិភាក្សា​ចុង​​ក្រោយ​​ដើម្បី​ឈាន​ទៅ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ឲ្យ​បាន​ឆាប់។​

លោក ហូរ វ៉ាន់ សមាជិក​ព្រឹទ្ធ​សភា​ មក​ពី​គណបក្ស​សមរង្ស៊ី ​ដែល​ទើប​បាន​ចេញ​ពី​សាល​ពិភាក្សា​ បាន​ប្រាប់​ ​ Radio Australia ថា​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​ បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។ លោក ​ហូរ​ វ៉ាន់​ បាន​បញ្ជាក់​ថា​ គណបក្ស​សមរង្ស៊ី ​គាំ​ទ្រ​ឲ្យ​មាន​ការ​​បង្កើត​​ឧត្តម​ក្រុម​ប្រឹក្សា​នេះ។​

(សំឡេង លោក ហូរ វ៉ាន់)

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ស្ថាប័ន​នេះ​ មាន​តួ​នាទី​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​រៀបចំ​គោលនយោបាយ​ការពារ​ជាតិ​ ផែនការ​ការពារ​ជាតិ​ និង​ការ​ប្រើប្រាស់​កងទ័ព​ទាំង​ក្នុង​ពេល​មាន​សន្តិភាព​ និង​ពេល​ប្រទេស​មាន​សង្រ្គាម។​ ​ជាមួយ​គ្នា​នេះ​ទៀត​ ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​មាន​តួនាទី​ផ្តល់​យោបល់​​ទៅ​លើ​សេចក្តី​​ស្នើ​ច្បាប់​ ដែល​ទាក់ទង​អនុសញ្ញា ​សន្ធិ​សញ្ញា​ កតិកា​សញ្ញា ​និង​កិច្ច​ព្រម​ព្រៀង​​ដែល​ទាក់​ទង​វិស័យ​យោធា។​​បន្ថែម​ពី​លើ​នេះ​ទៀត​ ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​​ជាតិ​មាន​​សិទ្ធិ​អញ្ជើញ​រដ្ឋ​មន្រ្តី​ ឫ​ឥស្សរជន​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ឲ្យ​មក​ចូល​រួម​ប្រជុំ។​

លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​បង្ហាញ​អំពី​សមាសភាព​នៅ​ក្នុង​ស្ថាប័ន​នេះ ​ដែល ​ព្រឹទ្ធសភា​ បាន​អនុម័ត។​

(សំឡេង លោក ហូរ វ៉ាន់)

លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​នេះ​ មាន​ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះ​ប្រធាន​ និង​ជួយ​ឲ្យ​វិស័យ​ការពារ​ជាតិ​ មាន​ការ​គ្រប់​គ្រង​ល្អ​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពលរដ្ឋ។​

 (សំឡេង លោក ហូរ វ៉ាន់)

មន្រ្តី​នៅ​ស្ថាប័ន​ព្រឹទ្ធ​សភា​ បាន​ឲ្យ​ដឹង​ថា​ ថវិកា​ចំណាយ​សម្រាប់​ទ្រទ្រង់​ឧត្តម​ក្រុម​ប្រឹក្សា​​ការពារ​ជាតិ​នឹង​ត្រូវ​ពិភាក្សា​ដោយ​ឡែក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញ​វត្ថុ។​ ​ហើយ​ក្រោយ​ពេល​ព្រឹទ្ធ​សភា​អនុម័ត​រួច​ សេចក្តី​ព្រាង​នេះ​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​​ឡាយ​ព្រហស្ថ​ពី​ព្រះ​មហាក្សត្រ​ ដើម្បី​ប្រញាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់៕​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។