ស្វែង​យល់​អំពី​បញ្ហា​ភាព​រាំង​ស្ងួត​លើ​វិស័យ​កសិកម្ម​កម្ពុជា​បង្ក​ឡើង​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​

ស្វែង​យល់​អំពី​បញ្ហា​ភាព​រាំង​ស្ងួត​លើ​វិស័យ​កសិកម្ម​កម្ពុជា​បង្ក​ឡើង​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​

ស្វែង​យល់​អំពី​បញ្ហា​ភាព​រាំង​ស្ងួត​លើ​វិស័យ​កសិកម្ម​កម្ពុជា​បង្ក​ឡើង​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​

ដាក់បញ្ចូលថ្ងៃ 11 February 2013, 17:55 AEDT

បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុមាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រជា​កសិករ​ដែល​ ពឹង​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ។

ដ៏រាប​ណា​មិន​មាន​ការ​យល់​ដឹង​ច្បាស់​អំពី​បាតុភូត និង​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ភាព​រាំង​ស្ងួត​នេះ​ទេ គេ​ក៏​មិន​អាច​ស្វែង​រក​វិធី​សាស្រ្ដ​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះ​មហន្ដ​រាយ​បង្ក​ឡើង​ដោយ​បរិយាកាស​ពិភព​លោក​ដល់​វិស័យ​កសិកម្ម​នោះ​ទេ​។

នៅ​ប្រទេស​កម្ពុជា​មាន​រដូវ​ធំ​២ គឺ​រដូវ​ប្រាំង​ដែល​ចាប់​ពី​ខែ​ធ្នូ ដល់​ខែ​មេសា ហើយ​រដូវ​វស្សា គឺ​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​វិច្ឆិកា​។ នៅ​រដូវ​ប្រាំង​គឺ​នាំ​មក​នូវ​ភាព​រាំង​ស្ងួត ហើយ​រដូវ​វស្សា​ គឺ​នាំ​មក​នូវ​ទឹក​ភ្លៀង​ក៏​ដូច​ជា​បញ្ហា​ទឹក​ជំនន់​ ដែល​ទាំង​អស់​សុទ្ធ​តែ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ធ្វើ​កសិកម្ម​របស់​កសិករ។ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម​ ហើយ​វា​ជា​សសរ​ទ្រូង​មួយ​ក្នុង​ចំណោម​សសរ​ទ្រូង​៤​ធំៗ​ដែល​គាំ​ទ្រ​វិស័យ​សេដ្ឋកិច្ច​ជាតិ។

ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រី​ក្រ​មួយ​ដែល​កន្លង​ទៅ​នេះ​រង​គ្រោះ​ច្រើន​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​។ តាម​ឯក​សារ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា តាំង​ពី​ទសវត្សរ៍​១៩៩០​មក គ្រោះ​ធម្ម​ជាតិ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ច្រើន​ឡើង ហើយ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន ជា​ពិសេស​គឺ​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​ភាព​រាំង​ស្ងួត ដែល​បង្ក​ឡើង​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ងាយ​រង​គ្រោះ​ថ្នាក់​ជាង​មុន។ សម្រាប់​ប្រទេស​កសិកម្ម​ដូច​ជា​កម្ពុជា​ បញ្ហា​គ្រោះ​ធម្ម​ជាតិ​កាន់​តែ​ច្រើន​មាន​ន័យ​ថា អ្នក​ក្រី​ក្រ និង​ប្រជា​កសិករ​កាន់​តែ​រង​គ្រោះ​ខ្លាំង​ជាង​គេ​ ដោយ​សារ​ពួក​គេ​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ដាំ​ដុះ។

នៅ​ថ្ងៃ​នេះ យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ភាព​រាំង​ស្ងួត​លើ​វិស័យ​កសិកម្ម​កម្ពុជា ដោយ​​មាន​លោក ឈិញ នីដា ចូល​រួម​ជា​វាគ្មិន​។ លោក ឈិញ នីដា ​បច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​អំពី​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​សកល​វិទ្យា​ល័យ Flinders នៅ​ក្រុង​ Adelaide ។ មុន​ពេល​មក​សិក្សា​នៅ​អូស្រ្ដាលី​លោក​ គឺជា​សាស្រ្ដា​ចារ្យ​ម្នាក់​នៅ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។ បច្ចុប្បន្ន​ការ​ស្រាវ​ជ្រាវ​របស់​លោក គឺ​ផ្ដោត​លើ​ភាព​ងាយ​រង​គ្រោះ​នៃ​តំបន់​ជន​បទ​នៅ​កម្ពុជា​បង្ក​ឡើង​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​រាំង​ស្ងួត។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។